សេដ្ឋកិច្ច​របស់ថៃអាច​ប្រឈម​នឹង​ភាព​ចលាចល គឺបន្ទាប់ពីរោងចក្រក្នុងស្រុកជាច្រើនបានបិទទ្វា

នៅពេលដែលក្រុមនផលិតរថយន្តអគ្គិសនីរបស់ចិន BYD បានចាប់ផ្តើមបើករោងចក្រនៅក្នុងអាស៊ីអាគ្នេយ៍ដំបូងគេរបស់ខ្លួននៅក្នុងប្រទេសថៃកាលពីដើមខែនេះ ក្រុមការងាររបស់រ៉យទ័របានសង្កេតឃើញថា ប្រជាជនថៃប្រមាណ 66 លាននាក់ បានងាកមកចាប់អារម្មណ៍មកលើរថយន្តមួយប្រភេទនេះយ៉ាងខ្លាំង ហើយពួកគេទាំងនោះបានការកោតសរសើរចំពោះចក្ខុវិស័យឧស្សាហកម្មខាងលើនេះថែមទៀតផង។

តាមដានយើងតាមរយៈ Telegram CPN Daily

ខណៈដែលរថយន្តអគ្គិសនី BYD កំពុងតែផ្ទុះការចាប់អារម្មណ៍ខ្ពស់ តែទន្ទឹមនឹងនោះវាក៏មាន​ក្រុមហ៊ុន​ផលិត​រថយន្តដ៏​ធំ​មួយ​ទៀត​គឺ Suzuki Motor  បានប្រកាសថា ខ្លួននឹងបិទរោងចក្រនៅក្នុងប្រទេសថៃទៅវិញ។ ការផ្លាស់ប្តូរនៃនិន្នាការរបស់ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនលើកនេះ​ គឺបានឆ្លុះបញ្ចាំងថា ការដណ្តើមយកទីផ្សារបស់ចិននៅក្នុងបណ្តាលប្រទេសអាស៊ានគឺពិតជាងាយស្រួល ព្រោះថាជប៉ុនពិតជាមិនអាចប្រជែងជាមួយនឹងទំនិញដែលមានតម្លៃថោកដូចជារបស់ចិនបាននោះឡើយ។

គួរបញ្ជាក់ថា ក្រុមអ្នកសង្កេតការរបស់រ៉យទ័របានរកឃើញថា នៅក្នុងប្រទេសថៃគឺបានបិទទ្វារោងចក្ររហូតដល់ទៅជិត 2,000 ឯណោះកាលពីឆ្នាំមុន ហើយវាក៏បានរួមចំណែកជិតមួយភាគបួននៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួនថែមទៀតផង។

វិបត្តិខាងផ្នែកផលិតកម្ម វាហាក់ដូចជាញាំញីដល់ការកាន់អំណាចរបស់លោកនាយករដ្ឋមន្រ្តី ស្រេតថា ថាវីស៊ីន ផងដែរ។

 ក្រុមការងាររបស់រ៉យទ័របានបង្ហាញទិន្នន័យទៀតថា ចំពោះលទ្ធផលនៃការបាត់បង់ការងាររបស់ប្រជាពលរដ្ឋគឺបានកើនឡើងជិត 80% ខណៈដែលកម្មករជាង 51,500 នាក់ បានរងគ្រោះដោយមិនមានការងារធ្វើ។

បើយោងទៅតាមផ្នែកស្រាវជ្រាវរបស់ធនាគារ Kiatnakin Phatra បាននិយាយនៅក្នុងកំណត់ត្រាខែមិថុនាថា ចំនួននៃការបើករោងចក្រថ្មីគឺកាន់តែថយចុះ ប៉ុន្តែវាបែរជាជំនួសមកវិញដោយការបិទរោងចក្រធំៗ និងរោងចក្រតូចៗទៅវិញ។   

          រ៉យទ័របានលើកឡើងបន្ថែមថា តាមពិតទៅការបិទរោងចក្រនៅក្នុងប្រទេសថៃដែលចេះតែមានការកើនឡើងនោះ វាក៏មានការរួមចំណែកផ្សេងមួយទៀតផងដែរ នោះគឺតម្លៃកំលាំងពលកម្ម។ បច្ចុប្បន្ន ផលិតផលក្នុងស្រុករបស់ថៃគឺវាមានតម្លៃខ្ពស់ជាងការនាំចូលមកពីប្រទេសចិន នេះក៏ព្រោះតែថ្លៃដើមក្នុងប្រទេសថៃ វាខ្ពស់ជាងចិនរួចទៅហើយ។ ម្យ៉ាងទៀត ស្របពេលដែលប្រជាជនថៃកំពុងព្យាយាមកាត់បន្ថយចំណាយទៀតនោះ ប្រាកដណាស់ អ្នកទាំងអស់នោះច្បាស់ជាគាំទ្រលើទំនិញទាំងឡាយណាដែលធូថ្លៃជាមិនខាន។

នាពេលឥឡូវនេះ សេដ្ឋកិច្ច របស់ប្រទេសថៃ ត្រូវបាន​គេ​ព្យាករ​ថា ថៃ​នឹង​មាន​កំណើន​ត្រឹម​តែ​២,៥%​ប៉ុណ្ណោះ​នៅ​ឆ្នាំ២០២៤ ហើយវាក៏ជា​កត្តា​ដែល​ធ្វើ​ឱ្យ​ប្រជាជន​ថៃ​ភាគច្រើន ​មិន​ពេញ​ចិត្ត ​នឹង​ការ​អនុវត្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ស្រេតថា ថាវីស៊ីន ឡើយ។

តែបើទោះជាយ៉ាងនេះក្តី លោក ស្រេតថា ថាវីស៊ីន ​បានមានប្រសាសន៍ថា​៖ «​សេដ្ឋកិច្ចគឺ​អាក្រក់ចាប់តាំងពីប្រទេសថៃស្ថិតនៅក្រោមការដឹកនាំដោយ​រដ្ឋាភិបាល​មុន ហើយចំនុចដ៏ធំមួយនេះវានឹងបន្តរហូតមកដល់​រដ្ឋាភិបាល​ថ្មី ព្រោះថាការស្តា​សេដ្ឋកិច្ចវាមិនមែនជារឿងដែលយើងត្រូវធ្វើក្នុងរយៈពេលខ្លីបាននោះទេ»។

Reporter:
scroll to top