ក្នុងចំណោមក្រុមហ៊ុនយក្សទាំង 5​​ (Big Tech) របស់ សហរដ្ឋអាមេរិក កំពុងតែដណ្តើមគ្នាវិនិយោគនៅក្នុង អាស៊ាន

កាលពីពេលថ្មីៗនេះ នៅក្នុងចំណោមបណ្តាលប្រទេសដែលស្ថិតនៅក្នុងអាស៊ីអាគ្នេយ៍ ហាក់ដូចជាមានភាពទាក់ទាញខ្លាំងពីក្រុមអ្នកវិនិយោគធំៗរបស់ពិភពលោក។ ក្នុងនោះផងដែរ យើងបានសង្កេតឃើញថា រាល់បណ្តាលសមាជិករបស់អាស៊ានដូចជា ប្រទេសវៀតណាមកាលពីពាក់កណ្តាលខែមេសា គឺទើបតែចុះហត្ថលេខលើគម្រោងវិនិយោគមួយរបស់ក្រុមហ៊ុន  Apple ដែលមានតម្លៃប្រមាណ 16​ ពាន់លានដុល្លា ។ បន្ទាប់មកទៀតគឺកាលពីថ្ងៃទី ០៣ ខែឧសភា ប្រទេសឥណ្ឌូនេស៊ីក៏ទទួលនៅគម្រោងមួយដែលមានតម្លៃប្រមាណ 1.7​ ពាន់លានដុល្លា គឺក្នុងនាមជាប្រទេសដែលសាងសង់និងរក្សាទុកនៅរចនាសម្ព័ន្ធ Cloud និង AI ជំនាន់ថ្មីរបស់ក្រុមហ៊ុនយក្ស Microsoft។

តាមដានយើងតាមរយៈ Telegram CPN Daily

យ៉ាងណាមិញ បើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី Forbes កាលពីថ្ងៃទី ០៧ ខែឧសភា បានឲ្យដឹងទៀតថា ក្នុងចំណោម Big Tech ទាំង 5 របស់សហរដ្ឋអាមេរិក គឺមាន  Amazon មួយទៀតហើយ ដែលបានប្រកាសថា ខ្លួននិងចំណាយយ៉ាងតិច 17 ពាន់លានដុល្លា នៅក្នុងប្រទេសសឹង្ហបុរី ហើយវាក៏នឹងមានការបណ្តាក់ទុកបន្តនាថ្ងៃបន្ទាប់ប្រហែលជា 12 ពាន់លានដុល្លារបន្ថែមទៀត ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ cloud computing របស់ខ្លួននៅក្នុងប្រទេសសិង្ហបុរី ដែលជាសញ្ញាមួយចង់បង្ហាញថា ផ្លែផ្កាខាងផ្នែកបច្ចេកវិទ្យានៅក្នុងតំបន់អាស៊ីអាគ្នេយ៍គឺកំពុងតែកើនឡើងខ្លាំងជាងគេ។

ប្រភពខាងលើបាននិយាយបន្តថា ក្រុមហ៊ុន Amazon កំពុងបង្កើនការប្តេជ្ញាចិត្តក្នុងវិនិយោគសរុបរបស់ខ្លួនឲ្យបានទ្វេដងនៅក្នុងប្រទេសសិង្ហបុរី ពោលដែលឈានទៅដល់ចំនួនជាទឹកប្រាក់មិនក្រោម 23.5 ពាន់លានដុល្លារអាមេរិកនោះឡើយ។

គួរបញ្ជាក់ថា គម្រោងដែល Amazon Web Services នឹងអនុវត្តក្នុងរយៈពេល 4 ឆ្នាំខាងមុខនឹងអាចឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សពិភពលោកមួយនេះ អាចបំពេញបាននូវតម្រូវការដែលកំពុងកើនឡើងសម្រាប់សេវាកម្មកុំព្យូទ័រនៅក្នុង Cloud គឺធ្វើយ៉ាងណាដើម្បីបង្កើនល្បឿននៃការទទួលយកពីប្រជាជននៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ឲ្យព្រមទទួលយកបញ្ញាសិប្បនិម្មិត (AI) របស់ខ្លួនឲ្យបានច្រើនបំផុត។

បើយោងតាមការរៀបរាប់ពីលោក Priscilla Chong អ្នកគ្រប់គ្រងប្រចាំប្រទេសនៃ AWS Singapore បាននិយាយថា “AWS បានប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅក្នុងការជួយសិង្ហបុរីឱ្យរីកចម្រើនផ្នែកសេដ្ឋកិច្ច និងកម្លាំងការងារ ក៏ដូចជាខាងជំនាញឌីជីថល ផ្នែក Cloud ព្រមទាំងបច្ចេកវិទ្យាទំនើបៗផ្សេងទៀត ឲ្យដូចពាក្យមួយពោលថា សឹង្ហបុរីគឺជានាគកំណាចប្រចាំអាស៊ី។

ប្រទេសសឹង្ហបុរី ថ្វិត្បិតតូច តែមិនខ្វះទេធនធានមនុស្ស ទីភ្នាក់ងាររបស់ Forbes បានសង្កេតឃើញថា ចាប់តាំងពីឆ្នាំ ២០២៤ មក សឹង្ហបុរី បានពង្រឹងឋានៈរបស់ប្រទេសរបស់ខ្លួន ជាមួយនឹងការរីកចម្រើនខាងផ្នែកច្នៃប្រឌិតទៅលើបន្ទះឈីបរហូតដល់ក្លាយទៅជាប្រទេសដែលឈានមុខគេខាងផ្នែកឌីជីថលថែមទៀតផង។

យ៉ាងណាមិញ វាក៏មិនមែនមានតែ AWS នោះទេដែលបានចូលមកសហការជាមួយសឹង្ហបុរី Forbes បាននិយាយទៀតថា បច្ចុប្បន្នគឺមានទាំង Apple និង Microsoft ក៏កំពុងតែស្វែងរកការពង្រីកហេដ្ឋារចនាសម្ព័ន្ធពពក និងការបង្កើនល្បឿននៃការអនុម័ត AI នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចគ្នាដែរ គឺស្របពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកកំពុងតែធ្វើពិពិធកម្មឲ្យឆ្ងាយពីប្រទេសចិន ខណៈដែលភាពតានរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោនកាន់តែឡើងកំដៅនោះ។

ក្រុមហ៊ុន Amazon បានលើកឡើងថា ការវិនិយោគចុងក្រោយរបស់ខ្លួននៅក្នុងប្រទេសសិង្ហបុរី គឺត្រូវបានអ្នកជំនាញរបស់ខ្លួនបានរំពឹងទុកថា ក្រុមហ៊ុននឹងជួយបង្កើតការងារដល់ប្រជាជនច្រើនជាង 12,000 ទៅទៀត គឺនៅចន្លោះឆ្នាំនេះដល់ឆ្នាំ 2028 ។ គួររំឮកថា ប្រទេសសិង្ហបុរី គឺជាប្រទេសមួយដែលឈានមុខគេនៅក្នុង អាស៊ីអាគ្នេយ៍ ដោយក្នុងនោះអ្នកនិពន្ធនាយកជាន់ខ្ពស់របស់ Forbes Asia បានមើលឃើញថា ប្រទេសសឹង្ហបុរីគឺជាកន្លែងដែល ប្រមូលផ្តុំដោយក្រុមមហាសេដ្ឋី សហគ្រិន និងអ្នកមានទ្រព្យសម្បត្តិជាច្រើនឲ្យមកវិយោគនិងរស់នៅ ព្រោះពួកគេបានដឹងយ៉ាងច្បាស់ថា សឹង្ហបុរីគឺជាប្រទេសមួយដែលមានសន្តិភាពពេញលេញ និងមានសុវត្តិភាពខ្ពស់ជាងគេបំផុតនៅក្នុងអាស៊ី។

scroll to top