បាតុភូតដែលបង្ករឡើងដោយ ធូលី បូករួមជាមួយអ័ព្ទពណ៌ទឹកក្រូច វាបានគ្របដណ្តប់លើទឹកដីប្រទេសក្រិក

អ័ព្ទពណ៌លឿង និងទឹកក្រូច ដែលអមជាមួយនិងធូលីជាច្រើន បានចូលមកគ្របដណ្តប់លើវាលខ្សាច់សាហារ៉ា ហើយវាក៏បន្តទៅគ្របដណ្តប់នៅផ្នែកខ្លះនៃប្រទេសក្រិកថែមទៀតផង។ ចំពោះបាតុភូតនេះផងដែរ ថ្វីត្បិតតែវាបានជួយបង្កើតឲ្យមានទេសភាពកាន់តែមានភាពទាក់ទាញ និងអស្ចារ្យក៏ពិតមែន ផ្ទុយទៅវិញខាងក្រសួងសុខាភិបាល បានប្រកាសថា វានិងមានផលប៉ះពាល់សុខភាព ជាពិសេសជាងគេនោះគឺផ្លូវដង្ហើយ។

តាមដានយើងតាមរយៈ Telegram CPN Daily

បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNN នាថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៤ បាននិយាយថា ចំពោះលក្ខខណ្ឌអាកាសធាតុនៅក្នុងពិភពលោកនាពេលខាងមុខ វានិងកាន់តែអាក្រក់ទៅៗ តួរយ៉ាងដូចជានៅក្នុងទ្វីអាហ្រិកជាដើម ។

បើយោងតាមការរៀបរាប់ពីខាងសេវាកម្មរបស់ប្រទេសក្រិកបានព្យាករណ៍ថា បន្ទាប់ពីមានការប្រមូលផ្តុំធូលីឡើងលើផ្ទៃអាកាស ដែលបង្ករឲ្យបរិយាកាសទាំងមូលនៅទីនោះនៃភាគខាងត្បូងប្រទេសក្រិកបានរងនូវភាពអាប់អួលនោះ វាក៏ចាប់ផ្តើមថយចុះទៅវិញនៅព្រឹកថ្ងៃពុធ  តែនៅថ្ងៃដដែល គឺចាប់ពីថ្ងៃត្រង់តទៅ វានឹងកើនឡើងនៅលើតំបន់នៃភាគខាងកើតនៃប្រទេសវិញម្តង”។

តាមរយៈវីដេអូ និងរូបភាពដែលត្រូវបានចែករំលែកតាមអ៊ីនធឺណិតបានបង្ហាញទៀតថា មានមនុស្សជាច្រើនដែលរស់នៅក្នុងទីក្រុងអាថែន កំពុងតែអង្គុយមើលអ័ព្ទពណ៌លឿង និងពណ៌ទឹកក្រូចពីភ្នំដែលនៅក្បែររដ្ឋធានីក្រិក។ទន្ទឹមនឹងនោះ ក៏មានអ្នក​ផ្សេង​ទៀត​បាន​ដើរ​លេង​ពេល​ល្ងាច​ក្នុង​ទីក្រុងធម្មតា ហើយពួកគេទាំងនោះថែមទាំង​បាន​ចែក​រំលែករូបភាពនៃ​ផ្ទៃ​ពណ៌​ទឹកក្រូចដែលកំពុងតែជះពន្លឺ​ភ្លឺ​លើទីក្រុងរបស់ពួកគេថែមទៀតផង។

យ៉ាងណាមិញ ក្នុងនោះយើងបានសង្កេតឃើញ ខាងក្រុមអ្នកជំនាញឧតុនិយមក្រិក លោក Kostas Lagouvardos បានបង្ហោះនៅលើ Facebook ថា ទីក្រុង Athens មើលទៅហាក់ដូចជា “អាណានិគមនៃភពព្រះអង្គារ” ។

លោកបានសរសេរបន្តថា ទាំងដុំពពក និងធូលីដែលផ្លាស់ទីពីភាគខាងជើងនៃទ្វីបអាហ្រ្វិកទៅកាន់ប្រទេសក្រិក និងតំបន់ផ្សេងទៀតនោះ យើងមើលទៅវាហាក់ដូចជាបាតុភូតមួយដែលកើតឡើងម្តងម្កាលតែប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើអ្នកស្វែងយល់ពីមូលហេតុ នោះអ្នកនឹងបានដឹងថាកម្រិតនៃលំអងធូលី បូករួមជាមួយពណ៌ទឹកក្រូច គឺបានឆ្លុះបញ្ចាំងថា ប្រជាជនរបស់យើងគឺកំពុងតែរងនូវការព្រមានអំពីហានិភ័យខ្ពស់នៃជំងឺផ្លូវដង្ហើម។

តែបើទោះជាយ៉ាងណាក៏ បាតុភូតចម្លែកនេះ វាមិនមែនកើតឡើងតែលើប្រទេសក្រិកតែឯងនោះទេ ទីភ្នាក់ងាររបស់ CNN បានរាយការណ៍បន្តថា ​នៅភាគ​ខាង​កើតនៃសមុទ្រ​មេឌីទែរ៉ាណេដូចជា ប្រទេស​ស៊ីប​ក៏​រង​ការ​ប៉ះ​ពាល់​ដោយ​ធូលី​ដី​ដែរ។

គួរបញ្ជាក់ថា ខាងអង្គការណាសាបាននិយាយកាលពីថ្ងៃអង្គាររួចមកហើយថា ប្រព័ន្ធសម្ពាធទាបមួយនៅលើទ្វីបអាហ្រ្វិកខាងជើង វាបានបោកបក់ធូលីមកគ្របដណ្តប់លើប្រទេសស៊ីបជាច្រើនដង ជាពិសេសគឺនៅពាក់កណ្តាលខែមេសា ក្នុងកំឡុងពេលនោះ  “មេឃនៅទីនោះក៏ប្រែជាងងឹត បន្ទាប់មកវាក៏កាត់បន្ថយខ្យល់អុកស៊ីសែន ។

យ៉ាងណាមិញ បើយោងទៅតាមរូបភាពពីផ្កាយរណប Terra របស់អង្គការ NASA បានបង្ហាញ “សំបកពណ៌ទង់ដែង” នៅលើកោះ Cyprus កាលពីថ្ងៃទី 22 ខែមេសា គឺពិតជាពោពេញទៅដោយលំអងធូលី។ ហើយធូលីទាំងនោះវាត្រូវបានគេរំពឹងទុកថា វានឹងបន្តឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ បន្ទាប់មកវាក៏ជះឥទ្ធិពលបែបនេះបន្តទៀត ទៅលើប្រទេស Cyprus និង ប្រទេស Greece ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

Reporter:
scroll to top