អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា ការធ្លាក់ចុះនៃតម្រូរបស់ប្រជាជនចិន វាក៏អាចកក្តានៃភាពរារាំងដ៏ធំសម្រាប់កំណើនសេដ្ឋកិច្ចររបស់ពិភពលោកផងដែរ នេះបើយោងតាមការចុះផ្សាយពី newsweek កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៤។
រដ្ឋាភិបាលចិនកំពុងព្យាយាមជំរុញឲ្យមានតម្រូវការ និងការប្រើប្រាស់ឲ្យបានច្រើនជាងមុន ប៉ុន្តែយុទ្ធសាស្ត្រនៃការកាត់បន្ថយការសន្សំសំចៃរបស់ប្រជាជនរបស់ខ្លួនមួយនេះ គឺវាមិនមែនជារឿងដែលងាយស្រួលនោះទេ។
បើយោងទៅតាមការរៀបរាប់ពីអ្នកស្រាវជ្រាវម្នាក់ ដែលមានមូលដ្ឋាននៅសាកលវិទ្យាល័យ Wisconsin-Madison លោក Fuxian Yi បានសរសេរនៅក្នុងឯកសារមួយថា បញ្ហាប្រឈមដែលមានចាក់ឫសយ៉ាងជ្រៅទៅក្នុងផ្នត់គំនិតនៃប្រជាជនជាង 1.4 ពាន់លាននោះ វាក៏ព្រោះតែការថយចុះនៃប្រាក់ចំណូល។
ការលក់រាយនៃទំនិញដែលប្រើប្រាស់ប្រចាំថ្ងៃ វាគឺជាសូចនាករដ៏សំខាន់នៃតម្រូវការក្នុងស្រុក ប៉ុន្តែជាក់ស្តែងការលក់រាយក្នុងប្រទេសចិនគឺវាបានកើនឡើងប្រហែលជា 2.3 ភាគរយតែប៉ុណ្ណោះកាលពីក្នុងខែមេសា ហើយទិន្ន័យនេះគឺក្រុមការងាររបស់ newsweek បានធ្វើការដកស្រង់ចេញពីការិយាល័យស្ថិតិរបស់ប្រទេសចិនដោយផ្ទាល់តែម្តង។
បច្ចុប្បន្នអត្រាគ្មានការងាររបស់ប្រជាជនចិន គឺមានការកើនឡើងជាបន្តបន្ទាប់ ហើយការកើនឡើងនៃចំនួនប្រជាជនដែលចូលនិវត្តន៍ក៏មានខ្ពស់គួរសមដែរ។ លោក Yi បាននិយាយថា “កុមារ និងមនុស្សចាស់ គឺត្រូវបានរដ្ឋាភិបាលចិនចាត់ទុកថា ពួកគេមិនមែនជាអ្នកផលិតទេ ប៉ុន្តែពួកគេគ្រាន់តែជាអ្នកដែលត្រូវការការប្រើប្រាស់។ ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ អ្វីទាំងនេះវាមិនមែនមូលហេតុចម្បងនោះឡើយ លោក Yi បានលើកឡើងទៀតថា ប្រសិនបើមេដឹកនាំទីក្រុងប៉េកាំង ពង្រឹងលើការបង្កើនប្រាក់ចំណូលដល់គ្រួសារនីមួយៗឱ្យបានគ្រប់គ្រាន់នោះ ម្ល៉េះស្ថានភាពនៃវណ្ណៈកណ្តាលចិន អាចចូលទៅជួយបង្កើនឲ្យមានតម្រូវពីក្រុមឧស្សាហកម្មបាត់ទៅហើយ ផ្ទុយទៅវិញ រាល់ប្រជាជនទាំងអស់នៅពេលនេះ គឺកាន់តែត្បិតត្បៀតជាងមុនទៅទៀត ម្ល៉ោះហើយទើបធ្វើឲ្យស្ថានភាពនៃការប្រើប្រាស់ក្នុងស្រុកមិនអាចត្រឡប់មកដូចពីមុនវិញបាន។
លោកបានបន្តទៀតថា ផលប៉ះពាល់នៃសេដ្ឋកិច្ចចិនមួយដាច់ដោយឡែកទៀត វាគឺជាភាពល្អកកករនៃទំនាក់ទំនងការទូតរវាងចិន និងសហរដ្ឋអាមេរិក។ ការថយចុះនៃការនាំចេញទៅកាន់ទីផ្សាអាមេរិក វាក៏ជាកក្តាមួយដ៏ធំនៃការរួចចំណែកដល់ការធ្លាក់ចំណូលនៃប្រជាជនចិនផងដែរ។ រដ្ឋាភិបាលចិនគួរតែប៉ាន់ប្រមាណថា ប្រទេសសហរដ្ឋអាមេរិកវាគឺជាទីផ្សាដែលធំជាងគេនៅក្នុងពិភពលោក ហេតុដូច្នេះហើយរាល់វិវាទដែលបានកើតឡើង វាប្រកដជាមានផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ចិនមុនគេ។
អ្នកជំនាញរូបនេះបានបន្ថែមទៀតថា ប្រសិនបើប្រធានាធិបតីចិន លោក Xi Jinping មិនដឹកនាំដោយផ្តោតលើការនាំចេញ និងលក់រាយនៅក្នុងស្រុកទៀតនោះ ពិតណាស់អាជីវកម្មក្នុងស្រុករបស់ប្រទេសមួយនេះនឹងគ្មានចំណូល ហើយប្រជាជនក៏បន្តគ្មានការងារធ្វើកាន់តែខ្ពស់។
បើភាពរាំងស្ទះនៃសេដ្ឋកិច្ចរបស់ចិននៅតែបន្ត តែក្នុងនាមចិនដែលជាប្រទេសមហាលអំណាចសេដ្ឋកិច្ចធំជាងគេ ២ មិនអាចដោះស្រាយបាននោះ។ ទីបំផុតវាមិននិងជះឥទ្ធិពលទៅលើបណ្តាលប្រទេសផ្សេងទៀត ដែលតែងតែពឹងផ្អែកលើការនាំចេញទៅកាន់ប្រទេសចិន ដោយជាការធ្លាក់ចំណូលដូចគ្នាដែរ។