ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានការរអិលបាក់ដីនិងទឹកជំនន់ភ្លាមៗ ដែលបានសម្លាប់មនុស្សយ៉ាងតិចប្រមាណ 11 នាក់។ បើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងទៀតថា ភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលត្រឹមតែ 36 ម៉ោងប៉ុណ្ណោះ វាក៏បានធ្វើឲ្យប្រទេសនេប៉ាល់និងបានបិទផ្លូវហាយវេនិងផ្លូវសំខាន់ៗជាច្រើនកន្លែង។
បើយោងតាមការរៀបរាប់ពីអ្នកនាំពាក្យប៉ូលិស Dan Bahadur Karki បាននិយាយប្រាប់អ្នកយកព័ត៌មានរ៉យទ័រថា ទឹកជំនន់ភ្លាមៗដោយសារតែទឹកភ្លៀង វាបានធ្វើឲ្យមានការរអិលបាក់ដី ហើយគ្រោះធម្មជាតិនោះទៀតសោតវាបានសម្លាប់មនុស្សយ៉ាងតិច 12 នាក់ និង 8 នាក់ផ្សេងទៀតបានរងរបួស ។
គាត់បាននិយាយបន្តទៀតថានៅម៉ោង 0900 ម៉ោង (0315 ម៉ោង GMT) លំហូរទឹកនៅក្នុងទន្លេ Koshi គឺ 369,000 cusecs ក្នុងមួយវិនាទី ច្រើនជាងពីរដងនៃលំហូរធម្មតារបស់វាគឺ 150,000 cusecs ។
គួរបញ្ជាក់ថា Cusec គឺជារង្វាស់នៃលំហូរទឹក ហើយមួយ cusec គឺស្មើនឹងមួយហ្វីតគូបក្នុងមួយវិនាទី។
អាជ្ញាធរបាននិយាយបន្តថា ចំពោះលំហូរនៃទន្លេ Narayani, Rapti និង Mahakali នៅភាគខាងលិចក៏កំពុងកើនឡើងផងដែរ។ ទន្ទឹមនឹងនោះ ចំណែកឯនៅក្នុងតំបន់ភ្នំវិញ គឺគេបានសង្កេតឃើញទៀតថា នៅក្បែរភ្នំ Kathmandu គឺមានទន្លេជាច្រើនបានជន់លិចច្រាំង ផ្លូវក៏ជន់លិច ហើយផ្ទះប្រជាពលរដ្ឋរាប់សិបខ្លងផ្ទះគឺត្រូវបានលិចលង់ថែមទៀតផង។
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានបង្ហាញថា មនុស្សដែលដើរកាត់ទឹកជ្រៅ គឺពួកគេត្រូវតែប្រើធុងដើម្បីធ្វើដំណើរគឺដើម្បីជៀសវាងការរអិល ដែលបណ្តាលឲ្យផុង ឬ ធ្លាក់ចូលក្នុងអន្លង់ជាដើម។ យ៉ាងណាមិញចំពោះករណីទឹកជំនន់មួយនេះផងដែរ ប្រទេសនេប៉ាល់គឺមានមនុស្សមិនតិចជាង 50 នាក់នោះទេដែលបានស្លាប់ដោយសារការរអិលបាក់ដី ទឹកជំនន់ និងរន្ទះបាញ់នោះ ហើយទិន្នន័យនេះគឺយើងគិតចាប់តាំងពីពាក់កណ្តាលខែមិថុនា នេះមកតែម្តង។
គួររំលឹកថា ប្រទេសនេប៉ាល់គឺជាប្រទេសមួយដែលតែងតែមានមនុស្សរាប់រយនាក់បានស្លាប់ជារៀងរាល់ឆ្នាំដោយការបាក់ដី និងទឹកជំនន់ភ្លាមៗ។ ម្យ៉ាងទៀតចំពោះគ្រោះថ្នាក់ខាងលើនេះគេតែងតែសង្កេតឃើញ វាបានកើតឡើងភាគច្រើនគឺក្នុងរដូវខ្យល់មូសុង ដែលជាធម្មតារដូវនេះគឺចាប់ផ្តើមនៅពាក់កណ្តាលខែមិថុនា និងបន្តរហូតដល់ពាក់កណ្តាលខែកញ្ញា។