មហាសេដ្ឋីរបស់សហរដ្ឋអាមេរិកម្នាក់ដែលរស់នៅក្នុងរដ្ឋ Ohio ព្រមទាំងអ្នកផ្សងព្រេងទៀតបានសម្រេចចិត្តយ៉ាងប្រថុយប្រថានមួយថា ពួកគេចង់ជិៈនាវាមុជទឹក Triton ដើម្បីទៅទស្សនាការលិចកប៉ាល់នៅមហាសមុទ្រអាត្លង់ទិកខាងជើង។
តើអ្នកមាននៅចាំទេថា កាលពីឆ្នាំមុន គឺមាននាវាមុជទឹកមួយគ្រឿងដែលមានឈ្មោះថា Titan ដែលយើងបានស្គាល់ថា វាគឺជានាវាមុជទឹកមួយប្រភេទដែលបានដឹកជញ្ជូនអ្នកដំណើរឲ្យទៅទស្សនា ការលិចរបស់កប៉ាល់ ទីតានិច ជាច្រើនលើកនោះ បែរជាចុងក្រោយ នាវាមុជទឹករបស់ក្រុមហ៊ុន OceanGateមួយគ្រឿងនោះបានជួបនឹងគ្រោះថ្នាក់មួយដ៏ធ្ងន់ធ្ងរ គឺនៅពេលដែលអ្នកដំណើរទាំង ៥ នាក់ នាពេលនោះមិនអាចត្រឡប់មកវិញបានទាំងអស់។
ការមុជទឹកដើម្បីទៅទស្សនាកប៉ាល់លិចទឹកទីតានិច វាហាក់ដូចជាមានហានិភ័យខ្ពស់បន្តិច យ៉ាងណាមិញ ដើម្បីទៅដល់កន្លែងលិចលង់នៃកប៉ាល់ រាល់នាមុជទឹកទាំងអស់គឺត្រូវតែអាចចុះទៅក្នុងមហាលសមុទ្រយ៉ាងតិចក៏ជម្រៅប្រហែល 3,800m (12,467ft) ដែរ។
គួរបញ្ជាក់ថា នាវាមុជទឹកមុជទឹក Triton ដែលមហាលសេដ្ឋីរបស់សហរដ្ឋអាមេរិកមានគម្រោងជិៈទៅទស្សនាកាលិចកប៉ាល់ទីតានិច នាពេលខាងមុខនេះ គឺវាមានសមត្ថភាពអាចមុជទៅក្នុងទឹកក្នុងជម្រៅប្រហែលជា1,000 ម៉ែត្រ ឬស្មើរនឹង 3,280 ហ្វីត ។ នាវាមុជទឹកមុជទឹក Triton គឺមានសមត្ថភាព អាចផ្ទុកអ្នកបើកបរម្នាក់ និងអ្នកដំណើរចំនួនពីរនាក់។ ចំពោះផ្ទៃខាងក្នុងរបស់នាវាមុជទឹក Triton គឺត្រូវបានគេរចនាឡើងយ៉ាងប្រណិត ដែលយើងអាចនិយាយបានវាពិតជាផាសុខភាពសម្រាប់អ្នកធ្វើដំណើរ ហើយវាក៏ជាកន្លែងដែលក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកផលិតភាពយន្តឯកសារពេញចិត្តជាងគេបំផុត។
ផ្ទុយទៅវិញ ប្រសិនបើយើងក្រឡែកទៅមើលពីសមត្ថភាពរបស់នាវាមុជទឹក Titan ដែលផលិតដោយ OceanGate វិញម្តងនោះបានឲ្យដឹងថា នាវាមុជទឹក Titan គឺត្រូវបានគេសាងសង់ឡើងពីជាតិសរសៃកាបូន ហើយវាត្រូវបានបញ្ជាក់ថា វាមានសមត្ថភាពអាចមុជទឹកត្រឹមតែ 1,300 ម៉ែត្រតែប៉ុណ្ណោះ ចំពោះលទ្ធភាពមួយនេះផងដែរ វាហាក់ដូចជាខ្លីជាងជម្រៅនៃបាតសមុទ្រដែលបំណែកនៃកប៉ាល់ទីតានិកស្ថិតនៅច្រើនណាស់។
គួររំឮកថា បន្ទាប់ពីមានគ្រោះមហន្តរាយលើនាវាមុជទឹក Titan បានកើតឡើងជាងមួយឆ្នាំក៏ដោយ តែ ខាងឧស្សាហកម្មនាវាមុជទឹកឯកជន OceanGate ពិតជារងនៅការខាតបង់យ៉ាងច្រើនលើសលប់ ហើយក្រុមហ៊ុនក៏ពិតជាបានរងទុក្ខ និងអស់សង្ឃឹម ក្នុងការទទួលបានអ្នកធ្វើដំណើរជាមួយក្រុមហ៊ុនខ្លួនឡើងវិញណាស់។
OceanGate បានផ្អាកប្រតិបត្តិការ ហើយក៏មានការលុបចោលការបញ្ជាទិញពីអតិថិជនជាហូរហែរ ហើយការធ្លាក់ចុះនេះគឺបណ្តាលមកពីហេតុការតែមួយគត់ គឺបន្ទាប់ពីមានការផ្ទុះនាវា Titan ។
តើបេសកកម្មរបស់មហាលសេដ្ឋីរបស់សហរដ្ឋអាមេរិក នាពេលខាងមុខនេះអាចទទួលបាននូវជោគជ័យដែរឬទេ? ព្រោះបើយោងទៅតាមគេហទំព័រដោយផ្ទាល់របស់ក្រុមហ៊ុន Triton បានបញ្ជាក់យ៉ាងច្បាស់ថា Triton Submarines វាគឺត្រូវបានក្រុមហ៊ុនរបស់អាមេរិករចនា និងផលិតឡើង សម្រាប់ការស្រាវជ្រាវ ការថតខ្សែភាពយន្ត ការរុករកនៅក្នុងមហាសមុទ្រជ្រៅ និង វិស័យទេសចរណ៍ ទំនើបដែលមានលំដាប់ខ្ពស់ជាងគេបំផុត។
Triton គឺត្រូវបានគេសាងសង់យ៉ាងយកចិត្តដាក់ និងធ្វើទៅតាមលំដាប់លំដោយនៃបច្ចេកវិទ្យាជានិច្ច។ នាវាមុជទឹក Triton វាគឺជានាវាមុជទឹកមួយប្រភេទដែលតម្លៃខ្ពស់កប់ពពក គឺវាមានតម្លៃចន្លោះពីប្រាំ ទៅសែសិបលានដុល្លារអាមេរិកឯណោះ។
យ៉ាងណាមិញ ប្រសិនបើយើង យោងទៅតាមការរៀបរាប់ពីសហស្ថាបនិក Triton Submarines Patrick Lahey លោកបានធ្វើការបញ្ជាក់ថា ការធ្វើដំណើរទៅកាន់ កន្លែងលិចលង់កប៉ាល់ Titanic គឺអាចធ្វើឲ្យយើងអាចទៅដល់បានដោយសុវត្ថិភាព ព្រោះថាឧស្សាហកម្មរបស់តែងតែធ្វើឱ្យនាវាមុជទឹករបស់យើងទទួលបាននូវការអភិវឌ្ឍន៍កាន់តែប្រសើរឡើងជាងមុនទៅទៀត ពោលគឺបន្ទាប់ពីមានការបំផ្ទុះនាវារបស់ OceanGate ។