ការកើនឡើងនៃការនាំចេញទុរេននៃបណ្តាលប្រទសនៅក្នុងអាស៊ី គឺវាអាចឆ្លុះបញ្ចាំងពីអំណាចនៃការទិញរបស់ប្រទេសចិន ដែលជាមូលហេតុធ្វើឲ្យសេដ្ឋកិច្ចពិភពលោកហាក់ដូចជាមានសន្ទុះឡើងមកវិញ។ បើយោងតាមការរៀបរាប់ពី លោក Mohamad Sabu ដែជារដ្ឋមន្ត្រីក្រសួងកសិកម្មរបស់ប្រទេសម៉ាឡេស៊ី បាននិយាយថា ទុរេននឹងក្លាយរបស់នាំចេញមួយដ៏ធំ ហើយវានឹងជួយឲ្យសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីមានភាពរីកចម្រើន នេះបើយោងតាមការចុះផ្សាយពីកាសែត The New York Times កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៤។
ទុរេនបានក្លាយជាផ្លែឈើដ៏មានតម្លៃ ជាយូយាណាស់មកហើយ ជាពិសេសគឺនៅក្នុងអាស៊ីអាគ្នេយ៍។ បើយោងតាមការរៀបរាប់ពីកសិកជនជាតិម៉ាឡេស៊ីម្នាក់បាននិយាយរៀបរាប់ថា ឥឡូវនេះគាត់កំពុងសម្លឹងមើលនៅចំណូលនាពេលអនាគតដែលច្រើនជាងនៅពេលបច្ចុបន្ន។ ពូជ Musang King ដែលគាត់ដាំដុះនៅប្រទេសម៉ាឡេស៊ី ត្រូវបានអ្នកទទួលទានជនជាតិចិនជាច្រើនជ្រើសរើសយកមកញាំ ហើយវាក៏ជាពូជទុរេនដែលចិនចូលចិត្តខ្លាំងជាងគេផងដែរ។ ប៉ុន្តែនៅពេលនេះ ប្រទេសរបស់គាត់មានតែការអនុញ្ញាតឱ្យនាំចេញទុរេនក្លាសេទៅកាន់ប្រទេសចិនតែប៉ុណ្ណោះ បើទោះបីជាអ្នកគាំទ្រទាំងនោះភាគច្រើនចង់បានទុរេនស្រស់ក៏ដោយ។
សរុបមក អ្នកនិយមពិសាទុរេនច្រើនជាងគេនៅក្នុងពិភពលោកគឺជាជនជាតិចិន ដោយក្នុងនោះក្រុមការងាររបស់ economist បានធ្វើកំណត់សម្គាល់ថា ប្រទេសចិនបានប្រមូលទិញទុរេនស្រស់យ៉ាងច្រើនសន្ធឹកសន្ធាប់ ប្រសិនបើយើងគិតជាទឹកប្រាក់គឺប្រមាណជា ៦,៧ ពាន់លានដុល្លារឯណោះកាលពីឆ្នាំមុន។ ចំពោះតួរលេខនេះផងដែរ គឺបានកើនឡើងប្រមាណពី ៤ ពាន់លានដុល្លារ បើយើងធៀបទៅនឹងឆ្នាំ ២០១៩។ ប្រភពដដែលបានឲ្យដឹងបន្ថែមថា ចាប់តាំងពីពេលនេះមក ទុរេនបានវ៉ាដាច់ផ្លែឆឺរី ដែលជាការនាំចូលផ្លែឈើស្រស់ដ៏ធំបំផុតរបស់ប្រទេសចិនថែមទៀតផង។
តាមពិតទៅ ចំនួននៃការចំណាយរបស់ប្រជាជនចិន គឺវាបណ្តាលមកពីការកើនឡើងនៃវណ្ណៈកណ្តាលរបស់ប្រទេសមួយនេះជាចម្បង។ ហេតុដូច្នេះហើយ ទើបមានជនជាតិចិនជាច្រើនកាន់តែមានលទ្ធភាពក្នុងទិញទុរេនយកមកទទួលទាន បើទោះជាផ្លែឈើមួយនេះមានតម្លៃមិនថោកក៏ដោយ។
ប្រទេសចិនគឺជាប្រទេសមួយដែលផ្តល់អទិភាពដល់ប្រទេសជិនខាងរបស់ខ្លួនជានិច្ច ក្នុងការនាំចូលផ្លែឈើខាងលើនេះទៅកាន់ប្រទេសរបស់ខ្លួន តួរយ៉ាងដូចជា ប្រទេសថៃ វៀតណាម និងម៉ាឡេជាដើម។
ប៉ុន្តែបើទោះជាយ៉ាងណាមក៏ដោយ ទន្ទឹមនឹងនេះ កសិករចិនគឺមិនបានព្រងើយកន្តើយក្នុងការប្រកបរបរមួយនេះឡើយ។ បើយោងតាមការចុះផ្សាយពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ចិនបានចាប់ផ្តើមដាំទុរេនដំបូងតាំងពីឆ្នាំ 1958 មកម្ល៉េះ។ យ៉ាងណាមិញ កិច្ចខិតខំប្រឹងប្រែងមួយនេះ ពួគេអាចផលិតផ្លែឈើដ៏ពេញនិយមខាងលើបានក្នុងកម្រឹតមួយដែលតិចតួចបំផុត។ កសិករនៅហៃណានបានព្យាយាមសាកល្បងដាំទុរេនម្ដងហើយម្តងទៀត មិនថានៅខេត្តឬ កោះយ៉ាងណាទេ តែន្លែងមួយក្នុងចំណោមកន្លែងជាច្រើននៅក្នុងប្រទេសចិន វាហាក់ដូចជាមិនអំណោយផលដល់ការដាំដុះទុរេនទាល់តែសោះ។ ប្រភពដដែលបានឱ្យដឹងទៀតថា ទិន្នផលរបស់កសិកររបស់ប្រទេសខ្លួនដែលប្រឹងប្រឹងរហូតមកដល់ពេលនេះ គឺវាបានកើនឡើងជាបណ្តើរៗយ៉ាងក្តី តែបើទោះជាទិន្នផលបានបប្រហែលជា 200 តោននៅក្នុងឆ្នាំនេះ វាក៏មិនបំពេញបាននូវតម្រូវការនៃអ្នកទទួលទានបានឡើយ។
ការពឹងលើខ្លួនឯងវាគឺជាការធ្វើដំណើរមួយដ៏វែងឆ្ងាយទៅមុខទៀត ហេតុដូច្នេះហើយទើប ប្រទេសចិនអនុញ្ញាតឲ្យមានការនាំចូលទុរេនប្រមាណជា ១,៤ លានតោនកាលពីឆ្នាំមុន។