អ្នកចូលនិវត្តន៍នៅ កូរ៉េខាងត្បូង ភាគច្រើនបានផ្លាស់ទីទៅរស់នៅតំបន់ជនបទវិញ

មានទិន្នន័យមួយបានបង្ហាញកាលពីថ្ងៃអង្គារថា ចំនួនប្រជាជនកូរ៉េភាគច្រើនបានផ្លាស់ទីលំនៅពីទីក្រុងដើម្បីស្វែងរកជីវិតទីពីរនៅក្នុងសហគមន៍ជនបទ ឬសហគមន៍នេសាទវិញបន្ទាប់ពីខ្លួនចូលនិវត្តន៍។

តាមដានយើងតាមរយៈ Telegram CPN Daily

បើយោងតាមការចុះផ្សាយពីកាសែត the Korean times កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា នៅក្នុងការស្រាវជ្រាវដែលរចេញផ្សាយដោយស្ថិតិកូរ៉េ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ និងក្រសួងមហាសមុទ្រ និងនេសាទ បានលើកឡើងថា ថ្វីត្បិតតែចំនួនប្រជាជនដែលបានផ្លាស់ទីលំនៅទៅរស់នៅជនបទ បានធ្លាក់ចុះជាងកាលពីឆ្នាំ ២០២៣​ ក៏ពិតមែន តែចំនួនអ្នកប្តូរទីលំនៅគឺនៅតែកើតឡើងជាប្រចាំ ពោលគឺដើម្បីកាត់បន្ថយការចំណាយរបស់ខ្លួន ខណៈដែលអតិផរណាកាន់តែមានការកើនឡើង។

ប្រភពដដែលបានឲ្យដឹងទៀតថា ចំពោះចំនួននៃអ្នកដែលចូលនិវត្តន៍ចាប់ផ្តើមសម្រុកផ្លាស់ទីលំនៅ បានកើនឡើងដំបូងនៅក្នុងឆ្នាំ ២០២០ និងឆ្នាំ ២០២១ គឺក្នុងកំឡុងពេលដែលមានការរាតត្បាតនៃជំងឺ COVID-19 បានវាយលុកប្រទេស ខណៈដែលទីផ្សារការងារនៅតាមទីក្រុងនៅនឹងទ្រឹង។

ស្ថិតិរបស់ស្ថាប័នកូរ៉េខាងត្បូងបានពន្យល់ថា “រហូតមកដល់ពេលនេះ ចំនួនប្រជាជនដែលសម្រេចចិត្តធ្វើចំណាកស្រុកគឺភាគច្រើនដោយសារតែពួកគេគ្រប់អាយុចូលនិវត្តន៍” ។ ហើយចំពោះ”ការកើនឡើងថ្មីៗនៅក្នុងឆ្នាំនេះវិញ គឺដោយសារតែពួកគេចង់ផ្លាស់ប្តូរបរិយាកាសរស់នៅ ដោយជាការសម្រាកលំហែរនៅតំបន់ជនបទវិញម្តង”។

យ៉ាងណាមិញ ចំពោះនិន្នាការ​បែប​នេះ​ វាហាក់ដូចជាប្រែប្រួលបន្តិច ព្រោះនៅក្នុងឆ្នាំ២០២៤នេះគេបានសង្កេតឃើញថា ​មនុស្សចាស់​ដែលមានវ័យចាប់ពី ៦០ ឆ្នាំ​ឡើង​ទៅ គឺបានទៅ​រស់នៅ​ជនបទប្រមាណជា ៤៦,៥ ភាគរយ​ប៉ុណ្ណោះ ប៉ុន្តែ ទន្ទឹមនឹងនោះ គឺមានប្រហែលជា 52.9 អ្នកចូលនិវត្តន៍ទាំងនោះបានទៅរស់នៅក្នុងតំបន់នេសាទទៅវិញ។

បើយោងទៅតាមការរៀបរាប់ពីខាងមន្ត្រីក្រសួងកសិកម្មរបស់ប្រទេសមួយនេះបានលើកឡើងថា  ចំនួននៃអ្នកចូលនិវត្តន៍ដែលបានកើតក្នុងចន្លោះពីឆ្នាំ 1968 ដល់ 1974 ចិត្តគំនិតរបស់ពួកគេទាំងនោះភាគច្រើន គឺចង់ទៅរស់នៅតាមជនបទ ហើយនិន្នាការបែបនេះ វាត្រូវបានខាងក្រុមមន្ត្រីបានរំពឹងទុកទៀតថា ចំនួននៃការផ្លាស់ប្តូរទីលំនៅទៅកាន់តំបន់ជនបទគឺនៅតែបន្តកើតមានប្រសិនពួកគេនៅតែមានភាពធុញទ្រាន់នឹងជីវិតក្នុងទីក្រុង” ។

Reporter:
scroll to top