ប្រាក់ចំណូលរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេសទួរគីបានកើនឡើងរហូតដល់ទៅ 10 ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ហើយប្រសិនបើយើងគិតត្រឹមក្នុងកំឡុងពេលត្រីមាសទី 1 ឆ្នាំ 2024វិញ ប្រាក់ចំណេញរបស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះគឺបានកើនឡើងដល់ទៅ 4.8 ពាន់លានដុល្លារឯណោះ។
ក្រុមហ៊ុនអាកាសចរណ៍ទួរគីបានកើនឡើងនៃចំនួនអ្នកដំណើរប្រមាណ 18.5 លាននាក់ ដោយយើងគិតត្រឹមពីខែមករាដល់ខែមីនា។ តួរលេខនេះផងដែរ វាត្រូវបានក្រុមការងាររបស់ AGBI បានលើកឡើងថា វាជាកំណើនធម្មតា ព្រោះរាល់ឆ្នាំ វាតែងតែកើនឡើងប្រហែល 8.4 ភាគរយ។
គួររំលឹកថា ប្រាក់ចំណូលរបស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ គឺវាមិនមែនគ្រាន់តែជាការកើនឡើងនៃចំនួនអ្នកដំណើរតែមួយមុខនោះទេ។ យ៉ាងណាមិញ បើយោងតាមការរាយការណ៍ពីAGBI បានឲ្យដឹងទៀតថា ក្រុមហ៊ុនអាកាសចរណ៍ទួរគី គឺមានការកើនឡើង២៧ ផ្សេងទៀត ឬស្មើរនឹង៧៥០ លានដុល្លា គឺដោយសារតែសកម្មភាពពាណិជ្ជកម្មផ្នែកអេឡិចត្រូនិក។
បើទោះជាយ៉ាងណាក៏ដោយ ប្រសិនបើយើងនិយាយតែលើប្រាក់ចំនេញសុទ្ធវិញនោះ ក្រុមហ៊ុនអាកាសចរណ៍ទួរគី គឺបានធ្លាក់ចុះប្រហែលជា 3 ភាគរយ គឺមកនៅត្រឹម 226 លានដុល្លារនៅក្នុងត្រីមាសទី 1 ធៀបនឹង 233 លានដុល្លារកាលពីឆ្នាំមុន។
តែបើយោងតាមការរាយការណ៍កាលពីក្នុងខែមេសា ដោយក្រុមការងារBloomberg បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ទួរគី ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Rolls-Royce Holdings Plc របស់ចក្រភពអង់គ្លេសនិងក្រុមហ៊ុនផលិតយន្តហោះអ៊ឺរ៉ុប Airbus ដើម្បីផលិតគ្រឿងបន្លាស់យន្តហោះតម្លៃ 20 ពាន់លានដុល្លារក្នុងស្រុក។
ម្យ៉ាងទៀតកាលពីខែធ្នូកន្លងទៅ ក្រុមហ៊ុនអាកាសចរណ៍ទួរគីបានប្រកាសពីការពង្រីកកងនាវារបស់ខ្លួនដោយការទិញយន្តហោះ Airbus ជាង 200 គ្រឿងបន្ថែមទៀតផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ទួរគីគឺជាក្រុមហ៊ុនមួយដែលបានតភ្ជាប់ទៅកាន់ 295 គោលដៅក្នុងចំណោម 130 ប្រទេស។ កងនាវារបស់ខ្លួនមានយន្តហោះចំនួន 145 គ្រឿង ដោយក្រុមហ៊ុន Airbus និង Boeing បានបែងចែក 55 ភាគរយ និង 45 ភាគរយរៀងគ្នាថែមទៀតផង។