មានមនុស្សប្រហែលជិត ៣០០ លាននាក់ បានប្រឈមមុខនឹង ភាពអត់ឃ្លានយ៉ាងធ្ងន់ធ្ង

របាយការណ៍ដែលបានពិពណ៌នាអំពីទស្សនវិស័យជាសកលបាននិយាយថា ឆ្នាំ២០២៤ នេះ វាគឺជាឆ្នាំដែលអាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រ។

តាមដានយើងតាមរយៈ Telegram CPN Daily

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការកើនឡើងនៃចំនួនមនុស្សដែលទទួលរងនូវអសន្តិសុខស្បៀងគឺកាន់តែមានការកើនឡើងជាលំដាប់ ហើយមនុស្សទាំងអស់នោះក៏កាន់តែប្រឈមនិងការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ រហូតដល់មានមនុស្សចាស់ និងកុមារបានស្លាប់ដោយសារភាពអត់ឃ្លានថែមទៀតផង។

បើយោងតាមការចុះផ្សាយរបស់កាសែតបារាំង កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានឲ្យដឹទៀតថា  ព្រឹត្តិការណ៍អាកាសធាតុខ្លាំង និងវិបត្តិសេដ្ឋកិច្ចវាបានកើតឡើងក្នុងពេលតែមួយ ហើយវាក៏បានចូលរួមជាមួយនឹងការគំរាមកំហែង នៃការខ្វះខាតស្បៀងអាហារថែមមួយកម្រឹតទៀតផងដែរ។

ខាងសន្តិសុខស្បៀងអាហារនៅក្នុងពិភពលោកធ្លាប់បានលើកឡើងថា ចំនួនអ្នកដែលត្រូវប្រឈមមុខនឹងការខ្វះខាតចំណីអាហារនិងកើនឡើងប្រហែល 24 លាននាក់ ប្រសិនបើយើងធៀបនឹងឆ្នាំ 2022។  ម្យ៉ាងទៀតចំពោះការកើនឡើងភាគច្រើនកាលពីឆ្នាំមុនវិញ គឺដោយសារតែការពង្រីកនៃការគ្របដណ្តប់នៃកក្តាភូមិសាស្ត្រ ក៏ដូចជាស្ថានភាព ក្នុងប្រទេសទាំង12 នោះគឺកាន់តែយ៉ាប់យឺន ។

លោក Fleur Wouterse អនុប្រធានការិយាល័យសង្គ្រោះបន្ទាន់នៅក្នុង អង្គការស្បៀងអាហារ និងកសិកម្ម របស់អង្គការសហប្រជាជាតិ បាននិយាយថា ការកើនឡើងនៃតំបន់ភូមិសាស្រ្តកាន់តែច្រើនវាបានធ្វើឲ្យការប៉ះទង្គិចគ្នាគឺមានកាន់តែខ្លាំង ពេលនោះហើយការថយចុះនៃស្បៀងអាហារនឹងកាន់តែកើនឡើងដូចគ្នា ជាឧទាហរណ៍ជាក់ស្តែងមានដូចជា ការស្លាប់ដោយភាពអត់ឃ្លានក្នុងប្រទេសស៊ូដង់ និងនៅតំហ្គាហ្សាស្ទ្រីប”ជាដើម ។

មនុស្សប្រហែល 700,000 នាក់ រួមទាំង 600,000 នាក់ផ្សេងទៀតដែលនៅក្នុងតំបន់ហ្គាហ្សា បានស្ថិតក្នុងភាពអត់ឃ្លានតាំងពីឆ្នាំមុនមកម្ល៉េះ ទន្ទឹមនឹងនោះតួរលេខក៏បានកើនឡើងរហូតដល់ជាង 1 លាននាក់ គឺនៅពេលដែលប្រទេសប៉ាឡេស្ទីនត្រូវបានហែកហួរដោយសារតែសង្រ្គាម។ 

ប្រភពខាងលើបាននិយាយទៀតថា នៅក្នុងរបាយការណ៍ដំបូងឡើយ កាលពីក្នុងឆ្នាំ២០១៦ ចំពោះវិបត្តិស្បៀងអាហារសកលគ្រាន់តែបង្ហាញថា ប្រជាជនកំពុងតែគ្មានសុវត្តិភាពក្នុងទទួលបានស្បៀងអាហារ។ ប៉ុន្តែឥឡូវនេះ ភាពអត់ឃ្លានវាក៏បានកើនឡើងរហូតដល់ទៅ 282 លាននាក់។

វិបត្តិស្បៀងអាហារវាបានរាលដាលរហូតទៅដល់ប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់មកទៀតគឺសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អេត្យូពី នីហ្សេរីយ៉ា ស៊ីរី និងយេម៉ែនថែមទៀតផង។

បើយោងតាមការរៀបរាប់ពីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសរសេរថា  “នៅក្នុងពិភពយើងនៅពេលនេះ គឺមានកុមារបានស្លាប់ដោយសារតែភាពអត់ឃ្លានបណ្តើៗហើយ” ។

“សង្គ្រាមបានកើតឡើងជាបន្តបន្ទាប់ សីតុណ្ហភាពក៏ក្តៅខ្លាំង វិបត្តិនៃការរស់នៅក៏មានកាន់តែច្រើន រួមផ្សំនឹងសកម្មភាពដែលធ្វើមិនទទួលបានផល មានន័យថាមនុស្សជិត 300 លាននាក់ បានប្រឈមនឹងវិបត្តិស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ។ 

Reporter:
scroll to top