នាយករដ្ឋមន្ត្រីឥណ្ឌា ៖ ឥណ្ឌា​នឹង​ក្លាយ​ជា​ប្រទេស​អភិវឌ្ឍន៍​នៅ​ឆ្នាំ​ ២០៤៧

នៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ នាយករដ្ឋមន្ត្រីរបស់ប្រទេសឥណ្ឌា លោក Narendra Modi ហាក់ដូចជាមានទំនុកចិត្តខ្ពស់ ចំពោះគោលដៅដ៏ធំមហាសាល ដែលលោកធ្លាប់បានប្រកាសថា គោលនយោបាយទាំង៤ចំនុចរបស់លោក វានឹង ធ្វើឱ្យប្រទេសឥណ្ឌាក្លាយជាប្រទសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ខ្លាំងនាឆ្នាំ 2047 ។

តាមដានយើងតាមរយៈ Telegram CPN Daily

បើយោងតាមការចុះផ្សាយពី CNBC កាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា ឥឡូវនេះ រាល់ក្រសែភ្នែកទាំងអស់របស់ប្រជាជនឥណ្ឌាគឺពួកគេកំពុងតែសម្លឹង និងតាមដានមើលរាល់ការអនុវត្តគោលនយោបាយទាំងអស់របស់លោក Modi ក៏ដូចជាសម្ព័ន្ធភាពដែលដឹកនាំដោយគណបក្ស Bharatiya Janata របស់គាត់ជាដើម។ តើនៅក្នុងអាណត្តិនេះ លោក  Modi អាចធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសខ្លួនមានសន្ទុះដែរឬមួយក៏យ៉ាងណា ព្រោះនេះវាជាអាណត្តិទី៣ទៅហើយនោះ។

បើយោងតាមប្រភពដដែលខាងលើបានឲ្យដឹងទៀតថា ថ្វីត្បិតតែរដ្ឋាភិបាលរបស់ប្រទេសឥណ្ឌា នូវ​មិន​ទាន់​បញ្ជាក់​ពីរបៀបដែលលោកដឹកនាំប្រទេសឲ្យក្លាយទៅជាប្រទេសអភិវឌ្ឍន៍ក៏ពិតមែន ប៉ុន្តែលោកបានថ្លែងប្រាប់ជនរួមជាតិថា គោលនយោបាយសំខាន់ៗទាំង៤របស់លោកដែលនិងអនុវត្តន៍នាឆ្នាំ២០២៤ នេះគឺរួមមាន៖

1. ការជំរុញហេដ្ឋារចនាសម្ព័ន្ធ

នាយករដ្ឋមន្ត្រីរបស់ប្រទេសឥណ្ឌាបានសង្កត់ធ្ងន់ថា ប្រទេសមួយដែលមានការអភិវឌ្ឍនលុះត្រាតែមានជម្រើសច្រើនក្នុងការដឹកជញ្ជូន។ ជំហានដំបូងយ៉ាងសំខាន់ក្នុងការតភ្ជាប់វាគឺជាគន្លឹៈនៃការរីកចម្រើន។ ការធ្វើទំនើបកម្មឲ្យមានផ្លូវហាយវេ ផ្លូវដែក និងព្រលានយន្តហោះជាតិនិងអន្តរជាតិគឺប្រទេសឥណ្ឌាត្រូវតែមានទាំងអស់។

លោក Narendra Modi បានមានប្រសាន៍បន្តថា បើយោងទៅតាមការព្យាករពីអ្នកជំនាញរបស់យើង បានឲ្យដឹងថា ប្រទេសឥណ្ឌានឹងក្លាយទៅជាមហាសេដ្ឋីជាមួយនិងទឹកប្រាក់សរុបប្រមាណ 26 ពាន់ពាន់លានដុល្លារនៅឆ្នាំ 2047 ប៉ុន្តែរឿងនេះអាចកើតឡើងទៅបាន គឺដ៏រាបណា យើងមានសមត្ថភាពគ្រប់គ្រាន់អាចកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសឲ្យបានរឹងមាំជាមុនសិន។

2. ការលើកកំពស់រាល់ផលិតផលជាតិ

លោក Narendra Modi បានមានប្រសាន៍បន្ថែមថា ជាច្រើនទស្សវត្សរ៍កន្លងមក ចំពោះរូបលោកផ្ទាល់ គឺលោកហាក់ដូចជាមានទំនុកចិត្តយ៉ាងខ្លាំងក្លាព្រោះថា  ប្រទេសឥណ្ឌាមានទាំងការទុកចិត្ត និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការវ៉ាដាច់ប្រទេសចិន ដើម្បីក្លាយជាមហាអំណាចផលិតកម្មដ៏ធំបំផុតរបស់អាស៊ី ជាពិសេសនៅក្នុងការផលិតបន្ទះឈីប។

គួរបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកជាច្រើនគឺពួកគេកំពុងតែនាំយកផ្នែកនៃខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនកាន់តែច្រើនឡើងៗទៅកាន់ប្រទេសឥណ្ឌា។ ប្រសិនបើយើងយោងទៅតាមការចុះផ្សាយពីកាសែត  Financial Times បានរាយការណ៍កាលពីខែធ្នូ  ថា  Apple  បានប្រាប់អ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ថាខ្លួននឹងប្រភពថ្មពីរោងចក្រឥណ្ឌាសម្រាប់ iPhone 16 ថែមទៀតផង។ ហើយទន្ទឹមនឹងនោះក្រុមហ៊ុន  Google  ក៏ត្រូវបានគេរាយការណ៍ថា ពួកគេនឹងចាប់ផ្តើម  ផលិតទូរស័ព្ទ Pixel នៅក្នុងប្រទេសឥណ្ឌា  នៅត្រីមាសនេះផងដែរ។

ឪកាសមួយដែលប្រទេសផ្សេងគ្មានសំណាង វាបានធ្វើឲ្យនាយករដ្ឋមន្ត្រីរបស់ឥណ្ឌាកាន់តែមានទំនុកចិត្តខ្ពស់ក្នុងការស្វែងរកការកាន់តំណែងនៅអាណត្តិបន្ទាប់ដូចគ្នាដែរ។

3. គោលនយោបាយកាត់បន្ថយភាពគ្មានការងារធ្វើ

អត្រាគ្មានការងារធ្វើនៅក្នុងប្រទេសឥណ្ឌាបានកើនឡើងរហូតដល់ 8.1% កាលពីខែមេសាពោលគឺវាបានកើនឡើពី 7.4% កាលពីនៅក្នុងខែមីនា នេះបើយោងតាម មជ្ឈមណ្ឌលសម្រាប់តាមដានសេដ្ឋកិច្ចឥណ្ឌា។

តែបើទោះយ៉ាងនេះក្តីអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលរបស់ប្រទេសឥណ្ឌាបាននិយាយប្រាប់ CNBC ថា គោលនយោបាយអប់រំថ្មី និងការបណ្តុះបណ្តាលវិជ្ជាជីវៈ វានឹងជួយដល់ប្រជាជនឥណ្ឌា ឲ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើក្នុងរោងចក្រឧស្សាហកម្មខណៈដែលក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិកត្រៀមនិងបើកនៅក្នុងប្រទេសឥណ្ឌានាថ្ងៃខាងមុខ។

4. ការបង្កើនអ្នកវិនិយោគពីបរទេស

ទីផ្សារហ៊ុនជាតិនៃប្រទេសឥណ្ឌាគឺមានមូលធននីយកម្មទីផ្សារសរុបប្រមាណ 4.9 ពាន់ពាន់លានដុល្លារ មានន័យថា ឥណ្ឌាគឺជាប្រទេសដែលធំជាងគេទីបីនៅអាស៊ីប៉ាស៊ីហ្វិក នេះបើយោងតាមទិន្នន័យពីសហព័ន្ធទីផ្សារប្តូរប្រាក់ពិភពលោក។ មូលធនទីផ្សាររបស់ប្រទេសឥណ្ឌាត្រូវបានព្យាករណ៍ថា ឥណ្ឌានឹងកើនឡើងដល់ 40 ពាន់ពាន់លានដុល្លារក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខ។

យ៉ាងណាមិញបើយោងតាមអ្នកវិភាគល្បីៗជាច្រើនបាននិយាយប្រាប់ស្ថានីយទូរទស្សន៍ CNBC ថា ការវិនិយោគផ្ទាល់ពីបរទេសមកក្នុងប្រទេសនេះ គឺចាំបាច់ត្រូវបង្កើនល្បឿនដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍បន្ថែមទៀត។ប្រទេសឥណ្ឌាទំនងជានឹងទាក់ទាញលំហូរ FDI កាន់តែច្រើនពីសហរដ្ឋអាមេរិក នៅពេលដែលអត្រាការប្រាក់ធ្លាក់កាន់តែធ្លាក់ចុះ ហើយបរិយាកាសផ្តល់មូលនិធិវានិងកាន់តែងាយស្រួលជាងមុន។

តែប្រសិនបើយើងយោងទៅតាមការផ្តល់អនុសាសន៍ពីក្រុមអ្នកវិនិយោយោគនៅក្នុងប្រទេសឥណ្ឌា ពួកគេបាននិយាយថា វិស័យធនាគាររបស់ប្រទេសឥណ្ឌាឥឡូវនេះគឺមានភាពរីកចម្រើនដែលប្រកបដោយគុណភាព និងការអនុវត្តការបែងចែកដើមទុនបានយ៉ាងល្អ ហើយវាក៏វាជម្រើសដ៏ល្អសម្រាប់ពួកគេដែលកំពុងតែត្រូវការផងដែរ។

Reporter:
scroll to top