រដ្ឋធានីរបស់ប្រទេសអូទ្រីស ដែលមានឈ្មោះថា Vienna វាត្រូវបានគេចាត់ទុកថា វាគឺជាទីក្រុងមួយដែលសម្បូរប្រជាជនរស់នៅច្រើនជាងគេ ហើយក៏ជាទីក្រុងដែលស្រស់ស្អាតជាងគេបំផុតនៅក្នុងពិភពលោកផងដែរ។
EIU (Economist Intelligence Unit)ដែលជាអង្គការរបស់ The Economist បើយោងទៅតាមការចុះផ្សាយពីគេហទំព័ររបស់អង្គការមួយនេះជាផ្លូវការ កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៤ បានឲ្យដឹងថា ក្នុងចំណោមទីក្រុមចំនួន 173 ជុំវិញពិភពលោក ក្នុងនោះគឺមានមួយដែលនៅតែអាចរក្សាបាននៅកត្តាសំខាន់ៗជាចម្បងរបស់ខ្លួនជាប្រចាំ ហើយចំណុចធំៗទាំង 5 នោះរួមមាន៖ ការថែទាំសុខភាព វប្បធម៌ បរិស្ថាន ស្ថិរភាព ហេដ្ឋារចនាសម្ព័ន្ធ និងការអប់រំជាដើម។
បើយោងតាមការចុះផ្សាយពី CNN Travel បានឲ្យដឹងបន្ថែមថា ទីក្រុង Vienna បានឈរនៅលើកំពូលតារាងរបស់ EIU ចំនួន 3 ឆ្នាំជាប់ៗគ្នាតែម្តង។ ជោគជ័យដ៏ធំមួយនេះ វាក៏ព្រោះតែទីក្រុងរបស់អ៊ឺរ៉ុបខាងលើនេះ នៅតែអាចទទួលបានពិន្ទុមួយដែល “ល្អឥតខ្ចោះ” ពោល គឺ 4 ក្នុងចំណោមទាំង 5 ប្រភេទដែលអង្គការ EIU បានកំណត់។
ជាការពិតណាស់ ចំពោះចំណាត់ថ្នាក់លេខ 1 ដែល EIU អាចផ្តល់ជូនបាននោះ គឺវាមែនគ្រាន់តែទីក្រុងមួយដែលស្រស់ស្អាតតែមួយមុខនោះទេ។ ភាពស្រស់ស្អាតដ៏បរិបូរណ៍ លុះត្រាតែទីក្រុងនីមួយៗអាចអនុវត្តន៍នូវគោលការទាំង 5 ណុចរបស់ EIU ឲ្យបានខ្ជាប់ខ្ជួនជានិច្ច។
យើងខ្ញុំសូមបញ្ជាក់ថា EIU គឺជាអង្គការស្រាវជ្រាវ និងវិភាគ ទៅលើសេវាកម្ម និងហានិភ័យនានាដែលអាចនឹងកើតមានឡើងនៅក្នុងបណ្តាលប្រទេសរបស់ពិភពលោក។ EIU គឺជាអង្គការដ៏ធំមួយដែលមានការិយាល័យធំនៅក្នុងទីក្រុងចំនួនបួន ដោយក្នុងនោះរួមមាន ទីក្រុងឡុងដ៍ ញូវយ៉ក ហុងកុង និងឌូបៃ។
បើយោងតាមការសិក្សាពីក្រុមអ្នកជំនាញរបស់ CNN បានកត់សម្គាល់ថា ក្នុងចំណោមទីទាំងបួនខាងលើនេះ ពួកបានសង្កេតឃើញថា រាល់ទីក្រុងទាំងនោះគឺនៅមិនទាន់សម្រេចបាន ក្នុងនាមជាទីក្រុងដែលល្អជាងគេនៅឡើយ។
យ៉ាងណាមិញក្រៅពីលក្ខខណ្ឌ ក៏ដូចជាឈ្មោះទីក្រុងដែលទទួលបាននូវតំណែងជាទីក្រុងដែលល្អជាងគេបំផុតក្នុងឆ្នាំ2024 នោះ យើងខ្ញុំក៏សូមប្រកាសឈ្មោះនៃទីក្រុងដែលបានឈរនៅក្នុងតារាងទាំង 10 របស់ EIU វិញម្តង ដោយរួមមាន៖
1. ទីក្រុង Vienna ប្រទេសអូទ្រីស
2. ទីក្រុង Copenhagen ប្រទេសដាណឺម៉ាក
3. Zurich ប្រទេសស្វីស
៤.ទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី
5. Calgary ប្រទេសកាណាដា
5. ទីក្រុងហ្សឺណែវ ប្រទេសស្វីស
៧.ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី
7. ទីក្រុង Vancouver ប្រទេសកាណាដា
៩.អូសាកា ប្រទេសជប៉ុន
៩.ទីក្រុង Auckland ប្រទេសនូវែលសេឡង់