ភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារតំបន់ភាគនិរតីនៃប្រទេសកូរ៉េ

ភ្លៀងធ្លាក់ខ្លាំងរហូតដល់ 103.5 មិល្លីម៉ែត្រក្នុងមួយម៉ោង វាបានវាយប្រហាខេត្ត Jeolla ខាងត្បូងនៃប្រទេសកូរ៉េខាងត្បូងពេញមួយយប់។

តាមដានយើងតាមរយៈ Telegram CPN Daily

បើយោងតាមរដ្ឋបាលឧតុនិយមកូរ៉េខាងត្បូងបានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងបែបនេះវានឹងបន្តដល់ស្អែក ហើយចំពោះផ្នែកភាគច្រើននៃខេត្ត Jeolla  និងខេត្ត Gyeongsang ភាគខាងត្បូង អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រឹត 10 មីលីម៉ែត្រក្នុងមួយម៉ោង។

បទោះជាយ៉ាងនេះក្តី បើយោងតាមការរាយការណ៍ពីអាជ្ញាធរបាននិយាយប្រាប់យ៉ុនហាប់ថា រហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍អំពីគ្រោះថ្នាក់មនុស្សទេ បើទោះបីជាអ្នកស្រុកចំនួន 57 នាក់ត្រូវបានជម្លៀសចេញជាបណ្ដោះអាសន្នក៏ដោយ។

គួរបញ្ជាក់ថា ភ្លៀងនឹងបន្តរហូតដល់ថ្ងៃពុធសម្រាប់តំបន់កណ្តាល ប៉ុន្តែវានឹងធ្លាក់មកនៅពេលថ្ងៃនៅលើកោះ Jeju និងពេលយប់នៅតំបន់ភាគខាងត្បូង។ ហើយចំពោះអត្រាទឹកភ្លៀងត្រូវបានគេរំពឹងថានឹងកត់ត្រាពី 30 ទៅ 80 មីលីម៉ែត្រសម្រាប់ភាគច្រើននៃប្រទេសត្រឹមថ្ងៃពុធ រួមទាំងនៅតំបន់ធំនៃទីក្រុងសេអ៊ូល និងទូទាំងខេត្ត Jeolla រហូតដល់ 60 មីលីម៉ែត្រនៅខេត្ត Chungcheong ខាងជើង និង Ulsan និងពី 10 ទៅ 60 មីលីម៉ែត្រនៅភាគខាងត្បូងកោះរមណីយដ្ឋាន Jeju ។

ភ្លៀងធ្លាក់ខ្លាំងក្នុងកម្រិតប្រហែល 30 មីលីម៉ែត្រក្នុងមួយម៉ោង ត្រូវបានគេរំពឹងថានៅល្ងាចថ្ងៃអង្គារពេញមួយយប់នៅក្នុងតំបន់រដ្ឋធានី កោះ និងតំបន់ភ្នំនៃខេត្ត Gangwon ខេត្ត Chungcheong ខាងត្បូង និងប្រហែល 20 មមនៅតំបន់ភាគខាងជើងនៃខេត្ត Chungcheong ខាងជើង។ 

Reporter:
scroll to top