តាមរយៈទីក្រុងប៉េកាំងៈ នៅក្នុងទីផ្សាកំពូលយ៉ាងធំរបស់ពិភពលោក ដែលពោពេញទៅដោយការលក់ផ្លែឈើមានរសជាតិផ្អែមឆ្ងាញ់ តួរយ៉ាងដូចជាផ្លែទុរេននោះ ឥឡូវនេះវាបានក្លាយទៅជាប្រធានបទយ៉ាងក្តៅគគុករវាងប្រទេសថៃ និងវៀតណាមទៅវិញ។
ការប្រកួតប្រជែងដើម្បីទទួលបាននូវចំណែកធំនៃទីផ្សារ ដែលហាក់ដូចជាគ្មានកោះគ្មានត្រើយរបស់ប្រទេសចិនវាក៏បានធ្វើឱ្យប្រទេសថៃ និងវៀតណាមបានប្រឆាំងនឹងគ្នាទៅវិញទៅមកមិនឈប់ឈរ។ តំរូវការផ្លែឈើ ដែលជាអាហារឆ្ងាញ់និងពេញនិយម វាត្រូវបានជនជាតិចិនជាច្រើនយកវាទៅធ្វើជាកាដូសម្រាប់ថ្ងៃអាពាហ៍ពិពាហ៍នោះ នាពេលនេះវាបានកើនឡើងរហូតជាប់ជាទំនៀមទម្លាប់នៅក្នុងប្រទេសចិនទៅហើយ តែដោយសារតែដំណាំក្នុងស្រុកនៃប្រទេសមួយនេះនៅមានទំហំតូច ទើបប្រទេសមួយនេះបានប្រកាសឲ្យមានការនាំចូល។
កាលពីដើមខែមេសា តួរលេខនៃការនាំចេញទុរេនរបស់ថៃទៅកាន់ប្រទេសចិនគឺបានថយចុះយ៉ាងគំហក មិនថាទាំងទំហំនៃទំនិញឬ តម្លៃនោះទេ។ បើយោងតាមរដ្ឋបាលគយរបស់ប្រទេសចិនបានឲ្យដឹងថា រឿងរ៉ាវទាំងអស់នោះវាអាចទាក់ទងនិងតម្លៃជាពិសេស។ ប្រភពមួយនេះបានឲ្យដឹងទៀតថា ជាធម្មតា ថៃបានលក់ទុរេនទៅឲ្យចិន 5.80 ដុល្លារក្នុងមួយគីឡូក្រាម ហើយបន្ទាប់មកក៏មកនៅត្រឹម 5.38 ដុល្លារក្នុងមួយគីឡូក្រាម។ ផ្ទុយទៅវិញ ទុរេនវៀតណាមដែលនាំទៅកាន់ចិន គឺក្នុងតម្លៃ ៤,២២ ដុល្លារក្នុងមួយគីឡូក្រាមតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា បន្ទាប់ពីរលកកំដៅដ៏សាហាវបានវាយលុកនៅក្នុងប្រទេសថៃកាលដើមខែមេសា រួចក៏បន្តរហូតដល់ខែឧសភា វាគឺជាមូលហេតុចម្បងដែលបានធ្វើឲ្យទិន្នផលទុរ៉េនរបស់មានការធ្លាក់ចុះ ហើយវាក៏ជាកក្តាចម្បងដែលធ្វើឱ្យតម្លៃទុរ៉េនរបស់ថៃខ្ពស់ជាងប្រទេសវៀតណាមដូចគ្នាដែរ។
សូមរំឮកថា ធុរេនថៃដែលបាននាំចេញទៅកាន់ប្រទេសចិនក្នុងរយៈពេល 4 ខែដំបូងនៃឆ្នាំ 2024 គឺបានថយចុះប្រហែលជា 49% នៃតម្លៃរបស់ពួកគេធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តែបើទោះជាយ៉ាងណាក៏ដោយ ប្រទេសថៃនៅតែកាន់កាប់ចំណែកទីផ្សារផ្លែឈើរបស់ប្រទេសចិននៅក្នុងត្រីមាសទី 1 នៃឆ្នាំ 2024 បានច្រើនជាងគេដដែលពោលគឺប្រហែលជា 66%។ ប៉ុន្តែប្រសិនបើយើងយោងទៅតាមទិន្នន័យគយចិនវិញ បាននិយាយថា ការនាំចេញបន្លែផ្លែឈើរបស់ប្រទេសវៀតណាមគឺបានកើនឡើងប្រហែលជា 82% ដោយយើងគិតត្រឹមរយៈ៤ខែដំបូងនៃឆ្នាំ២០២៤។
បើយោងតាមអ្នកប្រឹក្សាថៃម្នាក់បានប្រាប់សារព័ត៌មានដែលមានមូលដ្ឋាននៅទីក្រុងបាងកកថា ការប្រកួតប្រជែងតម្លៃរវាងវៀតណាម និងថៃ បើទោះបីជាការដើមហេតុកើតឡើងដោយសារតែការប្រែប្រួលកំដៅក៏ដោយ តែថៃក៏នៅតែមិនមែនជាដៃគូរប្រជែងរបស់វៀតណាមនោះទេ ព្រោះថាជាស្តែង ការផលិតរបស់វៀតណាម ទាំងថ្លៃកម្មករ និងការចំណាយផ្សេងៗទៀតនោះ គឺវាតិចជាងប្រទេសថៃរួចទៅហើយ។