ផ្សារទំនើបធំបំផុតរបស់ពិភពលោកហៀបនឹងកាន់តែធំ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យអេមីរ៉ាតអារ៉ាប់រួម Emaar Properties បានប្រកាសកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះថា ខ្លួនកំពុងរៀបចំផែនការក្នុងពង្រីកផ្សាទំនើប Dubai Mall ឲ្យក្លាយទៅជាផ្សាទំនើបដែលធំជាងគេបង្អស់នៅក្នុងពិភពលោក។

តាមដានយើងតាមរយៈ Telegram CPN Daily

បើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន CNN​ កាលពីថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងទៀតថា គម្រោងផែនការនៃការពង្រីកផ្សាទំនើប Dubai Mall អាចនឹងត្រូវចំណាយប្រមាណជា 1.5 billion dirham (408 លានដុល្លារសហរដ្ឋអាមេរិក)។

ប្រភពដដែលបាននិយាយទៀតថា នៅក្នុងផែនការពង្រីកផ្សាទំនើប Dubai Mall គឺវាត្រូវតែមានទំហំសរុបប្រមាណ 12 លានហ្វីតការ៉េ ព្រោះទំហំមួយនេះវាអាចបញ្ជាក់ឲ្យមនុស្សបានដឹថា វាគឺជា មជ្ឈមណ្ឌលផ្សារទំនើបដ៏សក្តិសមបំផុត ក្នុងនាមជាផ្សាទំនើបដែលធំជាងគេបំផុតក្នុងពិភពលោក។ យ៉ាងណាមិញ បើយោងតាមអ្នកជំនាញរបស់ CNN បានរាយការណ៍ថា តាមពិតទៅ ផ្សាទំនើប Dubai Mall វាគឺជាផ្សាទំនើបដែលធំជាងគេរួចទៅហើយ ព្រោះថាទាំងទំហំនៃផ្ទៃដីសរុប  សព្វថ្ងៃនេះនៅមិនទាន់មានប្រទេសណាមួយអាចធ្វើបានដូចឌូបៃនៅឡើយ។ ម្យ៉ាងទៀតនៅក្នុងផ្សាទំនើបមួយនេះទាំងមូល គឺមានហាងប្រណីតៗមិនតិចជាង 240 កន្លែងនោះទេ ហើយប្រសិនបើយើងនិយាយពីកន្លែងលក់អាហារថ្មីៗវិញនោះ គឺវាពិតជាផ្សាដែលមានអាហារប្លែកៗនិងសម្បូរបែបខ្លាំងជាងគេតែម្តង។

យ៉ាងណាមិញ ប្រសិនបើយើងក្រឡេកទៅមើលការរចនាប្លង់របស់ក្រុមអ្នកអភិវឌ្ឍអចលនទ្រព្យអេមីរ៉ាតអារ៉ាប់រួម Emaar Properties វិញនោះលោកអ្នកប្រាកដជាងមិនស្ញើចសរសើរមិនបាន។  ប្លង់នៃផ្សាទំនើប Dubai Mall គឺវាមានទីតាំងយ៉ាងអំណោយផល។ នៅជាប់ផ្សាទំនើបគឺមានឯតទគ្គកម្មឌូបៃ Fountain និងអគារខ្ពស់ជាងគេលើពិភពលោក Burj Khalifa ដែលជាមជ្ឈមណ្ឌលលក់ទំនិញដ៏ធំទូលាយមានអាងចិញ្ចឹមត្រីដ៏ធំបំផុតរបស់ពិភពលោក បូករួមជាមួយនឹងសារមន្ទីរសិល្បៈឌីជីថលដ៏អស្ចារ្យដែលជាកន្លែងតាំងពិពណ៌នៃ គ្រោងឆ្អឹងដាយណូស័រដែលមានអាយុ 155 លានឆ្នាំ ម្យ៉ាងទៀតអាគារនោះវាគឺជាអគារដែលមាន រោងកុនខ្នាតធំ និងរោងកុន 26 អេក្រង់ដែលតំណាងឲ្យភាពអស្ចារ្យនៃឌូបៃថែមទៀតផង។

បន្ទាប់ពីទីក្រុងឌូបៃបានក្លាយទៅជាទីក្រុងដែលកំពុងតែឈានមុខគេ និងមានប្រជាប្រិយភាពជាងគេ នាពេលនេះ វាក៏ត្រូវបានស្ថាបនិករបស់ Emaar Properties លោក Mohamed Alabbar បានពណ៌នាការអភិវឌ្ឍនិងការពង្រីកខាងលើនេះថា ជាផែនការខាងលើ វាគ្រាន់តែជាការបន្ថែមដ៏ល្អមួយកម្រឹតទៀត ដើម្បីចូលទៅបំពេញអ្វីដែលជាភាពច្នៃប្រឌិត និងដើម្បីឲ្យមនុស្សនៅក្នុងពិភពលោកស្រលាញ់និងចូលចិត្ត ទីក្រុងឌូបៃកាន់តែខ្លាំង។

 គួររំឮកថា កាលពីឆ្នាំមុន ទីក្រុងឌូបៃបានទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងច្រើនលើសលប់​ ដោយក្នុងនោះក្រុមអ្នកអភិវឌ្ឍឌូបៃបាននិយាយប្រាប់អ្នកយកព័ត៌មានរបស់ CNN ថា ក្នុងចំណោមភ្ញៀវទេសចរណ៍ទាំង 105 លាននាក់កាលដែលមកដល់ឌូបៃកាលពីឆ្នាំមុនគឺមានច្រើនជាង 80% ទៅទៀតដែលពួកគេចង់ស្គាល់ផ្សាទំនើប និង អគារខ្ពស់បំផុតរបស់យើង ម្យ៉ាងទៀតចំពោះចំនួនសរុបមួយនេះផងដែរគឺវាបានកើនឡើងប្រមាណជា 19% ប្រសិនបើយើងធៀបទៅនឹងឆ្នាំ 2022។

បើទោះជាឌូបៃ ទទួលបាននូវភាពជោគជ័យយ៉ាងនេះក្តី ប៉ុន្តែរាជរដ្ឋាភិបាលនៃអារ៉ាប់រួមទាំងមូលក៏មិនបានអលឯកក្នុងពង្រីកវិសាលភាពនៃការអភិវឌ្ឍរបស់ខ្លួននោះដែរ។ យ៉ាងណាមិញ រាល់គំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលរួមគឺតែងតែសម្លឹងមើលទៅថ្ងៃខាងមុខជានិច ការពង្រីក មហោស្រពផ្សារទំនើបនៃឌូបៃ គឺធ្លាប់បានចាប់ផ្តើមចាប់តាំងពីក្នុងឆ្នាំ 1996 មកម្ល៉េះ។ តែបើទោះជាយ៉ាងនេះក្តី ការធ្វើឲ្យមានភាពរីកចម្រើន គឺមិនមែនជាការគិតតែមុខ ឬក៏មិនបញ្ចេញសកម្មភាពអ្វីនោះឡើយ។  ការបន្តកសាងនិងអភិវឌ្ឍឲ្យឌូបៃកាន់តែមានភាពល្អប្រសើ វាគឺជាមហិច្ចតារបស់មេដឹកនាំអារ៉ាប់រួម ហេតុដូច្នេះហើយ ការផ្តល់ឱ្យប្រទេសអេមីរ៉ាតមានកេរ្តិ៍ឈ្មោះល្បាញល្បីនៅក្នុងពិភពលោកវាគឺជាគំនិតរួមរបស់ប្រជាជនអារ៉ាប់ទាំងមូល។

Reporter:
scroll to top