ការប្រែប្រួលអាកាសធាតុ វាក៏បានធ្វើឲ្យប្រទេសរុស្ស៊ីកំពុងជួបបញ្ហា​រលក​កម្ដៅ

ខណៈដែលស្ទើតែគ្រប់បណ្តាលប្រទេសដែលនៅក្បែរមហាលសមុទ្រ កំពុងរងនៅការព្រមានអំពីខ្យល់ព្យុះនោះ ស្រាប់តែប្រទេសដែលនៅជាប់តំបន់ប៉ូលច្រើនជាងគេ ដូចជាប្រទេសរុស្ស៊ី បែរជាកំពុងរងនៅរលកកំដៅទៅវិញ។

តាមដានយើងតាមរយៈ Telegram CPN Daily

បើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថា នៅក្នុងទីក្រុងម៉ូស្គូនាពេលឥឡូវនេះបានបំបែកកំណត់ត្រារបស់ខ្លួនហើយ គឺជាមួយនឹងតុណ្ហភាពលើសពី 35 អង្សាសេទៅទៀត ។

បើយោងតាមការរៀបរាប់ពីមជ្ឈមណ្ឌលអាកាសធាតុ FOBOS បាននិយាយថា នៅទីក្រុងមូស្គូ វាគឺជាទីកន្លែងមួយដែលត្រជាក់ខ្លាំង ហើយពេលខ្លះក៏មានសីតុណ្ហភាពត្រជាក់រហូតដល់ដក 40 អង្សារសេក្នុងរដូវរងាថែមទៀតផង។ ប្រភពមួយនេះបាននិយាយទៀតថា ប្រសិនបើយើងនិយាយអំពីកំដៅដែលខ្លាំងសម្រាប់ក្នុងទីក្រុងមូស្គូនាពេលកន្លងមកវិញនោះ គឺទីក្រុងដ៏ធំមួយនេះធ្លាប់ជួបនៅស៊ីតុណ្ហភាពដែលក្តៅខ្លាំងបំផុតគឺត្រឹម 32.7 អង្សាសេប៉ុណ្ណោះ កាលពីក្នុងឆ្នាំ 1917 ។

ខាង FOBOS បាននិយាយបន្តទៀតថា បច្ចុប្បន្នអាកាសធាតុគឺប្រែក្លាយជាក្តៅខុសពីធម្មតា ដោយក្នុងនោះវាបានជំរុញឱ្យរាល់កន្លែងធ្វើការ និងនៅតាមគេហដ្ឋានមួយចំនួនត្រូវការប្រើរម៉ាស៊ីនត្រជាក់ និងកង្ហារកាន់តែច្រើន។

យ៉ាងណាមិញ​ ចំពោះការឡើងកំដៅខុសប្រក្រតីបែបនេះ ខាងអភិបាលក្រុងមូស្គូលោក Sergei Sobyanin បានអំពាវនាវឱ្យប្រជាជននៅតំបន់ទីប្រជុំជនទីក្រុងមូស្គូទាំងអស់ ដែលមានប្រជាជនលើសពី ២០លាននាក់នោះ ត្រូវតែមានការប្រុងប្រយ័ត្ន និងជៀសវាងការចេញទៅខាងក្រៅនៅពេលក្តៅបំផុតនៃពេលថ្ងៃ។

លោក Sergei Sobyanin  បាននិយាយបន្តទៀតថា “ក្នុងអំឡុងពេលថ្ងៃ សីតុណ្ហភាពនិងខ្យល់ វាអាចនឹងលើសពីបទដ្ឋានអាកាសធាតុ ហេតុដូច្នេះហើយទើបលោកស្នើរប្រជាជនរបស់ខ្លួន ទទួលទានទឹកឲ្យបានច្រើនជាងពេលពីមុនផងដែរ។

លោក​បាន​បន្ត​ថា បញ្ហាកំដៅគឺវាបានកើតឡើងស្របពេលដែលមានព្យុះ​ផ្គរ​រន្ទះ បើយោងតាមការ​ព្យាករ បានឲ្យដឹងទៀតថានៅ​ថ្ងៃ​សុក្រសប្តាហ៍នេះ នៅក្នុងទីក្រុងម៉ូស្គូន​អាច​នឹង​មាន​ព្រឹល​ធ្លាក់ថែមទៀតផង។

Reporter:
scroll to top