VW បានបោះទុនរហូតដល់ទៅ ៥ ពាន់​លាន​ដុល្លារ​ ដើម្បីប្រជែងជាមួយនឹង Tesla

រថយន្តអគ្គិសនី (EVs) វាត្រូវបានគេនិយមទិញយកប្រើប្រាស់ គឺដើម្បីកាត់បន្ថយការបំភាយឧស្ម័ន និងដើម្បីសម្រេចបាននូវគោលដៅគ្មានការបំភាយឧស្ម័នដែលត្រូវបានគេកំណត់ឡើងយ៉ាងយូបំផុតត្រឹមឆ្នាំ 2050 ហើយឧស្សាហកម្មមួយប្រភេទនេះវាក៏កំពុងតែក្លាយទៅជាទីផ្សាដែលមានការប្រកួតប្រជែងខ្លាំងផងដែរនាពេលបច្ចុបន្ន។

តាមដានយើងតាមរយៈ Telegram CPN Daily

បើយោងទៅតាមការសិក្សារបស់ insideevs បានឲ្យដឹងថា ក្នុងឆ្នាំ២០២៤ នេះគឺមានក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចំនួន 5 គឺកំពុងតែលេចធ្លោនៅក្នុងទីផ្សាពិភពលោក ចំពោះក្រុមហ៊ុនដែលជាប់ជាង Top 5 នោះរួមមាន៖

  1. BYD Group: ដែលជាក្រុមហ៊ុនរបស់ប្រទេសចិន។
  2. Tesla: គឺជាក្រុមហ៊ុនរបស់មហាលសេដ្ឋីកំពូលនៅក្នុងពិភពលោកដោយយើងគិតត្រឹមថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៤ (Forbes)។
  3. Volvo ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ក្រុមហ៊ុន Geely Holding និងមានមូលដ្ឋាននៅក្នុងប្រទេស៊ុយអ៊ែត។
  4. VW ដែលឡានអគ្គិសនីរបស់ Volkswagen Group វាគឺមានទីស្នាក់ការកណ្តាលនៅទីក្រុង Wolfsburgរដ្ឋLower Saxony នៃប្រទេសអាល្លឺម៉ង់។
  5. ចុងក្រោយគេបង្អស់នោះគឺ SAIC ដែលរថយន្តអគ្គិសនីរបស់ប្រទេសចិនមួយទៀតហើយ វាគឺមានមូលដ្ឋានស្ថិតក្នុងទីក្រុងសៀងហៃ។

បើយោងតាមអ្នកជំនាញរបស់ insideevs បានចាប់ផ្តើមធ្វើកំណត់សម្គាល់ថា កាលពីឆ្នាំ 2022  ការលក់រថយន្ត EV គឺមានចំនួនច្រើនជាង 10 លានគ្រឿង ឬស្មើរនឹង 9%  ហើយលទ្ធផលមួយនេះផងដែរ វាពិតជាចំនួនមួយដែលខ្ពស់គួរសម ប្រសិនបើយើងធៀបកាលពីឆ្នាំ២០២១ ។

ដើម្បីជាផ្នែកមួយជួយដល់បរិស្ថាន និងដើម្បីបង្ហាញពីអំណាចនៃសាច់ប្រាក់ខ្លួន ជាការពិតណាស់ ចំនួននៃអ្នកប្រើប្រាស់រថយន្តអគ្គិសនីនិងកាន់តែមានការកើនឡើងនាថ្ងៃខាងមុខ។ យ៉ាងណាមិញក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខាងលើ ដូចជាក្រុមហ៊ុន Volkswagen (VW) ទើបតែប្រកាសជាផ្លូវការថា ខ្លួនចំណាយទុនដើម្បីវិនិយោគលើវិស័យមួយនេះរហូតដល់ទៅ 5 ពាន់លានដុល្លារសហរដ្ឋអាមេរិក (£3.94bn) ជាមួយនឹងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិក Rivian ។

គួរបញ្ជាក់ថា Rivian វាគឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយ ដែលមានមូលដ្ឋាននៅក្នុង រដ្ឋ California សហរដ្ឋអាមេរិក។

បើតាមការបញ្ជាក់ពីទីភ្នាក់ងារសារព័ត៌មាន bbc កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា កិច្ចព្រមព្រៀងមួយដែលស្តីពីការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនយក្សផលិតរថយន្តអាល្លឺម៉ង់ និង Rivian គឺក្នុងគោលបំណងដើម្បីឲ្យក្រុមហ៊ុនរបស់អាមេរិកមួយនេះមានលទ្ធភាពទៅប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Tesla តែប៉ុណ្ណោះ។

យ៉ាងណាមិញបន្ទាប់ពីមានការប្រកាសដំណឹងខាងលើនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Rivian ក៏បានកើនឡើងយ៉ាងឆាប់រហ័សគឺប្រហែល 50% ឯណោះ។

យើងខ្ញុំសូមបញ្ជាក់សារជាថ្មីថា នៅក្រោមកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនទាំងពីរខាងលើ ខាងក្រុមហ៊ុន VW បានគូសបញ្ជាក់ថា ខ្លួននឹងវិនិយោគដំបូងចំនួន $1 ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុនផលិតរថយន្តដឹកទំនិញអគ្គិសនី និងរថយន្ត SUV ហើយចំពោះទឹកប្រាក់ 4 ពាន់លានដុល្លាទៀត ពួកគេនឹងដាក់ចូលទៅក្នុងក្រុមហ៊ុនទាំងអស់តែម្តងគឺនៅប៉ុន្មានឆ្នាំខាងមុខនេះ។

គួររំលឹកថា ថ្វីត្បិតតែក្រុមហ៊ុន Rivian ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ ២០០៩​ ក៏ពិតមែន ប៉ុន្តែធាតុពិតនៅក្នុងឆមាសទី១នៃឆ្នាំ ២០២៤ នេះ ក្រុមហ៊ុនរបស់អាមេរិកមួយនេះនូវតែមិនទាន់អាចទទួលបាននូវប្រាក់ចំណេញឡើយ។ ក្រុមការងាររបស់ BBC បាននិយាយទៀតថា ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ 2024 ក្រុមហ៊ុន Rivian បានខាតបង់ជាងទឹកប្រាក់ប្រមាណ 1.5 ពាន់លានដុល្លារថែមទៀតផង។

ការដណ្តើមយកនៃចំនែកទីផ្សារថយន្តអគ្គិសនី VW គឺកំពុងតែស្ថិតនៅក្រោមសម្ពាធពីគូប្រជែងដូចជា Tesla និង BYD ខ្លាំងជាងគេ ហេតុដូច្នេះហើយការជ្រើសរើសយកក្រុមហ៊ុនផ្សេងមួយទៀតមកធ្វើជាដៃគូសហការ គឺពួកគេសង្ឈឹមថា Rivian នឹងអាចជួយកាត់បន្ថយឥទ្ធិពលរបស់ Tesla បានមួយកម្រឹតផងដែរ។

Reporter:
scroll to top