ក្រុមហ៊ុនយក្ស Amazon បានប្រកាសទំព័រថ្មីរបស់ខ្លួន ដោយនិយាយថា ពួកគេនិងចំណាយប្រមាណ 11 ពាន់លានដុល្លារនៅក្នុងរដ្ឋ Indiana ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យមួយសម្រាប់ cloud-computing arm។
សេចក្តីប្រកាសដែលបានចេញផ្សាយដោយ Amazon Web Services កាលពីថ្ងៃព្រហស្បតិ៍នេះ វាក៏បានជួយបង្កើននូវភាពរឹងមាំរបស់ក្រុមហ៊ុនមួយនេះថែមមួយកម្រឹតទៀតផងដែរ គឺពីលើលក់រាយតាមអ៊ីនធឺណិតនៅក្នុងរដ្ឋ ដែលមានបុគ្គលិកពេញម៉ោង និងក្រៅម៉ោងធ្វើការយ៉ាងតិច 26,000 នាក់ ដែលនិងជួយចូលទៅទិញក្នុងវេបសាយទំនិញអនឡាញដែលពេញជាងគេបំផុតរបស់ពិភពលោកនោះ។
បើយោងតាមការចុះផ្សាយពីរ៉យទ័រ កាលពីថ្ងៃទី ២៥ ខែមេសា បានឲ្យដឹងទៀតថា ទីតាំងថ្មីសម្រាប់មជ្ឈមណ្ឌលទិន្នន័យត្រូវបានសាងសង់នៅក្នុង St Joseph County នៅភាគខាងជើងភាគកណ្តាលរដ្ឋ Indiana ។
គួររំឮកថា បច្ចុប្បន្នគឺមានក្រុមហ៊ុនបច្ចេកវិជ្ជាធំៗជាច្រើន បានប្រកួតប្រជែងលើការបង្កើតមជ្ឈមណ្ឌលទិន្នន័យ។ ជាឧទាហរណ៍ដូចជា ChatGPT មេរោគរបស់ OpenAI ខណៈដែលពួកគេព្យាយាមទាញយកប្រយោជន៍ពីអ្វីដែលគេរំពឹងថា វាគឺជាកត្តាជំរុញកំណើនដ៏សំខាន់បន្ទាប់របស់ឧស្សាហកម្មនេះរីលូតលាស់។
ខាងក្រុមហ៊ុននិយាយបន្តថា ក្រុមហ៊ុន Indiana Economic Development Corp (IEDC) នឹងផ្តល់ជូននូវសេវាកម្មមជ្ឈមណ្ឌលទិន្នន័យ Amazon Web Services ដោយជាការលើកលែងពន្ធសម្រាប់ការវិនិយោគ ក្នុងរយៈពេល 50 ឆ្នាំដំបូងថែមទៀតផង។
គួរបញ្ជាក់ថា អភិបាលខេត្ត Eric Holcomb បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍ មួយថា “Amazon គឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់មួយនៅក្នុងរដ្ឋ Indiana ជាយូរមកហើយ ពួកយើងពិតជាមានការរំភើបរីករាយក្នុងការស្វាគមន៍ការមកដល់នៃ AWS” ។