ភាពជោគជ័យថ្មីមួយទៀតហើយ ដែលប្រទេសចិនអាចសម្រចបានផ្ទួនៗនៅក្នុងឆ្នាំ២០២៤នេះ គឺបន្ទាប់ពីយាន Chang’e-6 បាននាំយកថ្មកម្រពីភពព្រះច័ន្ទកាលពីចុងខែមិថុនានោះ ឥឡូវនេះប្រទេសចិនបានប្រកាសទៀតថា យានរុករករ៉ែក្នុងសមុទ្រជ្រៅរបស់ខ្លួន គឺអាចប្រមូលយករ៉ែក្នុងមហាលសមុទ្រក្នុងជម្រៅជ្រៅជាង 4,100 ម៉ែត្រទៅទៀត។
បើយោងតាមការចុះផ្សាយពីchinadaily បានធ្វើការដកស្រង់សម្តីពីរដ្ឋបាលរបស់ប្រធានាធិបតីចិនលោក Xi Jinping ថា ទស្សនៈវិស័យរបស់ថ្នាក់ដឹកនាំ គឺលោកចង់ពង្រីកខ្លួននៅតាមបណ្តាលមហាលសមុទ្រទាំងអស់នៅក្នុងពិភពលោក ដោយរួមទាំងជុំវិញខ្សែសង្វាក់នៃកោះ Nansei របស់ប្រទេសជប៉ុនថែមទៀតផង។ យ៉ាងណាមិញដើម្បីឲ្យប្រទេសចិនអាចក្លាយទៅជាមហាអំណាចដែនសមុទ្របាន ជំហ៊ានដំបូងយើងត្រូវតែដឹងអំពីទីតាំងនៃធនធានធម្មជាតិជាមុនសិន។
បានឲ្យដឹងបន្ថែមថា យាន Pioneer II វាគឺជាយាន្តមួយដែលត្រូវបានបង្កើតឡើងដោយអ្នកឯកទេសជាច្រើននាក់ដែលមានមូលដ្ឋាននូវសាកលវិទ្យាល័យ Shanghai Jiao Tong ។ បើយោងតាមប្រភពមួយនេះបានធ្វើការដកស្រង់សម្តីពីរដ្ឋបាលរបស់ប្រធានាធិបតីចិនលោក Xi Jinping ថា ទស្សនៈវិស័យរបស់ថ្នាក់ដឹកនាំ គឺលោកចង់ពង្រីកខ្លួននៅតាមបណ្តាលមហាលសមុទ្រទាំងអស់នៅក្នុងពិភពលោក ដោយរួមទាំងជុំវិញខ្សែសង្វាក់នៃកោះ Nansei របស់ប្រទេសជប៉ុនថែមទៀតផង។ យ៉ាងណាមិញដើម្បីឲ្យប្រទេសចិនអាចក្លាយទៅជាមហាអំណាចដែនសមុទ្របាន ជំហ៊ានដំបូងយើងត្រូវតែដឹងអំពីទីតាំងនៃធនធានធម្មជាតិជាមុនសិន។
គួរបញ្ជាក់ថា យាន Pioneer II វាគឺជាយាន្តមួយដែលត្រូវបានបង្កើតឡើងដោយអ្នកឯកទេសជាច្រើននាក់ដែលមានមូលដ្ឋាននូវសាកលវិទ្យាល័យ Shanghai Jiao Tong ។ យាន Pioneer II គឺត្រូវបានគេរចនាឡើងជាមួយនឹងប្រវែងប្រមាណ 6 ម៉ែត្រ និងមានទម្ងន់ប្រហែល 14 តោន ហើយចំពោះសមត្ថភាពរបស់វាទៀតសោតគឺអាចមុជចុះក្នុងសមុទ្របានរហូតដល់ទៅ 6,000 ម៉ែត្រឯណោះ។ Pioneer II វាត្រូវបានបំពាក់នូវផ្លូវដែកម្យ៉ាងដែលធន់នឹងជាតិប្រៃមិនងាយច្រេះ ហើយវាក៏ជាដែកដែលតាន់បំផុតផងដែរ ពោលគឺវាសមានសមត្ថភាពអាចបើកបរនៅលើបាតសមុទ្រយ៉ាងរលូន ហើយវាក៏អាចបើកបរលើជម្រាលលើសពី 30 ដឺក្រេថែមទៀតផង។
ប្រភពដដែលខាងលើបានឲ្យដឹងបន្ថែមថា Pioneer II គឺត្រូវបានគេយកទៅធ្វើដំណើរការសាកល្បងនៅភាគខាងលិចប៉ាស៊ីហ្វិកកាលពីក្នុងខែមិថុនា ហើយជាលទ្ធផលចិនអាចប្រមូលបានរ៉ែដែលមានសារធាតុទីតានីញ៉ូម និងនីកែល រហូតជាង200 គីឡូក្រាមទៅទៀត។
គួររំលឹកសារជាថ្មីថា ដើម្បីលើកទឹកចិត្ត និងអបអរសាទរដល់សមទ្ធផលដែលសម្រេចបាន ថ្នាក់ដឹកនាំរបស់ទីក្រុងប៉េងកាំងបានសំដែងការត្រេកអរចំពោះភាពជោគជ័យនៃការសាកល្បងនៅបាតសមុទ្រនេះថាជាជំហានដ៏រឹងមាំមួយទៀតហើយ ដើម្បីឲ្យប្រទេសចិនកាន់តែឆ្ពោះទៅមុខហើយក៏ជាអ្នកនាំមុខក្នុងការរុករករបកគំហើញថ្មីៗនៅបាតសមុទ្រដ៏ជ្រៅមុនគេ។