ការចាប់ផ្តើមនៃស្រទាប់ដ៏ចម្លែកមួយនៃថ្មរលាយហើយជ្រៅ ដែលបានស្ថិតនៅផ្នែកខាងក្នុងនៃភពផែនដីនោះ ឥឡូវនេះគឺត្រូវបានក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញហើយមូលហេតុហើយ។
ស្រទាប់មួយដែលគេស្គាល់ថាជាស្រទាប់ D គឺវាស្ថិតនៅចម្ងាយប្រហែល 1,900 ម៉ាយពីក្រោមផ្ទៃផែនដី ហើយវាក៏ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រពិពណ៌នាទៀតថា វាគឺជាស្នូលខាងក្រៅដែលរាវ និងរឹង ហើយមានកម្រាស់ខុសៗគ្នា។
ស្រទាប់ D ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រនិយាយទៀតថា វាគឺជាស្រទាប់មួយដែលអាថ៌កំបាំងជាទីបំផុត ប៉ុន្តែបើយោងទៅការចុះផ្សាយពីកាសែតថ្មីមួយនៅក្នុងទស្សនាវដ្តី National Science Review បានឲ្យដឹងថា ស្រទាប់ D អាចនឹងត្រូវបានបង្កើតឡើងនៅពេលដែលមានភពមួយមានទំហំប៉ុនភពអង្គារនោះ វាក៏បានធ្លាក់មកលើផែនដីកាលពីរាប់ពាន់លានឆ្នាំមុន។
ស្រទាប់ D’ ត្រូវបានកំណត់លក្ខណៈដោយភាពខុសប្លែកគ្នាដោយអាស្រ័យទៅលើការរញ្ជួយដី ឬភាពចម្រុះជាដើម។ រលកនៃការរញ្ជួយដែលធ្វើដំណើរឆ្លងកាត់នៅក្រោមដី គឺបានបង្ហាញថា វាគឺជាការប្រែប្រួលដ៏ធំបំផុតនៃល្បឿន ដោយវាអាស្រ័យទៅលើកម្រឹតនៃសីតុណ្ហភាព សមាសភាព និងភាពរឹងនៅក្នុងស្រទាប់ដី។ ស្រទាប់ D’ វាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ convection mantle និងការវិវត្តន៍កម្ដៅនៃផែនដី ដោយដើរតួជាស្រទាប់ព្រំដែនកម្ដៅ ដែលជាធាតុគីមីរវាងស្នូលក្តៅ និងភាពត្រជាក់ផងដែរ។
សម្មតិកម្មមួយដែលបានបង្ហាញថា ព្រះច័ន្ទត្រូវបានបង្កើតឡើងពីកំទេចកំទីដែលបានបញ្ចោញចូលទៅក្នុងគន្លងជុំវិញផែនដី គឺបន្ទាប់ពីមានការប៉ះទង្គិចគ្នារវាង proto-Earth និងភពផ្សេងមួយទៀតដែលមានទំហំប៉ុនភពអង្គារ ហើយក្នុងនោះជារឿយៗក្រុមអ្នកវិទ្យាសាស្ត្រតែងហៅវាថា Theia ។
យ៉ាងណាមិញការប៉ះទង្គិចគ្នានោះ វាត្រូវបានគេជឿថា វាបានកើតឡើងប្រហែល 4.5 ពាន់លានឆ្នាំមុន ក្នុងកំឡុងដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍ប្រព័ន្ធព្រះអាទិត្យ។
ការបុកគ្នានាពេលនោះផងដែរ វាត្រូវបានអ្នកវិទ្យាសាស្ត្រជឿជាក់ថា វាគឺជាមូលហេតុដែលបានបង្កើតជា magma នៅក្រោមបាតសមុទ្ររហូតដល់ពាសពេញភពផែនដី។ វត្តមាននៃទឹកក្នុងអំឡុងពេលដែល magma កំពុងមានចលនានោះ គឺវាបានកើតឡើងដោយសារតែវាមានការលាយបញ្ចូលគ្នានៃសមាសធាតុគីមី និងរចនាសម្ព័ន្ធនៃស្រទាប់ D” ដែលមាននៅតាមព្រំដែនរវាងស្នូលខាងក្នុងនៃភពផែនដី។
បើយោងតាមការរៀបរាប់ពីលោក Jie Deng ដែលជាអ្នកស្រាវជ្រាវនៅ សាកលវិទ្យាល័យ Princeton បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លក្ខខណ្ឌដ៏ធ្ងន់ធ្ងរមួយគឺបានកើតឡើងនៅមូលដ្ឋាននៃមហាសមុទ្រ ហើយគឺជាការបង្ករឡើងដោយ magma។ នៅពេលដែលក្រោមបាតសមុទ្របានរងនូវសម្ពាធខ្ពស់ និងសីតុណ្ហភាពដែលខុសប្រក្រតី វាក៏បានជំរុញឱ្យមានប្រតិកម្មគីមីកើតឡើង គឺរវាងទឹក និងសារធាតុរ៉ែ។ ការសិក្សាបានបង្ហាញទៀតថា លក្ខខណ្ឌទាំងនេះបានអនុគ្រោះដល់ការបង្កើតដំណាក់កាលសម្បូរជាតិដែក ដោយក្នុងនោះគេបានស្គាល់ទៀតថា វាជាជាតិដែក-ម៉ាញ៉េស្យូម peroxide ។