ការកាត់បន្ថយពន្ធ ការកើនឡើងនៃអតិផរណា ហើយជាពិសេសបារាំងបានចំណាយថវិការយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីធ្វើជាម្ចាស់ផ្ទះនៃកីឡាអូឡាំពិកឆ្នាំ 2024 ទៀតនោះ វាបានធ្វើឲ្យតុលាការគណនេយ្យបានរកឃើញទៀតថា ប្រទេសបារាំងគឺមិនមានភាពរីកចំរើននោះទេ តែបែរជាមានឱនភាពច្រើនជាង 3 ភាគរយទៅទៀត គឺក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។
នៅក្នុងការវាយតម្លៃចុងក្រោយទៅលើហិរញ្ញវត្ថុរបស់ប្រទេសបារាំង វាបានធ្វើឲ្យខាងតុលាគណនេយ្យបានព្រមានថា ឆ្នាំ 2023 គឺជា “ឆ្នាំដែលមានភាពអវិជ្ជមានខ្លាំងជាងគេបំផុត” ហើយវានឹងធ្វើឲ្យមានហានិភ័យច្រើន ដែលអាចកើតឡើងនៅក្នុង 2024 នេះជាមិនខាន។
អ្នកជំនាញនៅក្នុងស្ថាប័នខាងលើដដែលបានលើកឡើងទៀតថា គោលដៅរបស់រដ្ឋាភិបាលខ្លួននាពេលនេះ គឺមិនត្រឹមត្រូវនោះទេ ព្រោះថាការសន្សំប្រាក់រាប់ពាន់លានអឺរ៉ូរបស់រដ្ឋ វានឹងនាំឲ្យប្រទេសជួបនូវឱនភាពច្រើនជាង 3 ភាគរយទៅទៀតសម្រាប់ឆ្នាំ 2027។
យ៉ាងណាមិញ ក្នុងនាមបារាំងគឺជាសមាជិករបស់សហភាពអឺរ៉ុប(EU) រាជរដ្ឋាភិបាលបារាំងបានដឹងយ៉ាងច្បាស់ថា ច្បាប់របស់EU គឺមិនគាំទ្រលើគោលនយោបាយណាមួយដែលគ្មានភាពមិនប្រាកដប្រជានោះទេ។
គំនិតដឹកនាំដែលមានសុទិដ្ឋិនិយមច្រើនហួសហេតុ បូករួមទាំងការសន្សំដែលមិនធ្លាប់មានពីមុនមក ដើម្បីតែការចំណាយជាសាធារណៈផងដែរនោះ មានន័យថា វាផ្ទុយពីលក្ខខណ្ឌរបស់សមាជិកភាព។
អ្នកជំនាញដដែលបានធ្វើការគណនាថា “គម្លាតដែលឆ្ងាយពីការបន្តកំណើន វានិងក្លាយទៅប្រាក់ដែលបង្ខូចគន្លង រួចក៏ក្លាយទៅជាការខកខាននៃគោលដៅសេដ្ឋកិច្ចជាមិនខាន”។
ដើម្បីកាត់បន្ថយឱនភាពរបស់ប្រទេសបារាំង និងការរក្សាបាននូវបំណុលជាតិឡើងវិញ តុលាការបានអំពាវនាវឱ្យរដ្ឋាភិបាលគួរតែគិតគូរឡើងវិញ ។
គួររំលឹកថា ឱនភាពថវិការបស់ប្រទេសបារាំងគឺមានចំនួនប្រមាណ 5.5 ភាគរយនៃផលិតផលក្នុងស្រុកសរុបកាលពីឆ្នាំមុន ដែលជាកម្រិតខ្ពស់បំផុតទីពីរនៅក្នុងតំបន់អឺរ៉ូបន្ទាប់ពីប្រទេសអ៊ីតាលី ខណៈដែលបំណុលសាធារណៈត្រូវបានព្យាករណ៍ថានឹងឈានដល់ 114 ភាគរយនៅឆ្នាំ 2025 ។
ហើយចំពោះចំនុចទាំងពីរខាងលើនេះ វាគឺពិតជាលើសពីដែនកំណត់របស់សហភាពអឺរ៉ុប និងទីក្រុងព្រុចសែលរួចទៅហើយ ហេតុនេះ EU និងបើកដំណើរការនីតិវិធីពិន័យដើម្បីប្រឆាំងនឹងប្រទេសបារាំងចំពោះការបំពានច្បាប់ថវិការ។