ប្រតិបត្តិករទេសចរណ៍នៃទីក្រុងប៉ាតាយ៉ា ដែលគេស្គាល់ថា វាគឺជាតំបន់ឆ្នេរដ៏គួរឲ្យទាក់ទាញជាងគេបំផុតរបស់ថៃ បានប្តេជ្ញាថា ខ្លួននឹងព្យាយាមលុបបំបាត់នៅពាក្យថា ប៉ាតាយ៉ាគឺជាមជ្ឈមណ្ឌលទេសចរណ៍ផ្លូវភេទនោះចេញឲ្យបានឆាប់បំផុត នេះបើយោងតាមការចុះផ្សាយពីកាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៤។
បើយោងទៅតាមការរៀបរាប់ពីសមាគមនៃសហព័ន្ធទេសចរណ៍ឈុនបូរី (ACTF) បានឲ្យដឹងថា ពួកគឹនឹងរៀបចំសិក្ខាសាលាទេសចរណ៍មួយនៅក្នុងសប្តាហ៍នេះ។ ហើយសិក្ខាសាលាទេសចរណ៍មួយនេះគឺពួកគេរៀបចំឡើង ដើម្បីបង្កើនភាពទាក់ទាញពីភ្ញៀវទេសចរណ៍ដែលមកពីបរទេស ម្យ៉ាងទៀតពួកគេក៏ចង់សង្កត់ធ្ងន់ទៅលើទេសដែលជាគោលដៅរបស់ថៃវិញនោះគឺរួមមាន៖ ប្រទសអាឡឺម៉ង់ រុស្ស៊ី និងប្រទេសរដ្ឋឯករាជ្យ ចិន កូរ៉េខាងត្បូង និងឥណ្ឌាជាដើម។
បើយោងទៅតាមការរៀបរាប់ពីប្រធាន ACTF លោក Thanet Supornsahasrungsi បាននិយាយថា ប្រតិបត្តិករទេសចរណ៍ភាគច្រើនពួកគេបានយល់ស្របថា រូបភាពជីវិតពេលរាត្រីរបស់ Pattaya គឺសម្រាប់តែបរទេសណា ដែលចង់ដឹងចង់បាននូវអ្វីដែលប្លែកនិងលេចធ្លោតែប៉ុណ្ណោះ មានន័យថា ពួកគេចង់ស្វែងរកការរួមភេទនៅក្នុងប្រទេសថៃ។
លោកបានបន្តថា សកម្មភាពតម្រង់ទិសមួយនេះ វាដូចជាមានលក្ខណៈទូលំទូលាយជ្រុលបន្តិច ហេតុដូច្នេះហើយពួកយើងត្រូវតែចាំបាច់ស្វែងរកនូវការផ្សព្វផ្សាយណាមួយល្អ គឺដើម្បីលុបចោលនូវពាក្យទេសចរណ៍ផ្លូវភេទ។
នៅក្នុងខេត្ត Chon Buri វាគឺជាខេត្តមួយដែលសម្បូរទៅដោយ តំបន់ទេចរណ៍ ហើយក្នុងនោះផងដែរ ប៉ាតាយ៉ាវាគឺជាតំបន់ដែលមានភាពទាក់ទាញខ្លាំងជាងគេ ជាពិសេសគឺសម្រាប់ជនបរទេសដែលចូលនិវត្តន៍។ ប៉ាតាយ៉ាវាគឺជាតំបន់ដែលមានភាពទាក់ទាញដោយសារតែវាគឺជាតំបន់ឆ្នេរខ្សាច់ និងជាកន្លែងដែលសម្បូរទៅដោយម្ហូបអាហារចម្រុះ និងក្លឹបរាត្រីជាច្រើនកន្លែង តែវាមិនមែនជាតំបន់ដែលពួកគេគិតថាសម្រាប់ការកំសាន្តលើផ្លូវភេទនោះដែរ។
តាមពិតទៅនៅខេត្ត Chon Buri វាគឺជាខេត្តមួយដែលតែងតែជួបបញ្ហាញឹកញាប់ខ្លាំងជាងគេនោះ គឺបញ្ហាទឹកជំនន់ ទីប្រជុំជនគឺមានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ហើយចំពោះការដឹកជញ្ជូនវិញនោះគឺមិនសូវបានល្អប៉ុន្មានទេ។
យ៉ាងណាមិញចំពោះគោលបំណងចម្បងរបស់ប្រតិបត្តិករទេសចរណ៍នៃទីក្រុងប៉ាតាយ៉ា បានលើកឡើងទៀតថា វិស័យទេសចរណ៍មួយអាចរីកចម្រើនទៅបាន លុះត្រាតែយើងមានជើងហោះហើរត្រង់មួយពីកាហ្សាក់ស្ថានទៅកាន់អាកាសយានដ្ឋាន U-tapao ជាមុនសិន។
លោកបាននិយាយបន្តថា រដ្ឋាភិបាលក៏ត្រូវតែវាយតម្លៃប្រទេសដែលមានអាទិភាពលើប្រទេសថៃជាមុនសិន ហេតុដូច្នេះហើយពួកយើងគួរតែមានជើងហោះហើរត្រង់ពីប្រទេសដែលនិយមមកលេងតំបន់ប៉ាតាយ៉ា ឲ្យបានកាន់តែច្រើនគឺកាន់តែល្អ។