ក្រុមហ៊ុន Apple បានប្រកាសសូមទោសជាសាធារណៈ ព្រមទាំងបានសារភាពថា ខ្លួន “ពិតជាសូមការអធ្យាស្រ័យពីអតិថិជន ជាពិសេសគឺការខកខាន” ជាមួយនឹងការផ្សាយពាណិជ្ជកម្ម iPad Pro សេរីថ្មីចុងក្រោយរបស់ខ្លួនដែលត្រូវបានលោក Tim Cook លុបចោលពីប្រព័ន្ធផ្សព្វផ្សាយសង្គមនោះ។
បើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន CNN កាលពីថ្ងៃទី ០៩ ខែឧសភា បានឲ្យដឹងថា ការផ្សាយពាណិជ្ជកម្មមួយដែលលត្រូវបានគេយកទៅបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃអង្គារ ដែលជាការអនុញ្ញាតដោយនាយកប្រតិបត្តិក្រុមហ៊ុន Apple គឺលោក Tim Cook នោះ វាក៏ត្រូវបានរងនូវការឆ្លើយតបនឹងប្រតិកម្មជាច្រើនពីអ្នកប្រើប្រាស់តាមរយៈអ៊ីនធឺណេត ហើយពួកគេទាំងនោះបានបង្ហាញពីអារម្មណ៍ពិតរបស់ពួកគេថា ការផ្សាយពាណិជ្ជកម្មមួយនោះ វាគឺជាការបំផ្លាញនៅគំនិតច្នៃប្រឌិត និងអ្វីដែលជាសិល្បៈរបស់មនុស្សទៅវិញទេ។
ការច្នៃប្រឌិតគឺស្ថិតនៅក្នុង DNA របស់យើង តែចំពោះផ្នត់គំនិតរបស់ Apple វាមានសារៈសំខាន់ ដែលធ្វើឲ្យយើងមិនគួរឱ្យជឿផងដែរ។ ភាពខ្លាំងរបស់មនុស្សគឺស្ថិតទៅលើការច្នៃប្រឌិត និងការរចនាអ្វីមួយឲ្យកាន់តែល្អជាងមនុន។ យ៉ាងណាមិញ អ្វីទាំងអស់នេះវាក៏ជាគោលដៅរបស់ក្រុមហ៊ុន Apple ដូចគ្នា នាយកប្រតិបត្តិរបស់ Apple គឺតែងតែចង់ឲ្យអ្នកប្រើប្រាស់របស់ខ្លួនអាចទទួលបាននូវអ្វីដែលពួកគេចង់បាន និងត្រូវការជានិច្ច ហើយការផ្តល់ជូនទាំងនោះវាត្រូវបានផ្តល់ជូនទៅកាន់ពិភពលោកបាន គឺតាមរយៈ iPad” Myhren ។
ការផ្សាយពាណិជ្ជកម្មអំពី iPad Pro សេរីថ្មី វាគឺជាការដាក់បង្ហាញនូវនិមិត្តសញ្ញានៃភាពច្នៃប្រឌិតរបស់មនុស្សទូទៅ ព្រោះវាគឺជាឧទាហរណ៍ដែលមានសមត្ថភាពឲ្យក្លាយទៅជាឧបករណ៍តន្ត្រី ជាកំប៉ុងថ្នាំលាប ឬក៏ក្លាយទៅជាជាហ្គេមវីដេអូហ្គេមសម័យទសវត្សរ៍ឆ្នាំ 80ក៏បានដែរ ព្រោះមុខងារទាំងនោះវាមាននៅក្នុង iPad Pro ថ្មីរបស់ Apple ។
iPad Pro ថ្មី វាជាផលិតផលមួយស្តើងបំផុត ដែលក្រុមហ៊ុន Apple មិនធ្លាប់បានបង្កើតឡើង អមជាមួនឹងអេក្រង់កម្រិតខ្ពស់បំផុតដែលយើងមិនធ្លាប់ផលិត ហើយវាក៏មានថាមពលដ៏អស្ចារ្យដែលគេធ្វើឡើងងដោយបន្ទះឈីប M4 ថែមទៀតផង។
តែបើទោះជាយ៉ាងនេះក្តី ភាពស្រមើស្រមៃរបស់ លោក Tim Cook ដែលបានសរសេរនៅក្នុងការបង្ហោះនៅលើ X អមជាមួយវីដេអូ វាបែរជារងនូវការរិៈគន់ពីអ្នកប្រើប្រាស់ទៅវិញ។ មានអតិថិជនជាច្រើន បានបញ្ចេញមតិតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមថា AI ដែលល្អហួសហេតុពេកវាអាចនឹងចូលទៅជំនួសការងាររបស់មនុស្សបានយ៉ាងងាយស្រួល ជាពិសេសគឺកម្មករដែលប្រើជំនាញ។