ប្រាក់បាតថៃ អាចចនឹងបន្តធ្លាក់ចុះរហូតដល់ចុងឆ្នាំនេះ

ប្រាក់បាតអាចទំនងជានឹងធ្លាក់ចុះរហូតដល់ 37.25 ទើបប្តូរបានមួយដុល្លារសហរដ្ឋអាមេរិកនាពេលខាងមុខ ការអះអាងនេះគឺត្រូវបានក្រុមអ្នកវិភាពសេដ្ឋកិច្ចរបស់ប្រទេសថៃបានលើកឡើងថា ត្រឹមតែមួយរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែស្ទើតែរាល់រូបិយប័ណ្ណនៅតាមបណ្តាលប្រទេសក្នុងអាស៊ីគឺបានធ្លាក់ចុះដល់កម្រិតមួយដែលទាបបំផុតប្រសិនយើងគិតចាប់តាំងពីឆ្នាំ 2022 មក។ យ៉ាងណាមិញ ការធ្លាក់ចុះនៃតម្លៃរូបិយប័ណ្ណ គឺវាចំពេលដែលមានការធ្លាក់ចុះនៃទីផ្សារភាគហ៊ុនដែរ ហេតុដូច្នេះហើយរាល់ការប្រែប្រួលជាសកល វាក៏ធ្វើឲ្យប្រទេសថៃបានរងសម្ពាធមួយនេះដូចគ្នា។

តាមដានយើងតាមរយៈ Telegram CPN Daily

បើយោងតាមការចុះផ្សាយពីកាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា រូបិយប័ណ្ណប្រាក់បាតថៃបានធ្លាក់ចុះរហូតដល់ 36.99 ទើបស្មើរមួយដុល្លារ ចំពោះអត្រាប្តូរប្រាក់មួយនេះផងដែរ គឺយើងគិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះប៉ុណ្ណោះ។ ប្រភពមួយដដែលបានបន្តទៀតថា​ អត្រាប្តូរប្រាក់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ វាគឺអត្រាមួយដែលបង្ហាញថា លុយបាតថៃគឺមានតម្លៃទាបបំផុតប្រសិនបើយើងធៀបនៅក្នុងរយៈពេលពីរខែចុងក្រោយនេះ។

គួរបញ្ជាក់ថា ការធ្លាក់ចុះយ៉ាងកំហកនៃប្រាក់បាត វាមិនមែនជារឿងមួយដែលប្រទេសថៃបានជួបប្រទះតែម្នាក់ឯងនោះទេ ផ្ទុយទៅវិញប្រាក់យ៉េនដែលជារូបិយប័ណ្ណរបស់ប្រទេសជប៉ុន ដែលសាកលលោកបានដឹងថា ប្រទេសមួយនេះគឺជាប្រទេស ដែលជាប់ឈ្មោះជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី 4 នៅក្នុងពិភពលោកនោះ វាក៏ត្រូវបានសារព័ត៌មានធំៗនៅក្នុងពិភពលោកបានលើកយកមកសរសេរថា ប្រាក់យ៉េនជប៉ុនគឺបានធ្លាក់ចុះហួសពីកម្រិត ពោលគឺវាទាបជាងអត្រាដែលទាបបំផុតដែលប្រទេសជប៉ុនធ្លាប់ជួបពីមុនមកទៅទៀត។

អត្រាប្តូប្រាក់ចុងក្រោយនៅក្នុងប្រទេសជប៉ុន​គឺបានធ្លាក់ចុះរហូតដល់ទៅ 160 យ៉េន ទើបប្តូរបានប្រាក់មួយដុល្លារ ទិន្នន័យបានបង្ហាញឲ្យឃើញថា លុយយ៉េនគឺបានធ្លាក់ចុះដល់កម្រិតមួយដែលទាបបំផុតគឺក្នុងរយៈពេល 38 ឆ្នាំចុងក្រោយនេះ។

យ៉ាងណាមិញចំពោះការធ្លាក់ចុះនៃរូបិយប័ណ្ណប្រាក់បាត វាក៏ត្រូវបានលោក Kanjana Chockpisansin ដែលជាប្រធានផ្នែកស្រាវជ្រាវ វិស័យធនាគារ និងហិរញ្ញវត្ថុនៅមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn បាននិយាយប្រាប់កាសែតបាងកកប៉ុស្តិ៍ថា  បច្ចុប្បន្នប្រាក់បាតគឺបានធ្លាក់ចុះប្រហែលជា 7.7% ហើយចំពោះមូលហេតុធំនៃការនាំឲ្យលុយបាតធ្លាក់ចុះបែបនេះ វាក៏ព្រោះការដកប្រាក់ចេញពីក្រុមអ្នកវិនិយោគ។

លោកបាននិយាយបន្តទៀតថា អត្រាប្តូរប្រាក់វាអាចនឹងបន្តធ្លាក់ចុះបន្ថែមទៀត ប្រសិនបើសេដ្ឋកិច្ចនៅក្នុងទីផ្សាសាកល​នៅតែ​បន្ត​អូសបន្លាយ។

Reporter:
scroll to top