អវកាសយានិកបីនាក់នៅលើយានអវកាស Shenzhou-18 របស់ប្រទេសចិនបានចូលទៅក្នុងស្ថានីយអវកាសរបស់ប្រទេស ហើយពួកគេក៏បានជួបជាមួយអវកាសយានិកបីនាក់ផ្សេងទៀតកាលពីព្រឹកថ្ងៃសុក្រ បន្ទាប់មកពួកគេនិងចាប់ផ្តើមប្រគល់ក្រុមនាវិកឲ្យគញនានៅក្នុងគន្លងថ្មី។
នាវិក Shenzhou-17 បានបើកទ្វានៅម៉ោង 5:04 ព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ។ ដោយអ្នកកាន់កាប់ស្ថានីយអវកាសទាំងបីបានស្វាគមន៍អ្នកមកដល់ថ្មី ហើយពួកគេបានថតរូបជាក្រុមថែមផង។
បើយោងតាមទីភ្នាក់ងារអវកាសចិនបានឲ្យដឹងទៀតថា អវកាសយានិកទាំងប្រាំមួយរូបនឹងរស់នៅទីនោះ ដើម្បីបំពេញភារៈកិច្ចរួមគ្នា និងធ្វើការជាមួយគ្នាប្រហែល 5 ថ្ងៃ។
គួររំឮកថា ការជួបគ្នារវាងនាវិកទាំងពីរក្រុម គឺបានកើតឡើងបន្ទាប់ពី ទីភ្នាក់ងារអវកាសចិន (CMSA) បានប្រកាសភ្លាមៗបន្ទាប់ពីការបាញ់បង្ហោះផ្កាយរណប យាន Shenzhou-18 ដោយជោគជ័យពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅវាលខ្សាច់ Gobi ភាគឦសាននៃប្រទេសចិន កាលពីថ្ងៃពុធ ខ្ទង់វេលាម៉ោង ៨៖៥៩នាទីយប់។
ដោយកាលនោះខាងកាសែតចិនពេលព្រឹកបាននិយាយថា នៅលើយានអវកាសមួយគឺមានមេបញ្ជាការបេសកកម្ម Ye Guangfu ដែលគេស្គាល់ថា គាត់គឺជាជើងចាស់មួយរូបនៃបេសកកម្ម Shenzhou-13 កាលពីក្នុងឆ្នាំ 2021ហើយ ដោយមានទាំងនាវិក Li Cong និង Li Guangsu ដែលជាអតីតអ្នកបើកយន្តហោះចម្បាំងថែមទៀតនោះ វានិងធ្វើឲ្យបេសកកម្មខាងលើនេះ កាន់តែមានភាពភ្ញាក់ផ្អើរជាមិនខាន។
នាយករង CMSA លោក Lin Xiqiang បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅ Jiuquan ថា អ្នកទាំងបីនឹងចំណាយពេលប្រហែល 6 ម៉ោងកន្លះដើម្បីទៅដល់ Tiangong គឺបន្ទាប់ពីយានអវកាសបានទៅដល់គន្លងតារាវិថី រួចហើយពួកគេនិងធ្វើការណាត់ជួបដោយស្វ័យប្រវត្តិ គឺនៅស្ថានីយអវកាសមួយដែលមានចំងាយប្រហែល 400 គីឡូម៉ែត្រ (250 ម៉ាយ) ពីលើភពផែនដី។ ឥឡូវនេះការទន្ទឹងរង់ចាំគឺបានមកដល់ហើយ ពួកគេទាំងពីរក្រុម គឺ Shenzhou-17 និង Shenzhou-18 ក៏បានជួបគ្នាហើយផងដែរ។ តើនៅ៥ ថ្ងៃខាងមុខនេះ ពួកគេនិងបង្ហាញពី បទពិសោធន៍ និងសមិទ្ធផលអ្វីខ្លះ?