ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានដឹកជញ្ជូនអ្នកដំណើរច្រើនជាង 54 លាននាក់ ក្នុងឆមាស ទី 1

ទិន្ន័យសរុបនៃចំនួនអ្នកដែលបានធ្វើដំណើរតាមអាកាសយានដ្ឋានអន្តរជាតិហាណយគឺមានច្រើនជាង 54លាននាក់ទៅទៀត ហើយលទ្ធផលមួយនេះគឺយើងត្រឹមសឆមាសទី1នៃឆ្នាំ2024 ប៉ុណ្ណោះ។

តាមដានយើងតាមរយៈ Telegram CPN Daily

អាជ្ញាធរ អាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) ទើបតែប្រកាសថា ចំនួនអ្នកធ្វើដំណើររបស់ខ្លួននៅក្នុងឆ្នាំនេះគឺបានកើនឡើងប្រមាណ 97 ភាគរយ ដោយយើងធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

តើមានមូលហេតុអ្វីខ្លះទើបធ្វើឲ្យផ្នែកអាកាសចរណ៍នៅក្នុងប្រទេសមួយនេះ បានកើនឡើងយ៉ាងឆាប់រហ័សបែបនេះ?

បើយោងតាមការចុះផ្សាយពី VNS កាលពីថ្ងៃទី 19 ខែកក្កដា ឆ្នាំ2024 បានឲ្យដឹងបន្ថែមថា រាល់ការលូតលាស់នីមួយៗ គឺវាត្រូវតែមានការចូលរួមពីប្រជាជនក្នុងស្រុកជាមុនសិន។ ចំនួនអ្នកទេសចរណ៍ និងអ្នកធ្វើដំណើរបានកើនឡើងលឿនបែបនេះ វាក៏ព្រោះតែប្រជាជនវៀតណាមជាច្រើនបានជ្រើសរើសការធ្វើដំណើរកំសាន្ត និងការងារ ដោយការហោះហើរ។ ជាលទ្ធផលត្រឹមតែក្នុងឆមាសដំបូង ការដឹកជញ្ជូនអ្នក​ដំណើរ​ក្នុង​ស្រុកគឺមានជាង ១៧ លាននាក់ឬស្មើ​នឹង ៨២ ភាគរយ រួចទៅហើយ។

ប្រភពដដែលបានឲ្យដឹងទៀតថា រាល់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទាំងអស់នៅក្នុងវៀតណាមគឺសុទ្ធតែមានការកើនឡើង ដោយក្នុងនោះមានដូចជា៖ ក្រុមហ៊ុន Vietnam Airlines មានកំណើនប្រមាណ42 ភាគរយ Vietjet Air 44 ភាគរយ Bamboo Airways 7 ភាគរយ ក្រុមហ៊ុន Vietravel Airlines 3 ភាគរយ Pacific Airlines និង Vasco 4 ភាគរយ ។

គួរបញ្ជាក់ថា ក្នុងចំណោមបណ្តាលប្រទេសនៅក្នុងអាស៊ាន វៀតណាមគឺជាប្រទេសមួយដែលមានភាពរីកចំរើនខ្លាំងជាងគេទីពីរ គឺបន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី។ បើយោងទៅតាមការព្យាករណ៍ពីធនាគារពិភពលោក ពួកគេបានលើកឡើងថា សេដ្ឋកិច្ចវៀតណាមកំពុងបង្ហាញពីសញ្ញាវិជ្ជមានបណ្តើរៗហើយ ខណៈដែលអ្នកជំនាញរបស់ខ្លួនទស្សទាយទៀតថា សេដ្ឋកិច្ចវៀតណាមនិងមានកំណើរយ៉ាងតិចក៏ 5.5% នៅឆ្នាំ 2024 ហើយការកើនឡើងនោះវានិងបន្តរហូត 6.0% នៅឆ្នាំ 2025 ថែមទៀតផង។

យ៉ាងណាមិញអ្នកសរសេររបស់ VNS បានបន្ថែមទៀតថា ប្រសិនបើទីផ្សារក្នុងស្រុកធ្លាក់ចុះ  នាពេលនោះគឺមានតែទីផ្សារអន្តរជាតិតែមួយទេ ដែលជាចំណុចភ្លឺនៃលទ្ធផលនៃការដឹកជញ្ជូនតាមផ្លូវអាកាស។ ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ អ្នកដំណើរអន្តរជាតិគឺមានច្រើនជាង 20 លាននាក់ ចំនួនមួយនេះគឺពិតជាច្រើនជាងចំនួនប្រជាជននៅក្នុងស្រុក ហើយវាក៏ជាអ្វីដែលរដ្ឋាភិបាលវៀតណាមបានរំពឹងទុកផងដែរ។   

ការកើនឡើងនៃចំនួនអ្នកហោះហើរ ពួកគេក៏បានចូលរួមក្នុងការទិញ​ទំនិញរបស់ប្រជាជនខ្លួនដែលលក់នៅ​តាម​អាកាសយានដ្ឋាន រហូតដល់ទៅ ៧២១ ០០០ តោន​ឯណោះ។ លទ្ធផលនៃការរីកចំរើនក្នុង​រយៈពេល ៦ ខែ​ដំបូងនៃឆ្នាំ 2024 គឺបានឆ្លុះបញ្ចាំងថា វៀតណាមគឺជាប្រទេសមួយដែលកំពុងតែឆ្ពោះទៅមុខ។- VNS

Reporter:
scroll to top