ទីផ្សាភាគហ៊ុននៅក្នុងប្រទេសវៀតណាមគឺកំពុងតែមានការធ្លាក់ ខណៈដែលក្រុមអ្នកវិនិយោគបរទេសជាច្រើនបានព្យាយាមដកដើមទុនចេញពីប្រទេសមួយនេះក្នុងរយៈពេលត្រឹមតែបួនថ្ងៃជាប់ៗគ្នា។
បើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានវៀតណាម កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា សន្ទស្សន៍ VN នៅលើផ្សារហ៊ុន Hồ Chí Minh (HoSE) បានបញ្ចប់នៅក្នុងថ្ងៃនេះត្រឹមពិន្ទុប្រមាណជា 1,284.41 តែប៉ុណ្ណោះ ឬ 0.49 ភាគរយ ដោយយើងគិតត្រឹមរយៈពេល៤ថ្ងៃចុងក្រោយ។
យ៉ាងណាមិញ បើយោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន Saigon-Hanoi Securities JSC (SHS) ដែលជាទីផ្សារមួយកំពុងជួបប្រទះនឹងការកើនឡើងនៃសម្ពាធក្នុងការលក់ជាងគេនោះ បាននិយាយប្រាប់កាសែតវៀតណាមថា សន្ទស្សន៍ VN-គឺបានខិតជិតដល់កម្រិតមួយដ៏ធន់ធ្ងរ ដែលធ្វើឲ្យយើងអាចនឹងមានបញ្ហានៃការលក់កាន់តែច្រើនជាងមុននាថ្ងៃខាងមុខ ហើយការប្រែប្រួលបែបអវិជ្ជមាននេះ យើងក៏មិនដឹងថា តើក្រុមហ៊ុនអាចតស៊ូបានដល់ពេលណានោះដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្នភាគហ៊ុនធំៗស្ទើទាំងអស់នៅក្នុងវិស័យធនាគារ អចលនទ្រព្យ និងផលិតកម្មជាច្រើនរបស់វៀតណាម គឺបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ហើយអ្វីដែលអ្នកយកការណ៍ចាប់អារម្មណ៍ជាងគេបំផុតនោះ គឺក្នុងចំណោមក្រុមហ៊ុនធំៗទាំងអស់ ក្នុងនោះវាក៏មានធនាគារពាណិជ្ជកម្មបរទេសវៀតណាម (VCB) ផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា ភាគហ៊ុនរបស់(VCB) បានធ្លាក់ចុះខ្លាំងជាងគេបំផុតគឺប្រមាណ0.91 ភាគរយ ដែលជាមូលហេតុដ៏ធំ ដោយនាំឲ្យពិន្ទុរបស់ VN-Index ថយចុះយ៉ាងកំហក។