វិនិយោគិនជាច្រើនបានសម្តែងនូវការខកចិត្ត បន្ទាប់ពីមានការព្យាករណ៍មួយបានលើកឡើងថា ការចំណាយខ្ពស់ វាមិនសមស្របជាមួយនឹងប្រាក់ចំណូលនោះឡើយ។ កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៤ សារព័ត៌មានពិភពលោករ៉យទ័របានចុះផ្សាយថា ក្រុមហ៊ុន Meta បានទម្លាក់តម្លៃទីផ្សាភាគហ៊ុនរបស់ខ្លួនរហូតដល់ទៅជិត 200 ពាន់លានដុល្លារ។ សកម្មភាពបែបនេះ វាបានបង្កើនឲ្យមានការភ័យខ្លាចកាន់តែច្រើនថា តើការកើនឡើងនៃការចំណាយលើប្រព័ន្ធ AI វាលើសពីផលប្រយោជន៍ដែលទទួលបានដែរឬទេ?
ភាគហ៊ុនរបស់ Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook និង Instagram បានធ្លាក់ចុះប្រហែល 15%
ការធ្លាក់ចុះនៅថ្ងៃចុងក្រោយនៃតម្លៃភាគហ៊ុនរបស់ Meta លើកនេះ វានាំឲ្យមានការខាតបង់ជាទឹកប្រាក់ប្រមាណ 232 ពាន់លានដុល្លារក្នុងមួយថ្ងៃ។
អ្នកនាំពាក្យរបស់ Meta បាននិយាយថា ក្រុមរបស់ខ្លួនបានរំពឹងទុកថា ប្រាក់ចំណូលចន្លោះពីខែមេសាដល់ខែមិថុនា គឺមានក្នុងចន្លោះពី 36.5 ពាន់លានដុល្លារទៅ 39 ពាន់លានដុល្លារ ជាមួយនឹងចំណុចកណ្តាល 37.8 ពាន់លានដុល្លា។ ក្រុមហ៊ុនបានលើកឡើងទៀតថា សម្រាប់ការចំណាយនៅឆ្នាំនេះ គឺយើងមានបំណងចង់គាំទ្រការវិនិយោគលើផលិតផល AI ថ្មី មិនត្រឹមតែប៉ុណ្ណោះ ការចំណាយបែបនេះ នឹងបន្តរហូតដល់ឆ្នាំក្រោយថែមទៀតផង។
បើទោះជាការចំណាយសរុបរបស់ក្រុមហ៊ុនយក្ស Meta ក្នុងឆ្នាំ 2024 បានកើនឡើងដល់ 96 ពាន់លានដុល្លារឬរហូតដល់ 99 ពាន់លានដុល្លារក៏ដោយ តែការចំណាយដើមទុនដ៏ច្រើនសន្ធឹកសន្ធាប់នេះ វានឹងធ្លាក់ចុះក្នុងចន្លោះពី 30 ពាន់លានដុល្លារទៅ 40 ពាន់លានដុល្លារផងដែរ។
បើយោងទៅតាមការរៀបរាប់ពីនាយកប្រតិបត្តិដោយផ្ទាល់គឺលោក Mark Zuckerberg បានប្រាប់អ្នកវិភាគថា ការផ្តោតទៅលើបច្ចេកវិទ្យា AI វានឹងជួយ “ពង្រីកស្រោមសំបុត្រវិនិយោគរបស់យើងដែលប្រកបដោយអត្ថន័យ គឺមុនពេលដែលយើងអាចទទួលប្រាក់ចំណូលពីវា។
លោកបាននិយាយបន្តទៀតថា Meta រីករាយនឹង ការបង្កើតឲ្យមានការកើនឡើងដ៏ធំបំផុតនៅក្នុងមូលធននីយកម្មទីផ្សារនៅក្នុងប្រវត្តិសាស្រ្ត Wall Street ជាមិនខាន ពោលគឺបន្ទាប់ពីរបាយការណ៍ប្រចាំត្រីមាសចុងក្រោយរបស់ខ្លួនត្រូវបានគេប្រកាសថា វាគឺជាលទ្ធផលដ៏រឹងមាំមួយដែលមិនធ្លាប់មានពីមុនមក។
បើយោងទៅតាមទ្រឹស្ដីរបស់ Meta តែងតែនិយាយថា ឈរដើម្បីទទួលបានអត្ថប្រយោជន៍ពីសម្ពាធនៃបទប្បញ្ញត្តិដែលធ្លាក់ចុះលើដៃគូប្រកួតប្រជែង។
TikTok របស់ចិនដែលកំពុង ប្រឈមមុខនឹងការគំរាមកំហែងនៃការហាមឃាត់របស់សហរដ្ឋអាមេរិក វាប្រៀបដូចជាការធ្លាក់ចុះនៃដៃគូប្រជែងរបស់ខ្លួនទៅហើយ។ Meta បានបង្ហោះប្រាក់ចំណូលត្រីមាសទី 1 ចំនួន 36.5 ពាន់លានដុល្លារ ដែលប្រហាក់ប្រហែលនឹងការរំពឹងទុករបស់ខ្លួន ដែលមានចំនួនប្រមាណ 36.2 ពាន់លានដុល្លារ នេះបើយោងតាមទិន្នន័យរបស់ LSEG ។
បុគ្គលិកប្រចាំថ្ងៃរបស់ Meta (DAP) ដែលតែងតែធ្វើការតាមដានពីតម្រូវការរបស់អ្នកប្រើប្រាស់ វាបានធ្វើឲ្យកម្មវិធីរបស់ក្រុមបុត្រសម្ព័នរបស់វាដូចជា Facebook, Instagram, Messenger និង WhatsApp បានកើនឡើងចំនួនអ្នកប្រើប្រាស់យ៉ាងតិច 7% ឯណោះ។