ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលគេស្គាល់ថា វាគឺជាក្រុមហ៊ុនអាកាសចរណ៍មួយប្រភេទដែលស្ថិតក្នុងចំណោមក្រុមហ៊ុនដឹកជញ្ជូនធំៗចំនួនពីរនៃប្រទេស អារ៉ាប់រួម ដែលក្នុងនោះគឺវាក៏មានក្រុមហ៊ុនមួយទៀត គឺមានឈ្មោះថា Etihad Airways ) ។ ហើយក្រុមហ៊ុនអាកាសចរណ៍ទាំងពីរនេះ គឺវាមានមូលដ្ឋានស្ថិតនៅក្នុងទីក្រុង ឌូបៃដោយផ្ទាល់តែម្តង។
បើយោងតាមការចុះផ្សាយពី AGBI កាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៤ បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Emirates គឺបានទទួលនូវប្រាក់ចំណេញសុទ្ធប្រមាណជា 50 ពាន់លាន AED (13.7 ពាន់លានដុល្លារ)កាលពីក្នុងឆ្នាំ 2023 ចំពោះទិន្នន័យនេះ គឺវាបានកើនឡើងពី 30 ពាន់លាន AED ប្រសិនបើយើងធៀបទៅនឹងឆ្នាំ 2022។
គួរបញ្ជាក់ថា សម្រាប់ប្រាក់ចំណូលប្រចាំឆ្នាំដែលបានកើនឡើងនេះផងដែរ វាត្រូវបានគេសន្មតថា វាគឺជាការកើនដោយសារតែចំនួនអ្នកធ្វើដំណើរ។ យ៉ាងណាមិញប្រសិនបើយើងនិយាយពីប្រាក់ចំណូលរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates វាក៏ត្រូវបានគេចាត់ទុកទៀតថា ប្រាក់ចំណូលរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates វាក៏ជាប្រាក់ចំណូលរបស់រដ្ឋាភិបាលទីក្រុងឌូបៃដូចគ្នាដែរ ព្រោះបើយោងទៅតាមប្រភពខាងលើដដែលបានឲ្យដឹងទៀតថា ក្រុមហ៊ុន Emirates វាគឺជាបុតសម្ព័ន្ធរបស់ Emirates Group ដែលគេស្គាល់យ៉ាងច្បាស់ថា វាជាកម្មសិទ្ធិរបស់ រដ្ឋាភិបាលនៃ សាជីវកម្មវិនិយោគឌូបៃនៃទីក្រុងឌូ បៃ ។
ក្រុមហ៊ុន Emirates វាជាក្រុមហ៊ុនអាកាសចរណ៍មួយដែលធំជាងគេបំផុតនៅ មជ្ឈិមបូព៌ា ដែលជាធម្មតាក្រុមហ៊ុនមួយនេះតែងធ្វើប្រតិបត្តិការហោះហើរយ៉ាងតិចក៏ជាង 3,600 ក្នុងមួយសប្តាហ៍ផងដែរ។
ក្រុមហ៊ុនអាកាសចរណ៍ Emirates វាគឺជាក្រុមហ៊ុនដឹកជញ្ជូនមួយប្រភេទ ដែលហ៊ានចំណាយលើថ្លៃទិញយន្តហោះទំនើបៗច្រើនជាងគេ។ ជាគោលក្រុមហ៊ុនមួយនេះតែងតែ បញ្ជាទិញនូវយន្តថ្មីៗពីក្រុមហ៊ុន Boeing និង Airbus ជានិច្ច។
គួររំឮកថា កាលពីក្នុងឆ្នាំ ២០០០ គឺជាពេលដែលកំពុងមានសង្គ្រាមកើតឡើងនៅតំបន់ឈូងសមុទ្រ តែទន្ទឹមនឹងនោះ ក្រុមហ៊ុនអាកាសចរណ៍ Emirates បែរជាហ៊ានចំណាយលុយរាប់ពាន់ដុល្លាក្នុងការទិញយកយន្តហោះធំៗជាច្រើនដូចជា យន្តហោះ Boeing 777-300 និង Airbus A380 ជាដើម។ ចាប់តាំងពីពេលនោះមក Emirates ក៏បានចាប់ផ្តើមក្លាយទៅជាក្រុមហ៊ុនហោះហើរជាទីទុកចិត្តជាងគេ រហូតដល់ទទួលបានឈ្មោះថា Skywards ។
តែបើទោះបីជាក្រុមហ៊ុនទទួលបាននូវភាពជោគជ័យដ៏ធំក៏ពិតមែន ចំពោះមហិចតារបស់ Emirates គឺមិនមែនចង់បានឈ្មោះថាជាក្រុមហ៊ុនដែលធំជាងគេនៅមជ្ឈិមបូពានោះដែរ។ បើយោងទៅតាមការចុះផ្សាយរបស់កាសែត Wall Street Journal បានឲ្យដឹងទៀតថា កាលពីឆ្នាំ ២០១៧ ក្រុមហ៊ុន Emirates “បានបន្តការបញ្ជាទិញយន្តហោះមួយចំនួនបន្ថែមទៀត ដែលមានឈ្មោះថា Boeing 787 Dreamliners នៅពេលនោះក្រុមហ៊ុនបានចំណាយប្រាក់ប្រមាណជា 15.1 ពាន់លានដុល្លារសហរដ្ឋអាមេរិក។
នៅឆ្នាំ 2023 ក្រុមហ៊ុន Emirates បានបន្តការទិញយន្តហោះ Boeing ក្នុងចំនួនជាទឹកប្រាក់រហូតដល់ទៅ 50 ពាន់លានដុល្លារឯណោះ។ ដោយក្នុងនោះក្រុមហ៊ុន Emirates បានសន្យាជាមួយនឹងអតិថិជនរបស់ខ្លួនទៀតថា ក្រុមហ៊ុននិងបន្តបញ្ជាទិញយន្តហោះចំនួន 90 គ្រឿងបន្ថែមទៀត ដោយរួមមានទាំងយន្តហោះស៊េរីថ្មីចុងក្រោយដែលអំណោយក្នុងការហោះហើរផ្លូវឆ្ងាយថែមទៀតផង។
ទំនុកចិត្តដែល ក្រុមហ៊ុន Emirates បានផ្តល់ជូនឲ្យអតិថិជន វាក៏បានធ្វើឲ្យទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុនមានការកើនឡើងរហូតដល់ 1.3 ពាន់ពាន់លាន AED ហើយទិន្នន័យនេះគឺយើងគិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2023 តែប៉ុណ្ណោះ។
បើយោងតាមការរៀបរាប់ពី លោក Mohammed Ibrahim Al Shaibani ដែលជានាយកគ្រប់គ្រងរបស់ Emirates Group បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយប្រកាសពីលទ្ធផលរបស់ខ្លួនថា “សន្ទុះសេដ្ឋកិច្ចក្នុងតំបន់ដ៏រឹងមាំ វានិងជួយបង្កើននូវការប្រកួតប្រជែងនៃអាជីវកម្មរបស់យើងកាន់តែខ្លាំង ហេតុដូច្នេះហើយ ចំពោះប្រាក់ចំណេញដ៏ខ្ពស់របស់យើង វាក៏ជាការចំណាយខ្ពស់បន្តទៀតដើម្បីជាសុវត្តិភាពរបស់អតិថិជនដូចគ្នាដែរ។
“ភាពប្រសើរឡើងនៃប្រាក់ចំណេញ គឺកើតឡើងដោយសារគុណភាពនៃសេវាកម្មរបស់យើង ការផ្តល់ទំនុកចិត្តខ្ពស់ដល់អ្នកប្រើប្រាស់ វាគឺជាគោលការចម្បងរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates។