តើវាគឺជារឿងដែលចម្លែកដែរឬទេ ខណៈដែលស្ត្រីភាគច្រើននៅក្នុងប្រទេសដែលអភិវឌ្ឍ និងប្រទេសដែលកំពុងអភិវឌ្ឍកាន់តែចង់បន្តជីវិតនៅលីវរបស់ខ្លួន ដោយក្នុងនោះពួកគេបានឆ្លើយថា នាងមិនចង់មានសម្ភាធបន្ទាប់ពីរៀបការនោះឡើយ។
មួយក្នុងចំណោមបណ្តាលប្រទេសខាងលើ មានទិន្នន័យមួយបានបង្ហាញ នារីជនជាតិកូរ៉េដែលមានអាយុចន្លោះពី 30 ទៅ 34 ឆ្នាំ បើយោងតាមការស្ទង់មតិបានបង្ហាញថា 4 ក្នុងចំណោម 5 ពួកគេបានឆ្លើយថា ពួកគេមិនទាន់ចង់រៀបការនោះទេ។
បច្ចុប្បន្ន ចំពោះអត្រាកំណើតនៅក្នុងប្រទេសកូរ៉េខាងត្បូងគឺកាន់តែទាបពីមួយឆ្នាំទៅឆ្នាំ ហើយវាក៏បានក្លាយទៅការព្រួយបារម្មណ៍របស់រដ្ឋាភិបាលផងដែរ។ យ៉ាងណាមិញ នៅក្នុងរបាយការណ៍សង្ខេបជាទៀងទាត់នៃទិន្នន័យសេវាព័ត៌មានស្ថិតិកូរ៉េ (KOSIS) បានបង្ហាញទៀតថា ចំនួននារីនៅក្នុងប្រទេសកូរ៉េខាងត្បូងនាពេលបច្ចុប្បន្នគឺមានប្រមាណជាជិត 8 លាននាក់ ខណៈដែលបុរសមានរហូតដល់ទៅជាង 9 លានឯណោះ។ ជាការពិតជាក់ស្តែងស្ត្រីដែលកំពុងតែមានតិចជាងបុរសទៅហើយនោះ បែរជាពួកគេទាំងនោះចង់បន្តជីវិតនៅលីវរបស់ខ្លួនទៅមុខទៀត បើទោះជាពួកគេមានអាយុច្រើនជាង ៣០ ឆ្នាំទៅហើយនោះ ។
ប្រភពដដែលបាននិយាយទៀតថា ចំពោះសមាមាត្រនៃអ្នកនៅលីវ ខាងក្រុមមន្ត្រីរបស់ប្រទេសកូរ៉េបានធ្វើកំណត់សម្គាល់ថា ការកើនឡើងនៃនិន្នាការបែបនេះគឺវាបានកើនឡើងរហូតទៅ 3 ដង ឬស្មើរនឹង 18.7 ភាគរយ ប្រសិនបើយើងគិតត្រឹមឆ្នាំ 2000 ។
ការស្ទង់មតិបានបង្ហាញទៀតថា សម្រាប់នារីដែលមានអាយុចន្លោះពី 25 ទៅ 29 ឆ្នាំវិញ លទ្ធផលបានឲ្យដងថា អត្រានៃអ្នកចង់នៅលីវគឺបានកើនឡើងប្រហែលជា 33.2 ភាគរយ គឺពី 54.2 ភាគរយ ដល់ 87.4 ភាគរយ ដោយយើងគិតត្រឹមឆ្នាំ 2000 ដល់ 2020 ។
ទន្ទឹមនឹងនោះសម្រាប់អ្នកដែលមានអាយុចន្លោះពី 19 ទៅ 24 ឆ្នាំ តួរលេខគឺវាបានកើនឡើងប្រហែល 5.6 ភាគរយ គឺពី 93.1 ភាគរយទៅ 98.7 ភាគរយ ដោយយើងគឹតត្រឹងក្នុងរយៈពេលដូចគ្នាខាងលើ។
គួរបញ្ជាក់ថា នេះគឺជារបាយការណ៍លើកទីមួយហើយ ដែលទិន្នន័យស្ថិតនេះបានបញ្ចាក់ថា នារីជនជាតិកូរ៉េនាសម័យនេះគឺមានច្រើនជាងពាក់កណ្តាលទៅទៀត គឺពួកគេចង់បានជីវិតមួយដែលឯករាជ្យ។
យើងខ្ញុំសូមបញ្ជាក់សារជាថ្មីថា ប្រទេសកូរ៉េខាងត្បូងបានចូលទៅបំបែកកំណត់ត្រារបស់ខ្លួនហើយ ខណៈដែលអត្រានៃអ្នកនៅលីវកាន់តែខ្ពស់ ហើយចំពោះអត្រាកំណើតដែលកាន់តែទាបនោះ គឺវាធ្វើឲ្យកូរ៉េខាងត្បូងបានជាប់ឈ្មោះជាប្រទេសមួយ ដែលមានអ្នកបន្តកំណើតទាបជាងគេបំផុតនៅក្នុងពិភពលោកថែមទៀតផង។