Apple បានចាប់ផ្តើមយុគសម័យថ្មីសម្រាប់ក្រុមហ៊ុន ជាមួយនឹងការណែនាំនូវមុខងារ AI ជំនាន់ដំបូងគេរបស់ខ្លួនសម្រាប់ទូរស័ព្ទដៃ iPhone ។
បើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន CNN កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា ក្រុមហ៊ុន Apple បានធ្វើសន្និសិទមួយដោយស្តីពីការអភិវឌ្ឍន៍របស់ទូរស័ព្ទដៃ iPhone ពោលវាគឺជាការតាំងបង្ហាញមួយដោយនិយាយពីមុខងារ AI នៅក្នុង Siri ដែលកាន់តែឆ្លាតវៃជាងមុន។
យ៉ាណាមិញ បើយោងតាមប្រភពដដែលបានឲ្យដឹងទៀតថា បច្ចេកវិទ្យាចុងក្រោយរបស់ Iphone ដែលត្រៀមដាក់លក់នៅចុងឆ្នាំ២០២៤ នេះ គឺវាមានសមត្ថភាពអាចឆ្លើយសំណួរ អាចឆ្លើពីចម្លើយនៅក្នុងកាលវិភាគរបស់អ្នក(អ្នកបានកំណត់ទុក្ខ) ម្យ៉ាងទៀតវាក៏អាចនិយាយប្រាប់អ្នកពីអ្វីដែលមាននៅក្នុងអ៊ីមែលរបស់អ្នកថែមទៀតផង។
គួរបញ្ជាក់ថា ចំពោះគោលបំណងនៃការធ្វើសន្និសិតការសែតប្រចាំឆ្នាំ ២០២៤ នេះ ខាងក្រុមហ៊ុន Apple បានសង្កត់ធ្ងន់ថា មុខងាររបស់ Iphone គឺយើងបានផ្តោតទៅលើអ្វីដែលភាពឯកជនរបស់អ្នកប្រើប្រាស់ ព្រោះយើងបានគិតគូយ៉ាងហ្មត់ចត់លើសុវត្ថិភាពជាចម្បង។
យ៉ាងណាមិញ ប្រសិនបើយើងនិយាយអំពីគោលបំណងនៃក្រុមហ៊ុន Apple គឺក្រុមហ៊ុនចង់ជំរុញឲ្យអតិថិជនទាំងអស់យល់ច្បាស់ពី AI ព្រោះថាមុខងារនៅក្នុងកម្មវិធីមួយនេះគឺពិតជាផលប្រយោជន៍ច្រើន ជាពិសេសគឺវាអាចជួយដល់អ្នកឲ្យកាន់តែងាយស្រួលជាងមុន។
រាល់ការអភិវឌ្ឍគឺវាសុទ្ធសឹងតែត្រូវការពេលវេលា ហើយចំពោះរាល់ការដាក់ចេញប្រើប្រាស់រាល់មុខងារនីមួយៗរបស់ Iphone វិញ គឺនាយកប្រតិបត្តិ Apple លោក Tim Cook បានសិក្សាយ៉ាងលម្អិត។ លោក Tim Cook គឺជាថ្នាក់ដឹកនាំម្នាក់ដែលតែងតែសម្លឹងរកនូវអ្វីដែលជាសមត្ថភាពថ្មី និងជាទីទុកចិត្តបំផុតទើបលោកធ្វើការអនុម័ត។
បើយោងតាមការរៀបរាប់ពីលោក លោក Tim Cook ដោយផ្ទាល់បានឲ្យដឹងថា ផលិតផលរបស់ Apple វាត្រូវតែមានវិចារណញាណ និងងាយស្រួលប្រើជាទីបំផុតសម្រាប់អ្នកប្រើប្រាស់។
លោកបានបន្ថែមទៀតថា សារៈសំខាន់នៃផលិតផល Apple គឺដោយសារតែវាត្រូវបានយើងរចនាឡើងដោយវាត្រូវតែយល់ពីអ្នក ហើយត្រូវតែមានមូលដ្ឋាននៅក្នុងបរិបទផ្ទាល់ខ្លួនរបស់អ្នក ហើយក្នុងវាគឺតែងតែដឹងនូវទម្លាប់របស់អ្នក ទំនាក់ទំនងរបស់អ្នក និងអ្វីៗជាច្រើនទៀតដែលអ្នកតែងធ្វើជាប្រចាំថ្ងៃ។
គួរបញ្ជាក់សារជាថ្មីថា Apple មិនមែនតែងតែជាអ្នកចេញនូវមុខងារថ្មីដំបូងគេជាប្រចាំក៏ពិតមែន តែប្រសិនបើយើងនិយាយពីការដាក់ចេញនូវការប្រើប្រាស់អ្វីមួយពីក្រុមមួយនេះវិញ គឺមានមហាលជនច្រើនណាស់បានទទួលស្គាល់ថា ការបញ្ចូលនូវបច្ចេកវិទ្យាដ៏រីកចម្រើន វាពិតជាបានឆ្លងកាត់នូការស្រាវជ្រាវ និងការអភិវឌ្ឍយ៉ាងល្អិតល្អន់ជាច្រើនឆ្នាំ បន្ទាប់មកធ្វើក្រុមបានសម្រេចចិត្តដាក់បញ្ចូលវាទៅក្នុងផលិតផលថ្មីៗរបស់ខ្លួន អ្វីទាំងអស់នេះហើយ វាគឺជាអ្វីដែលអ្នកប្រើប្រាស់ចង់បានជាងគេបំផុត។