ប្រជាជនហ្វីលីពីន៖ ពួកគេពិតជាពិបាកដកដង្ហើម ខណៈសន្ទស្សន៍កំដៅឡើងដល់ ៤៧ អង្សាសេ

តាមរយៈទីក្រុង ម៉ានីល កាលពីថ្ងៃទី ២៤ ខែមេសា បានឲ្យដឹងថា ជារៀងឆ្នាំ នៅក្នុងខែ​មីនា មេសា និង​ឧសភា ជា​ធម្មតាគឺវាមានអាកាសធាតុ​ក្តៅ និង​ស្ងួត​បំផុត ជាពិសេសជាងនេះទៅទៀតនោះគឺនៅ​ក្នុង​ប្រជុំកោះ ប៉ុន្តែបច្ចុប្បន្នអ្វីៗវាមិនដូចកាលពីមុនទេ នេះក៏ព្រោះតែ​ការប្រែប្រួលនៃអាកាសធាតុ ហើយអ្វីដែលសំខាន់នោះ​ឆ្នាំ២០២៤គឺមានការរួមបញ្ចូលទាំង​បាតុភូត​អាកាសធាតុ El Nino ថែមទៀតផង។

តាមដានយើងតាមរយៈ Telegram CPN Daily

បើយោងតាមការចុះផ្សាយពីកាសែតចិនពេលព្រឹកបានឲ្យដឹងទៀតថា នៅភាគខាងត្បូងនៃទីក្រុងម៉ានីលថ្ងៃនេះគឺមានសន្ទស្សន៍កំដៅខ្ពស់រហូតដល់ 47 អង្សារសេ (116.6 អង្សាហ្វារិនហៃ) ប្រភពមួយនេះ បាននិយាយទៀតថា “វាមិនត្រឹមតែជាកំដៅដែលក្តៅខ្លាំងប៉ុណ្ណោះទេ តែក៏ពិបាកដកដង្ហើមផងដែរ” ។ កំដៅដែលក្តៅជ្រុលហួសហេតុបែបនេះ មិនចាំបាច់មានការប្រមានទេ ក៏ប្រជាជនដែលរស់នៅទីនោះ មិននិយាយមុនទៅហើយថា ពួកគេមិនហ៊ានចេញពីផ្ទះឡើយ។

កម្មវិធីចាក់វីដេអូកំពុងចាក់ផ្សាយពាណិជ្ជកម្ម។ អ្នកអាចរំលងការផ្សាយពាណិជ្ជកម្មក្នុងរយៈពេល 5 វិនាទីដោយប្រើកណ្តុរ ឬក្តារចុច

បើយោងតាមការរៀបរាប់ពីលោក អាណា សូលីស ដែលជាអ្នកជំនាញផ្នែកអាកាសធាតុនៃអ្នកព្យាករណ៍អាកាសធាតុរដ្ឋបាននិយាយថា នៅប៉ុន្មានថ្ងៃខាងមុខទៀតកំដៅនិង កាន់តែខ្លាំងជាងពេលនេះទៅទៀត។

លោកបាននិយាយបន្តថា “យើងត្រូវកំណត់ពេលវេលាដែលយើងត្រូវចំណាយពេលនៅខាងក្រៅ ហើយជាពិសេសយើងត្រូវតែទទួលទានទឹកឱ្យបានច្រើន ត្រូវចាំថាអ្នកត្រូវប្រើឆ័ត្រ និងមួកពេលចេញទៅខាងក្រៅជានិច្ច”។

លោកបាននិយាយបន្ថែមទៀតថា បាតុភូត El Nino វាគឺជាហេតុផលចម្បងនៃការឡើង “កំដៅខ្លាំង” ហើយវានិងបន្តប៉ះពាល់ដល់តំបន់ជាច្រើនទៀតក្នុងប្រទេសរបស់យើង ដោយក្នុងនោះគឺមានខេត្តប្រហែលពាក់កណ្តាលនៃប្រទេសបានស្ថិតក្នុងភាពរាំងស្ងួតយ៉ាងជាក់លាក់។

គួរបញ្ជាក់ថា ឥឡូវនេះខាងសាលាក្រុងភាគខាងជើងនៃ Aparri បានលើកឡើងថាពួកគេបានស៊ូទ្រាំធ្វើការទាំងសន្ទស្សន៍កំដៅបានឡើងដល់ 48 ដឺក្រេ។ ចំពោះកម្រិតមួយនេះគឺវាតួរលេខដែលខ្ពស់បំផុតនៅក្នុងប្រទេស យើងហើយ។

យ៉ាងណាមិញ សម្រាប់សីតុណ្ហភាព​ក្តៅ​ខ្លាំង​ក្នុង​រដ្ឋធានី​ម៉ានីល វាក៏​បាន​បង្ខំ​ឱ្យ​សាលារៀន​ជាច្រើន​ប្តូរ​កម្មវិធីដោយ​រៀន​ពី​ចម្ងាយ រហូតដល់ខាងអាជ្ញាធរប្រកាសថាស៊ីតុណ្ហភាពត្រឡប់មកប្រក្រតីវិញ។

Reporter:
scroll to top