បម្រាមហាមឃាត់រាល់ការដឹកប្រេងឥន្ធនៈទាំងឡាយណាដែលមានសារធាតុកខ្វក់ខ្លាំង គឺមានការអនុញ្ញាតឲ្យដឹកឆ្លងកាត់តំបន់ប៉ូលទៀតនោះទេ ហើយច្បាប់មួយនេះគឺបានចូលជាធរមានក្នុងដែនទឹកអាកទិកចាប់ពីថ្ងៃការជូនដំណឹងនេះតទៅ។
បើយោងតាមការចុះផ្សាយពីទីភ្នាក់ងារ BBC កាលពីថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថា ចំពោះប្រភេទប្រេងម្យ៉ាងដែលមានឈ្មោះថា Heavy Fuel Oil (HFO) វាត្រូវបានគេចាត់ទុកថា វាគឺជាប្រេងឥន្ធនៈដែលកខ្វក់ជាងគេបង្អស់ ប៉ុន្តែដោយសារតែវាមានតម្លៃថោក ម្ល៉ោះហើយទើបប្រេងឥន្ធនៈមួយប្រភេទនេះត្រូវបានគេនិយមទិញយកទៅប្រើប្រាស់យ៉ាងទូលំទូលាយ ហើយចំពោះការដឹកជញ្ជូនប្រេង (HFO) នេះទៀតសោតគឺគេតែងតែដឹកជញ្ជូនវាដោយធ្វើការឆ្លងកាត់សមុទ្រទឹកកកអាកទិក។
គួរបញ្ជាក់ថា ប្រេងឥន្ធនៈ HFO វាត្រូវបានជំនាញខាងច្បាប់អន្តរជាតិបានសិក្សា និងធ្វើពិសោធជាច្រើនលើកទើបពួកគេបានធ្វើសេចក្តីសម្រេចក្នុងការអនុវត្តច្បាប់ខាងលើនេះ។ បើតាមការគូសបញ្ជាក់ពីក្រុមការងាររបស់ BBC បានគូសឲ្យដឹងបន្ថែមថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះការរលាយទឹកកក និងផ្ទាំងទឹកកកក្នុងតំបន់អាកទិកគឺកាន់តែមានល្បឿនលឿន ហើយមូលហេតុចម្បងនៅក្នុងនោះ គឺដោយសារតែការបញ្ចេញកំដៅ និងសារធាតុពលដែលបង្ករឡើងដោយការឆ្លងកាត់នៃកាបូនខ្មៅជាប្រចាំ។
បើយោងតាមការសម្ភាសន៍ដោយផ្ទាល់ពីអ្នកយកការណ៍របស់ BBC ជាមួយនឹងអ្នកធ្វើយុទ្ធនាការនៅអាកទិក ពួកគេបាននិយាយរៀបរាប់ថា ច្បាប់ហាមឃាត់មួយនេះ គឺយើងមានគោលបំណងតែមួយគត់គឺដើម្បីថែរក្សាបរិស្ថាន ជាពិសេសដើម្បីជួយការពារនៃការឡើងកំដៅភពផែនដី។ ប្រេងឥន្ធនៈដែលមានសារធាតុបំផ្លាញបរិយាសខ្លាំង យើងគប្បីត្រូវតែហាមឃាត់ ព្រោះថាលំហូរនៃការឆ្លងកាត់ប្រេង HFO វាបានបង្កការគំរាមកំហែងខ្លាំងជាងគេដល់មហាសមុទ្រជាទូទៅ ហើយអ្វីដែលយើងត្រូវតែការពារខ្លាំងបំផុតនោះគឺសមុទ្រទឹកកអាកទិកតែម្តង។
ដើម្បីជាការឆ្លើយតប និងគាំទ្រដល់ការអនុវត្តន៍ច្បាប់ខាងលើ ក្នុងនោះមានក្រុមអ្នកជំនាញជាច្រើនបាននិយាយថា ពាក្យថាប្រេងឥន្ធនៈវាមិនមែនជាសារធាតុដែលងាយនឹងរលាយនោះទេ ប៉ុន្តែប្រសិនបើសារធាតុនោះវាបានលិចនៅក្នុងដី ឬដក់ជាប់នឹងដីល្បាប់វិញនោះ ប្រកដណាស់ប្រព័ន្ធអេកូឡូស៊ីនៅទីនោះនឹងកាន់តែមានភាពផុយស្រួយជាមិនខាន។
យ៉ាងណាមិញប្រសិនបើយើងនិយាយពីផលពាល់ដដែលនេះនៅក្នុងលក្ខខណ្ឌអាកាសធាតុវិញ ប្រេងឥន្ធនៈ HFO មួយប្រភេទនេះវាគឺជាសារធាតុម្យ៉ាងដែលមានគ្រោះថ្នាក់បំផុត។ ជាក់ស្តែងចំពោះគ្រោះថ្នាក់ដែលបង្ករឡើងដោយសារវាជាពិសេសនោះ គឺមិនត្រឹមតែឥន្ធនៈដែលផលិតឧស្ម័នកំដៅឲ្យភពផែនដីក្នុងបរិមាណដ៏ច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ចេញភាគល្អិតដែលហៅថាកាបូនខ្មៅថែមទៀតផង។
ក្នុងចំណោមការបញ្ជាក់នៃជំនាញ ក្នុងនោះមានវេជ្ជបណ្ឌិតម្នាក់ដែលមានឈ្មោះថា Sian Prior លោកគឺមកពីក្រុមអ្នកធ្វើយុទ្ធនាការ Clean Arctic Alliance គាត់បាននិយាយប្រាប់ BBC ថា “កាបូនខ្មៅកំពុងតែចូលទៅបង្កើតប្រភេទនៃផលប៉ះពាល់ទ្វេដងនៅក្នុងតំបន់អាក់ទិកមួយចំណែកទៀតហើយ” ។ ” HFO វាបានទាញយកកំដៅយ៉ាងក្រាស់ក្រាលមកតំបន់ប៉ូលកាន់តែខ្លាំង ខណៈពេលដែលវាស្ថិតនៅក្នុងបរិយាកាស ហើយបន្ទាប់មកវាក៏បង្ករឲ្យមានការធ្លាក់ព្រិល និងទឹកកក ហើយអ្វីដែលត្រៀមនឹងកើតឡើងទៅមុខទៀតនោះ គឺការបន្ថែមល្បឿននៃការរលាយផ្ទាំងទឹកកកនៅមហាលសមុទ្រអាកទិកតែម្តង។”
គួររំលឹកថា ប្រេង HFO វាត្រូវបានគេហាមឃាត់មិនឱ្យប្រើប្រាស់ ឬដឹកជញ្ជូននៅតំបន់អង់តាក់ទិកចាប់តាំងពីឆ្នាំ ២០១១ ម្ល៉េះ តែបើទោះជាយ៉ាងនេះក្តី ការហាមឃាត់មួយដែលមិនមានវិធានការតឹងតែង វារមែងតែមានអ្នកបំពាន។ ផ្ទុយទៅវិញ ចាប់តាំងពីមានការរឹតបន្តឹងដែលប្រកាសជាផ្លូវការដែលចូលជាធរមាននៅក្នុងដែនទឹកអាកទិករួចមក អ្នកធ្វើយុទ្ធនាការទាំងអស់បានរំពឹងទុកថា ការថយចុះនៃអ្នកដឹកជញ្ជូន HFO និងមានការថយចុះ។ អ្នកធ្វើយុទ្ធនាការបានរំពឹងទុកទៀតថា HFO និងគ្មាននៅសមុទ្រទឹកកកអាកទិកយ៉ាងយូបំផុតត្រឹមឆ្នាំ 2029។