ទេសចរណ៍ដោយជាការហោះហើរក្នុងលំហអាកាស វាហាក់ដូចជាកាន់តែមានច្រើនរបៀប ហើយក៏កាន់តែទូលំទូលាយឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ តែបើទោះបីជាការហោះហើរមានច្រើនជម្រើសក៏ពិតមែន តែចំពោះក្រុមហ៊ុនដែលជាទីទុកចិត្តសម្រាប់អតិថិនបំផុតនោះគឺមានតែក្រុមហ៊ុនលំដាប់ពិភពលោកដូចជាក្រុមហ៊ុន SpaceX , Blue Origin Zephalto និង Virgin Galactic ជាដើម។
បើយោងទៅតាមការចុះផ្សាយពី CNBC កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៤ បានឲ្យដឹងបន្ថែមថា Zephalto ហាក់ដូចជាកំពុងតែទាក់ទាញចំណាប់អារម្មណ៍ពីក្រុមមហាលសេដ្ឋីមិនតិចនោះទេ ដែលពួកគេទាំងនោះបានងាកមកចាប់អារម្មណ៍ជាមួយនឹងបទពិសោធថ្មីនៃការប៉េងប៉ោងវិញម្តង។
Zephalto គឺជាក្រុមហ៊ុនដែលមានមូលដ្ឋានស្ថិតនៅក្នុងប្រទេសបារាំង ហើយចំពោះទស្សនវិស័យអវកាសវិញគឺមានមូលដ្ឋាននៅរដ្ឋផ្លរីដា។ អ្នកនាំពាក្យរបស់ក្រុមហ៊ុនមួយនេះបាននិយាយប្រាប់ CNBC ពីគោលបំណងរបស់ខ្លួនថា ពួកគេនឹងដឹកភ្ញៀវទេសចរទៅកាន់តំបន់ស្ត្រតូស្ពែរដោយប្រើគ្រាប់ចុចសំពាធ និងប៉េងប៉ោងដែលពោរពេញដោយឧស្ម័នតែប៉ុណ្ណោះ។
លោក Ryan Hartman នាយកប្រតិបត្តិនៃក្រុមហ៊ុនបាននិយាយបន្ថែមថា ”រូបរាងថ្មីដែលត្រូវបានគេរចនាឡើងដើម្បីដឹកអតិថិជនចំនួន 8 នាក់ និងនាវិកចំនួនពីរនាក់នោះ គឺវាអាចចូលទៅក្នុង stratosphere”បានដោយងាយស្រួល ។ លោកបានបន្តទៀតថា រាល់អ្នកដែលបានធ្វើដំណើរ ពួកគេត្រូវការចំនាយពេលក្នុងការជិះប៉េងប៉ោងប្រហែល 6 ម៉ោង ប៉ុន្តែរយៈពេលតិចតួចបែបនេះ វាពិតជាមិនអាចដឹកអ្នកដំណើរទាំងអស់ទៅដល់លំហអាកាសបានឡើយ។
គួរបញ្ជាក់ថា ការហោះឡើងក្នុងរយៈកំពស់ចន្លោះពី 15 ទៅ 19 ម៉ាយពីលើផ្ទៃផែនដី ការហោះហើរបែបនោះគឺវាបានទៅដល់ត្រឹមអ្វីដែលអ្នកវិទ្យាសាស្ត្រហៅថា stratosphere តែប៉ុណ្ណោះ។ ហើយចំពោះការហោះហើរដែលអាចទៅដល់លំហអាកាសតែម្តងនោះ លុះត្រាតែការហោះហើរឡើងដល់រយៈកំពស់យ៉ាងតិចក៏ 80 គីឡូម៉ែត្រ ឬប្រហែល 50 ម៉ាយពីលើផ្ទៃផែនដីផងដែរ។
លោក Ryan បានគូសបញ្ជាក់បន្ថែមថា តាមពិតទៅនៅក្នុងពិភពលោកយើងនេះ មានមនុស្សច្រើនណាស់ដែលតែងយល់ច្រលំថា ឲ្យតែជាការហោះហើរនៅទីមួយដែលខ្ពស់ និងមើលឃើញតែពពក ឬស្រទាប់នៃអុកស៊ីសែនរបស់ផែនដី នោះពួកគេបានសន្មត់ថា វាជាលំហរអាកាសបាត់ទៅហើយ។
លោកបានបញ្ជាក់ទៀតថា ការទទួលយកនូវបទពិសោធន៍ថ្នីជាមួយនឹងការជិៈប៉េងប៉ោង ពួកយើងនឹងនាំលោកអ្នកឲ្យទៅដល់កន្លែងមួយដែលគេហៅថាជា ស្រទាប់ ទាបបំផុតទីពីរ នៃ បរិយាកាសនៃផែនដី គឺវាមានទីតាំងនៅពីលើ troposphere និងខាងក្រោម mesosphere ។ ហើយនៅពេលដែលអ្នកបានទៅដល់ទីនោះ អ្នកនឹងមានអារម្មណ៍ថា រាងកាយរបស់អ្នកហាក់ដូចជាស្រាល និងគ្មានទម្ងន់ ដែលជាអារម្មណ៍ដូចជាដែលគេបានពិពណ៌នាក្នុងតំបន់លំហដូច្នោះដែរ។
យ៉ាងណាមិញប្រសិនបើយើងនិយាយអំពីលក្ខខណ្ឌនៃការជិៈប៉េងប៉ោងរបស់ Zephalto គឺវាពិតជាដូចគ្នាទៅនឹងអ្វីដែលគេតម្រូវសម្រាប់ការជិៈយន្តហោះផងដែរ។ ដូច្នេះហើយប្រសិនបើអ្នកអាចជិៈយន្តបានដោយគ្មានបញ្ហា នោះលោកអ្នកក៏អាចជ្រើសរើសជិៈនូវយានជំនិៈថ្មីរបស់ Zephalto បានដូចគ្នា។
បើយោងតាមការរៀបរាប់ពីជាមួយ World View បានឲ្យដឹងព័ត៌មានបន្ថែមថា ចំពោះតម្លៃសំបុត្រនៅក្នុងក្រុមហ៊ុនទេសចរណ៍លំហរអាកាសនីមួយៗបានឲ្យដឹងថា ចំពោះសំបុត្ររបស់ក្រុមហ៊ុន Zephalto វាមានតម្លៃប្រហែលជា$184,000 ហើយចំណែកឯSpace Perspective វិញក្នុងមួយសំបុត្រមានតម្លៃយ៉ាងតិចក៏ $125,000 ក្នុងមួយកៅអី។