ព្យុះសង្ឃរា Beryl បានវាយប្រហារប្រទេស Jamaica យ៉ាងធ្ងន់ធ្ងរ

ព្យុះសង្ឍរាដ៏កាចសាហាវមួយដែលមានឈ្មោះថា Beryl បានបក់បោកមកលើប្រទេស Jamaica យ៉ាងខ្លាំងក្លាកាលពីរសៀលថ្ងៃពុធ បើយោងតាមការចុះផ្សាយពីទីភ្នាក់ងារ Reuters បាននិយាយថា ការមកដល់នៃព្យុះសង្ឍរា Beryl វាបានបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋរបស់ប្រទេស Jamaica រាប់ពាន់ខ្នង ហើយចំពោះដំណាំកសិផលវិញគឺបានរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ។

តាមដានយើងតាមរយៈ Telegram CPN Daily

ប្រភពដដែលបានរាយករណ៍ទៀតថា បន្ទាប់ពីព្យុះបានបោកបក់លើទឹកដីរបស់ប្រទេស Jamaica អស់រយៈពេលបីថ្ងៃកន្លងមក ក្រុមអ្នកយកការណ៍របស់ Reuters បានបញ្ជាក់ទៀតថា ក្នុងនោះគឺមានអ្នកស្លាប់ដោយសារខ្យល់ព្យុះប្រមាណជា 9 នាក់ ប៉ុន្តែវាត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា ចំនួននេះនឹងកើនឡើង ខណៈដែលចំនួននៃបាត់ខ្លួននៅតែមិនទាន់រកឃើញនោះ។

          គួរបញ្ជាក់ថា ចំពោះខ្យល់ព្យុះដែលបានកើតឡើងនៅក្នុប្រទេស Jamaica វាត្រូវបានមន្ត្រីឧត្តុនិយមរបស់ប្រទេសមួយនេះបានលើកឡើងថា ផលប៉ះពាល់ដែលប្រទេសខ្លួនកំពុងតែជួបប្រទះនេះ វាគ្រាន់តែជាកម្រឹតទី៤នៃកំលាំខ្យល់ព្យុះប៉ុណ្ណោះ។

          ប្រភពដដែលបាននិយាយបន្តថា ខ្យល់ព្យុះសង្ឈរា ដែលមានឈ្មោះថា Beryl វាបានថយចុះកំលាំងសម្ពាធខ្យល់អស់មួយចំនួនរួចទៅហើយគឺបន្ទាប់ពីវាបានឆ្លងកាត់កោះ Caribbean ព្រមទាំងកោះតូចៗជាច្រើនទៀតមុនពេលវាបានមកដល់ Jamaica។

          តែបើយោងតាមការសិក្សាពីអ្នកជំនាញខាងអាកាសធាតុបានឲ្យដឹងបន្ថែមថា បច្ចុប្បន្នរាល់ការព្រមានអំពីខ្យល់គឺវាហាក់ដូចជាធ្ងន់ធ្ងរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ យ៉ាងណាមិញប្រសិនបើយើងនិយាយពីលក្ខខណ្ឌនៃខ្យល់ព្យុះមួយនេះវិញ គឺដំបូងឡើយវាមានឈ្មោះថា ហឺរីខេន ហើយខ្យល់ព្យុះមួយប្រភេទនេះគឺវាមានកំលាំងបោកបក់ខ្លាំងលើសពីខ្យល់ព្យុះធម្មតាស្រាប់ទៅហើយ។ ដោយក្នុងនោះខាងក្រុមអ្នកវិទ្យាសាស្ត្របានអះអាងទៀតថា ល្បឿននៃខ្យល់ព្យុះដ៏កាចសាហាវក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺវាត្រូវបានជំរុញឡើង ដោយការប្រែប្រួលអាកាសធាតុ។

          ផ្ទុយទៅវិញនៅក្នុងឆ្នាំ ២០២៤ នេះ ខ្យល់ព្យុះហឺរីខេន ខាងលើនេះវាបែរជាធ្វើការបក់បោកខ្លាំងជាងការសិក្សាពីមុនទៅទៀត។  នៅក្នុងរដូវកាលដំបូងនៃឆ្នាំ២០២៤ ដដែល ព្យុះហឺរីខេនបានបំលែងខ្លួនក្លាយទៅជាព្យុះដែលមានល្បឿនលឿនជាងមុនធ្វេរដង ដែលពួកគេបានហៅវា ព្យុះ Beryl។ បើយោងទៅតាមការរៀបរាប់ពីរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិអាមេរិក (NOAA) បាន ព្យាករណ៍ពីព្យុះសង្ឃរាធំៗដែលតែងតែកើតឡើងនាពេលបច្ចុប្បន្ននេះថា ពិភពលោកកំពុងតែស្ថិតនៅក្នុងរដូវកាលមួយដែល “មិនធម្មតា” ។

          ការប្រែប្រួលនៃអាកាសធាតុវាត្រឹមតែធ្វើឲ្យភពផែនដីឡើងកំដៅតែមួយមុខនោះទេ តែវាក៏បានធ្វើឲ្យបណ្តាលប្រទេសនៅទូទាំងពិភពលោកបានទទួលរងនូវខ្យល់ព្យុះកាចសាហាវជាញឹកញាប់ គ្រោះរញ្ជួយដី ទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម។

Reporter:
scroll to top