ការសាងសង់បន្តនៃការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនចិន-ថៃ (HSR) វាបានក្លាយទៅជាផែនការមួយដែលរដ្ឋាភិបាលថៃកំពុងតែគិតគូរខ្លាំងជាងគេបំផុត។
ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនដែលមានប្រវែង 250.77 គីឡូម៉ែត្ររវាងទីក្រុងបាងកក និងនគររាជសីមា វាត្រូវបានគេរំពឹងថានឹងបញ្ចប់យ៉ាងយូត្រឹមឆ្នាំ 2028 ។
បើយោងតាមការចុះផ្សាយពីកាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា បច្ចុប្បន្ននេះ ដំណាក់កាលទីមួយនៃគម្រោងដែលមានតម្លៃប្រហែល 179.41 ពាន់លានបាតកំពុងដំណើរការសាងសង់ជាបណ្តើរៗហើយ។
ក្នុងនោះផងដែរ បើយោងតាមការរៀបរាប់ពី លោក Prasert Jantararauangtong រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលបានមានប្រសាសន៍ថា បញ្ហាផ្សេងទៀតដែលនឹងត្រូវដាក់បញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំ គឺពួកយើងចង់ផ្តោតលើតែការស្ថាបនាផ្លូវរថភ្លើងផ្លូវដែករវាងទីក្រុងទាំងពីរជាចម្បង។ ការក៏សាងផ្លូវរថភ្លើងល្បឿនលឿនគឺដើម្បីជួយសម្រួលដល់ផលិតផលកសិកម្មរបស់ប្រជាជនយើងឲ្យកាន់តែងាយស្រួលជាងមុន ជាពិសេសគឺចំណេញទាំងពេលវេលា និងកាត់បន្ថយការចំណាយថែមទៀតផង ហេតុដូច្នេះហើយទើបវាក្លាយទៅវាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់ការប្រជុំនាព្រឹកថ្ងៃអង្គារម្សិលមិញនេះ។