យានអវកាសចិន៖ បានត្រលប់មកវិញ ជាមួយនឹងថ្មដ៏កម្ររបស់ភពព្រះច័ន្ទ

យានរុករកទៅឋានព្រះច័ន្ទរបស់ប្រទេសចិន បានត្រឡប់មកភពផែនដីវិញហើយ គឺមកជាមួយនឹងភាពដ៏អស្ចារ្យមួយ ដែលបានគូសបញ្ជាក់ថា ជនជាតិចិនពិតជាអាចធ្វើបាន។

តាមដានយើងតាមរយៈ Telegram CPN Daily

យាន Chang’e-6 បានចុះចតនៅលើវាលខ្សាច់នៃប្រទេសម៉ុងហ្គោលីកាលពីថ្ងៃអង្គារ គឺបន្ទាប់ពីខ្លួនបានបញ្ចប់បេសកកម្មក្នុងរយៈពេលជិតពីរខែកន្លងមក។

យ៉ាងណាមិញរាល់អ្នកវិទ្យាសាស្ត្ររបស់ប្រទេសចិន គឺកំពុងតែរង់ចាំយ៉ាងអន្ទះសារ  ខណៈដែលគំរូនៃថ្មដែលយាន Chang’e-6 នាំយកមកនោះ ពួកគេពិតជាចង់ដឹងណាស់ តើភពព្រះច័ន្ទបានបង្កើតវាឡើងដោយរបៀបណា?

គួរបញ្ជាក់ថា ប្រទេសចិនគឺជាប្រទេសតែមួយគត់ដែលបានចុះចតនៅផ្នែកឆ្ងាយបំផុតនៃភពព្រះច័ន្ទបានមុនគេព្រោះថាផ្នែកដ៏ឆ្ងាយមួយនេះ វាមានទីតាំងឆ្ងាយពីភពផែនដីខ្លាំងជាងគេ ហើយវាក៏ជាកន្លែងធ្វើឲ្យនាវិកទាំងនោះ អាច ប្រឈមនឹងហានិភ័យខ្ពស់ច្រើនជាងគេរ គឺដោយសារតែចម្ងាយរបស់វា ក៏ដូចជាដីនៅទីនោះវាមានភាពលំបាកច្រើន បើយោងតាមការរៀបរាប់ពីអ្នកនិពន្ធរបស់ BBC បានសរសេរថា ផ្នែកដែលឆ្ងាយជាងគេនៃភពព្រះច័ន្ទគឺវាពោពេញទៅដោយរណ្ដៅយក្សស្ទើគ្រប់កន្លែង ហើយចំពោះផ្ទៃរាបស្មើវិញគឺមានតិចតួចបំផុត។

អ្នកនិពន្ធដដែលរូបនោះបាននិយាយទៀតថា ការចាប់អារម្មណ៍របស់ពួកគេលើបេសកកម្មរបស់ចិន គឺដោយសារតែកន្លងមក មានអ្នកវិទ្យាសាស្ត្រជាច្រើន បានបរាជ័យក្នុងរុករកលើតំបន់ដ៏ឆ្ងាយមួយនេះជាច្រើនលើក តែផ្ទុយទៅវិញបេសកកម្ម Chang’e-6 របស់ប្រទេសបែរជាទទួលបានជោគជ័យលើសពីការរំពឹងទុកទៅទៀត។ ភាពជោគជ័យរបស់ជនជាតិចិនមួយនេះ គឺពិតជាធ្វើឲ្យយើងមានមោទនភាពខ្លាំងណាស់ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជារឿងមួយដែលបានទាញយកចំណាប់អារម្មណ៍ពីគូប្រជែងរបស់ខ្លួនតួរយ៉ាងដូចជាសហរដ្ឋអាមេរិកជាដើម។

បើយើងយោងទៅតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានបង្ហាញថា ក្រុមមន្ត្រីរបស់ប្រទេសខ្លួនគឺកំពុងតែដាំទង់ជាតិចិនយ៉ាងស្គុះស្គាយ គឺបន្ទាប់ពីអ្នកនាំពាក្យរបស់ Chang’e-6 បានប្រកាសថា យាន Chang’e-6 បានមកដល់និងកំពុងតែចុះចតនៅវាលខ្សាច់នៃម៉ុងហ្គោលីនោះ។

យ៉ាងណាមិញ មោទនៈភាពដ៏ក្រៃឡេងមួយនេះ វាបានធ្វើឲ្យប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង បាន​ទូរស័ព្ទ​ទៅ​អបអរសាទររាល់បុគ្គដែលបម្រើការ​នៅឯ​មជ្ឈមណ្ឌល​បញ្ជា​នៃ​បេសកកម្ម Chang’e-6 ថែមទៀតផង។

លោក ស៊ី ជីនពីង បានមានប្រសាសន៍ថា លោកពិតជារំភើប និងសូមចូលរួមត្រេកអរដល់ភាពជោគជ័យមួយនេះជាមួយផង ហើយលោកបានសង្ឃឹមទៀតថា អ្នកទាំងអស់គ្នានៅតែអាចបន្តការរុករកក្នុងលំហដ៏ជ្រៅ និង “ឈានដល់កម្រឹតខ្ពស់មួយទៀតសារជាថ្មីគឺដើម្បីស្រាយចម្ងល់ និងអាថ៌កំបាំង ឲ្យបានកាន់តែច្រើន គឺដើម្បីផ្តល់ជាផលប្រយោជន៍ដល់មនុស្សជាតិ និងការរីកចម្រើនរបស់ប្រទេសជាតិ និងពិភពលោកផងដែរ”។

សូមរំលឹកថា យាន Chang’e-6 បានបាញ់ចេញពីមជ្ឈមណ្ឌលអវកាសមួយកាលពីដើមខែឧសភា ហើយបានចុះចតដោយជោគជ័យនៅលើទីតាំងមួយដែលជារណ្ដៅដ៏ជ្រៅមួយ គឺនៅជិតប៉ូលខាងត្បូងរបស់ព្រះច័ន្ទ។

យ៉ាងណាមិញបន្ទាប់ពីបេសកកម្មរបស់ Chang’e-6 បានបញ្ចប់ក្នុងរយៈពេល 53 ថ្ងៃ ការមកដល់នៃថ្មកម្ររបស់ភពព្រះចន្ទនោះ គឺត្រូវបានគេបញ្ជូនទៅកាន់ទីក្រុងប៉េកាំងភ្លាមៗតែម្តង។

ទូរទស្សន៍រដ្ឋ CCTV បានចុះផ្សាយទៀតថា ការធ្វើដំណើរទៅកាន់ភពព្រះចន្ទ័នេះ វាគឺជាលើកទី៦ហើយសម្រាប់ជនជាតិចិន។ តែបើទោះជាយ៉ាងនេះក្តី ការដាំទង់ជាតិចិនលើផ្ទៃមួយដ៏ឆ្ងាយនៃភពព្រះចន្ទ័ វាមិនមែនជាគោលបំណងរបស់មេដឹកនាំចិននោះទេ។ ប្រភពដដែលបាននិយាយទៀតថា នាថ្ងៃខាងមុខ ក្រុមបេសកកម្មខាងលើនេះ ពួកគេមានគោលបំណងបញ្ជូននាវិករបស់ខ្លួនទៅកាន់ឋានព្រះច័ន្ទនៅឆ្នាំ 2030 ម្តងទៀត ហើយគម្រោងដដែលនេះគឺពួកគេគ្រោងនឹងសាងសង់មូលដ្ឋាននៅលើប៉ូលខាងត្បូងតាមច័ន្ទគតិថែមទៀផង។

យើងខ្ញុំសូមបញ្ជាក់ថា កន្លងមកខាងសហរដ្ឋអាមេរិកក៏ធ្លាប់បានប្រកាសថា ខ្លួនក៏មានគម្រោងដាក់អវកាសយានិកឋានព្រះច័ន្ទម្តងទៀតនៅឆ្នាំ 2026 ជាមួយនឹងបេសកកម្ម Artemis 3 ផងដែរ។

តែផ្ទុយទៅវិញ រាល់ផែនការរបស់ពួកគេទាំងពីរ គឺត្រូវបានក្រុមអ្នកវិភាគជាច្រើនបានជឿថា ការប្រណាំងក្នុងលំហអាកាស វានឹងមិនគ្រាន់តែជាការនិយាយអំពីការដាក់មនុស្សនៅក្នុងភពព្រះច័ន្ទប៉ុណ្ណោះទេ តែបន្ទាប់ពីនោះពួកគេនឹងចាប់ផ្តើមនិយាយអំពីរបៀប តើអ្នកណាដែលអាចកាន់កាប់ ឬក៏អាចទាមទារចំណែករបស់ពួកគេ ជាពិសេសគឺការគ្រប់គ្រងធនធាននានានៅទីនោះតាមច័ន្ទគតិជាដើម។

Reporter:
scroll to top