ម្ចាស់ក្រុមហ៊ុនផលិត ថ្មីលីចូមអ៊ីយ៉ុងមួយដែលមានឈ្មោះថា Nybolt បានប្រកាសជាសាធារណៈថា អ្នកប្រើប្រាស់រថយន្តអគ្គិសនីនៅពេលនេះគឺមិនចាំបារម្មណ៍លើការសាកថ្មអាគុយយូទៀតនោះទេ ព្រោះថាប្រភេទថ្មលីចូមអ៊ីយ៉ុង 35kWh សេរីថ្មីរបស់ខ្លួន គឺចំណាយពេលតិចជាង 5 នាទីទៅទៀត។
ស្ថាបនិករបស់ក្រុមហ៊ុនខាងលើបានបញ្ជាក់ទៀតថា កន្លងមកចំពោះល្បឿនៃការសាកថ្មីរថយន្តដែលលឿនជាងគេគឺយ៉ាងហោចណាស់ក៏ត្រូវចំណាយពេលប្រហែលជា 20 នាទីយ៉ាងតិច ហើយចំពោះបច្ចេកវិទ្យាមួយនោះផងដែរ វាគឺជារថយន្តអគ្គិសនីមួយចំនួនដែលប្រើឆ្នាំងសាកល្បឿនលឿនដូចជា Tesla ( TSLA ) Supercharger ប៉ុណ្ណោះ។
លោកបាននិយាយបន្តទៀតថា ថ្មលីចូមអ៊ីយ៉ុង 35kWh សេរីថ្មីរបស់ក្រុមហ៊ុន Nyobolt គឺត្រូវបានក្រុមអ្នកជំនាញរបស់យើងបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ និងគិតគូរពីសុវត្តិភាពរបស់អ្នកប្រើប្រាស់ស្ទើគ្រប់ជ្រុងជ្រោយ។ លោកអ្នកអាចបើកបរយ៉ាងមានទំនុកចិត្តដោយមិនខ្វល់ថា អ្នកកំពុងបើកបរក្នុងល្បឿនលឿន ឬឆ្ងាយយ៉ាងណានោះទេ ព្រោះថាអាគុយថ្មលីចូមអ៊ីយ៉ុងរបស់យើងវាអាចបង្កើតជាកំដៅក្នុងកម្រឹតមួយដែលទាបបំផុត ហេតុដូច្នេះហើយទើបអ្នកមិនចាំបាច់បារម្មណ៍អំពីការផ្ទុះ ឬឆេះដែលបង្ករឡើងដោយសារកំដៅនោះឡើយ។
លើសពីនេះទៅទៀតថ្មលីចូមអ៊ីយ៉ុង35kWh សេរីថ្មី វាត្រូវបានយើងបង្កើតឡើងដោយមានការបញ្ចូលនូវវត្ថុធាតុដែលប្រើដើម្បីធ្វើឱ្យ anodes របស់ថ្មអាគុយអាចអនុញ្ញាតឱ្យផ្ទេរអេឡិចត្រុងលឿនជាងមុនថែមទៀតផង។
យើងខ្ញុំសូមបញ្ជាក់ថា បច្ចុប្បន្ននេះរាល់អ្នកជំនាញបច្ចេកទេសរបស់ក្រុមហ៊ុន Nyobolt ទាំងអស់ពួកគេកំពុងតែពិភាក្សាទៅលើការលក់អាគុយរបស់ខ្លួនទៅឱ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំៗចំនួនប្រាំបីនៅក្នុងពិភពលោក។ តែបើទោះជាយ៉ាងណាក៏ដោយ ការប្រកាសអំពីសមត្ថផលថ្មីរបស់ចក្រភពអង់គ្លេសនៅពេលនេះ វាត្រូវបានក្រុមអ្នកជំនាញខាងរថយន្តអគ្គិសនីជាច្រើនបានលើកឡើងថា កំលាំងអាគុយសម្រាប់រថយន្តអគ្គិសនីដែលមានកម្រឹតត្រឹមតែ 35 kWhថ្ម គឺវាពិតជាចំនួនមួយដែលតូចពេកហើយ ខណៈដែលរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិច(EV) ធម្មតាគឺបានប្រើប្រាស់កំលាំងថ្មីអាគុយរហូតដល់ទៅ85 kWh រួចទៅហើយនោះ។
គួរបញ្ជាក់ជាថ្មីថា សម្រាប់ការច្នៃប្រឌិតរបស់ក្រុមហ៊ុន Nyobolt ដែលត្រូវបានសាកល្បងនៅក្នុងគំរូរថយន្តស្ព័រកាលពីសប្តាហ៍មុន គឺពួកគេមានចេតនាចង់បំផុសគំនិត ក៏ដូចជាចង់លើកទឹកចិត្តឲ្យប្រជាជនរបស់ខ្លួនងាកមកប្រើប្រាស់ជាមួយនឹងរថយន្តអគ្គិសនីវិញផងដែរ។ តែបើទោះជាយ៉ាងណាក៏ដោយ ការជ្រៀតចូលទៅក្នុងទីផ្សានាពេលបច្ចុប្បន្នគឺវាពិតជាមិនងាយស្រួលនោះទេ កំថាឡើយក្នុងទីផ្សារថយន្តអគ្គិសនីនោះ។
យ៉ាងណាមិញបើយោងទៅតាមការសង្កេតពីក្រុមការងាររបស់ CNN ពួកគេបានរកឃើញទៀតថា ការលក់រថយន្តនៅក្នុងសហរដ្ឋអាមេរិក និងបណ្តាលប្រទេសរបស់សហភាពអឺរ៉ុបវាអាចនិងមានផលលំបាកច្រើន។ ជាឧទាហរណ៍ ប្រសិនបើលោកអ្នកក្រឡេកទៅមើល ហេដ្ឋារចនាសម្ព័ន្ធសាកថ្មសាធារណៈនោះ គឺរាល់បណ្តាលប្រទេសខាងលើ នៅមិនទាន់មានភាពទូលំទូលាយនៅឡើយ។ ប្រសិនបើយើងនិយាយអំពីអ្នកដែលធ្វើការផ្លូវឆ្ងាយ ហើយឆ្លងតាមផ្លូវល្បឿនលឿនទៀតនោះ ពួកគេគឺនៅមានមន្ទិលនិងមានក្តីបារម្មណ៍ច្រើន ខណៈដែលនៅតាមដងផ្លូវគឺមានការផ្គត់ផ្គង់សាំងច្រើនជាងកន្លែងសាកថ្មរថយន្ត។
បើយោងទៅតាមការសម្ភាសដោយផ្ទាល់ពីក្រុមការងាររបស់ CNN និងប្រជាជនមួយចំនួនដែលរស់នៅអាមេរិក និងអង់គ្លេស ក្នុងនោះមានមនុស្សមួយចំនួនបានឆ្លើយថា ក្រៅពីការសាកថ្មយឺត វាក៏មានឧបសគ្គផ្សេងទៀតចំពោះពួកគាត់ដែរ។ ចំពោះពួកគាត់ដែលជាអ្នកដែលកំពុងតែប្រើប្រាស់ឡានអគ្គិសនី គឺតែងជួបនៅពេលមានបញ្ហាដូចជា ការធុញថប់បារម្ភនៅពេលតម្រង់ជួរដើម្បីសាកថ្ម ការព្រួយបារម្ភនៅពេលដែលពួកគាត់បើកផ្លូវឆ្ងាយ (ឆ្លងរដ្ឋ) គឺពួកគាត់ខ្លាចមិនមានថាមពលថ្មគ្រប់គ្រាន់ដើម្បីទៅដល់គោលដៅរបស់ខ្លួន ហើយពេលខ្លះគាត់ក៏មានអារម្មណ៍ថាភ័យខ្លាចនៅដែលគាត់បើកបរក្នុងរយៈពេលយូរ។ ប៉ុន្តែចំពោះឧបសគ្គដែលក្រុមការងាររបស់ CNN បានមើលឃើញនោះ គឺវាកាន់តែធំជាងការរៀបរាប់ខាងលើនេះទៅទៀត ហើយបញ្ហាធំបំផុតនោះគឺតម្លៃមរបស់រថយន្តអគ្គិសនីវាជាពិតជាខ្ពស់ជាងរថយន្តធម្មតាច្រើនគួរសម។