ការផ្លាស់ប្តូរឥរិយាបទនៃប្រជាជនវៀតណាម វាបានធ្វើឲ្យក្រុមហ៊ុនផលិតស្រាបៀរលំដាប់មួយដែលមានឈ្មោះថា HEINEKEN បានសម្រេចចិត្តបិទទ្វារោងចក្រផលិតស្រាបៀរមួយកន្លែងរបស់ខ្លួន គឺរជារោងចក្រដែលស្ថិតនៅក្នុងតំបន់ Quang Nam ។
បើយោងតាមការចុះផ្សាយពី Vietnam news កាលពីថ្ងៃទី ២៥ ខែមិថុនា បានឲ្យដឹងថា ប្រជាជនរបស់ខ្លួននាពេលនេះគឺកាន់តែយល់ដឹងអំពីការថែទាំសុខភាពរបស់ពួកគេ ហេតុដូច្នេះហើយទើបធ្វើឲ្យរោងចក្រដ៏តូចបំផុតក្នុងចំណោមរោងចក្រផលិតស្រាទាំងប្រាំមួយរបស់ HEINEKEN នៅក្នុងប្រទេសវៀតណាមមួយនេះត្រូវបិទទ្វានោះ។
គួរបញ្ជាក់ថា ក្រុមហ៊ុនស្រាបៀរ HEINEKEN វាគឺជាក្រុមហ៊ុនផលិតស្រាបៀរមួយដែលមានកេរ្តិ៍ល្បីជាយូយាណាស់មកហើយ។ ស្រាបៀរ HEINEKEN ត្រូវបានគេបង្កើតឡើងក្នុងឆ្នាំ 1864 ដោយវាមានមូលដ្ឋាននៅក្នុងប្រទេសហូឡង់។ ការរីកសោះសាយ ក៏ដូចជាការនិយមរបស់មនុស្សដែលចូលចិត្តទទួលទានស្រាបៀរគឺកាន់តែកើនឡើងឥតឈប់ឈរ ហើយវាក៏ជាមូលហេតុតនាំឲ្យក្រុមហ៊ុនខាងលើចាប់ផ្តើមពង្រីរោងចក្ររបស់ខ្លួនរហូតដល់ក្នុងតំបន់អាស៊ីអាគេ្នយ៍ថែមទៀតផង។ ក្រុមហ៊ុនស្រាបៀរ HEINEKEN បានសាងសង់រោងផលិតស្រាបៀររបស់ខ្លួននៅក្នុងប្រទេសវៀតណាមចាប់តាំងពីឆ្នាំ 2007 មកម្ល៉េះ។ ការមកដល់នៃរោងចក្រមួយនេះផងដែរ វាបានជួយឲ្យប្រជាជនវៀតណាមការងារធ្វើប្រមាណជា 3,000 នាក់ និងមានប្រាក់ចំណូលយ៉ាងសមរម្យ។ មិនត្រឹមតែប៉ុណ្ណោះ វត្តមានដ៏ធំមួយនេះ វាក៏បានចូលរួមចំណែកយ៉ាងសំខាន់ដល់ថវិការក្នុងស្រុកផងដែរ ព្រោះថាជាមធ្យមរោងចក្រអាចស្វែងរកប្រាក់ចំណូលបានរហូតដល់ចន្លោះពី 1-2 ពាន់ពាន់លានដុង (39.3-78.6 លានដុល្លារ) ក្នុងមួយឆ្នាំ។
តែបើទោះជាយ៉ាងនេះក្តី ចាប់តាំងពីមានជំងឺរាត្បាតកូវីដ 19 បានកើតឡើងមក វាបានធ្វើឲ្យប្រាក់ចំនូលរបស់ក្រុមហ៊ុនមួយនេះបានថយចុះជាលំដាប់។ យ៉ាងណាមិញ បើយោងទៅតាមប្រភពខាងលើដដែលបានបញ្ជាក់ទៀតថា ការថយចុះនៃតម្រូវការជាច្រើនឆ្នាំកន្លងមកនេះ វាពិតជាមិនអាចធ្វើឲ្យក្រុមហ៊ុនមានលទ្ធភាពដើម្បីបន្តការបង់ខាតរបស់ខ្លួនទៀតបាននោះទេ។ ហេតុដូច្នេះហើយទើបម្ចាស់ក្រុមហ៊ុន HEINEKEN បានប្រកាសថា “ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម និងអាជីវកម្មរបស់ខ្លួន HEINEKEN បានសម្រេចចិត្តសម្រួលប្រតិបត្តិការ និងផ្អាករោងចក្រជាបណ្តោះអាសន្ននៅក្នុងខេត្ត Quang Nam”នៃប្រទេសវៀតណាម។ ទន្ទឹមនឹងនោះ ខាងក្រុមហ៊ុនក៏សុំធ្វើការផ្លាស់ប្តូរបុគ្គលិកមួយចំនួនដែលរងផលប៉ះពាល់ពី Quang Nam ឲ្យទៅកាន់រោងចក្រស្រាបៀរ HEINEKEN ផ្សេងទៀតដែលមាននៅក្នុងប្រទេសវៀតណាមដូចគ្នាដដែល។