បន្ទាប់ពីនាយកប្រតិបត្តិរបស់ Samsung Electronics បានក្លាយទៅជាអ្នកដែលមានជាងគេបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីខែចុងខែមេសានោះ ឥឡូវនេះក្រុមហ៊ុនទូរស័ព្ទដៃស្មាតហ្វូនមួយនេះត្រូវបានក្រុមអ្នកយកព័ត៌មានរបស់រ៉យទ័របានធ្វើការបានប្រមាណទៀតថា ប្រាក់ចំណេញរបស់ក្រុមហ៊ុន Samsung Electronics និងកើនឡើងច្រើនជាង 15 ដង នៃប្រាក់ចំនេញសរុបទៅទៀត ដោយយើងគិតត្រឹមតែក្នុងត្រីមាសទី 2 នៃឆ្នាំ 2024 តែប៉ុណ្ណោះ។
បើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី ០5 ខែកក្កដា បានឲ្យដឹងថា ការស្ទុះងើបឡើងវិញនៃតម្លៃ semiconductor វាបានក្លាយទៅជាកំលាំងចលករមួយដ៏សំខាន់ ដែលធ្វើឲ្យម្ចាស់ក្រុមហ៊ុនរបស់កូរ៉េខាងត្បូងមួយនេះអាចទទួលបាននៅប្រាក់ចំណេញយ៉ាងច្រើនសន្ធឹកសន្ធាប់។
គួរបញ្ជាក់ថា ក្រុមហ៊ុនដែលផលិតបន្ទះឈីប ស្មាតហ្វូន និងទូរទស្សន៍ដ៏ធំបំផុតរបស់ពិភពលោកមួយនេះត្រូវបានគេប៉ាន់ប្រមាណទៀតថា ប្រាក់ចំណេញនៃការប្រតិបត្តិការរបស់ខ្លួនគឺបានកើនឡើងរហូតដល់ទៅ 10.4 ពាន់ពាន់លានវ៉ុន (7.54 ពាន់លានដុល្លារ) ។
បើយោងតាមរយៈអ្នកនាំពាក្យរបស់ ក្រុមហ៊ុន Samsung បាននិយាយថា បន្ទាប់ពីតម្លៃនៃបន្ទះឈីបកាន់តែខ្ពស់ វាក៏បានជួយឲ្យក្រុមហ៊ុនមានការកើនឡើងនៃប្រាក់ចំណេញប្រហែលជា 23% ឬស្មើរនឹង 74 ពាន់ពាន់លានវ៉ុន ចំពោះលទ្ធផលមួយនេះផងដែរវាពិតជាចំនួនមួយដែលខ្ពស់ជាងការរំពឹងទុកទៅទៀត ដោយយើងធ្វើការប្រៀបធៀបទៅនឹងរយៈពេលដូចជាគ្នាកាលពីត្រីមាសទី 2 ឆ្នាំ2023។
គួរបញ្ជាក់សារជាថ្មីថា បច្ចុប្បន្នផ្នែក semiconductor របស់ Samsung បានក្លាយទៅជាចំណែកមួយដ៏សំខាន់សម្រាប់ក្រុមហ៊ុនដែលនូវផលិតគ្រឿងអេឡិចត្រូនិច។ យ៉ាងណាមិញ ប្រសិនបើតម្រូវការនៃអ្នកប្រើប្រាស់កាន់តែកើនឡើង តម្លៃនៃទំនិញនោះវានិងកាន់តែមានកើនឡើងដូចគ្នាដែរ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Samsung បានកើនឡើងប្រមាណជា 1.2% បន្ទាប់ពីការប្រកាសប្រាក់ចំនេញរបស់ក្រុមហ៊ុន ប៉ុន្តែបើទោះជាយ៉ាងនេះក្តី ការកើនឡើងនេះ គឺមានអ្នកវិភាគជាច្រើនបានរំពឹងទុកថា ភាគហ៊ុនរបស់ក្រុមហ៊ុន Samsung និងកើនឡើងបន្តទៀត ជាពិសេសគឺបន្ទាប់ពីក្រុមហ៊ុនដដែលនេះបានប្រកាសថា ខ្លួននឹងចុះផ្សាយលំអិតអំពីប្រាក់ចំណូលរបស់ខ្លួននៅថ្ងៃទី 31 ខែកក្កដា។