រដ្ឋាភិបាលកូរ៉េខាងត្បូងបានសន្យាថា ខ្លួននឹងផ្គត់ផ្គង់ផ្ទះ 236,000 ខ្នង ក្នុងតម្លៃមួយដែលទាបជាងទីផ្សា

 រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូងបានប្រកាសថា ខ្លួននឹងផ្គត់ផ្គង់ផ្ទះចំនួន 236,000 ខ្នង ដោយលក់ក្រោមតម្លៃទីផ្សារនៅឆ្នាំ 2029 នេះបើយោងតាមការចុះផ្សាយពីក្រសួងហិរញ្ញវត្ថុកាលពីថ្ងៃព្រហស្បតិ៍។

តាមដានយើងតាមរយៈ Telegram CPN Daily

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Choi Sang-mok បាននិយាយក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទាក់ទងនឹងអចលនទ្រព្យនៅទីក្រុងសេអ៊ូលថា គោលនយោបាយមួយដែលស្តីពីការសាងសង់ឡើងវិញនូវផ្ទះចាស់ៗក្នុងតំបន់ក្បែរទីក្រុង វាគឺជាកិច្ចខិតខំប្រឹងប្រែងមួយបន្ថែមទៀត ដើម្បីធានាបាននូវស្ថិរភាពលំនៅដ្ឋាន និងទប់ស្កាត់ការដំឡើងថ្លៃផ្ទះកុំឲ្យជ្រុលហួសហេតុ។

លោក Choi បាននិយាយបន្តថា ចំពោះស្ថានភាពទីផ្សាអចលនទ្រនាពេលបច្ចុប្បន្ននេះ លោកបានសង្កេតឃើញថា ទីផ្សាមួយនេះវាហាក់ដូចជានូវនឹងទ្រឹង តែបើទោះជាយ៉ាងនេះក្តី ការដាក់ចេញនូវវិធានការខាងលើ ក៏ព្រោះថ្នាក់ដឹកនាំរបស់យើងចង់ជួយដល់អ្នកដែលមិនមានលទ្ធភាពទិញផ្ទះ ដោយសារតែវាមានតម្លៃខ្ពស់ ជាពិសេសគឺលោកចង់ជំរុញឲ្យមានតម្រូវការលើទីផ្សាមួយនេះឡើងវិញផងដែរ។

លោក Choi បាននិយាយបន្ថែមទៀតថា ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃបំណុលគ្រួសារ រដ្ឋាភិបាលនឹងរឹតបន្តឹងបន្តិចម្តងៗនូវបទប្បញ្ញត្តិនៃការផ្តល់ប្រាក់កម្ចី គឺដើម្បីប្រាកដថារាល់ប្រាក់កម្ចីគឺកូនបំណុលត្រូវតែមានលទ្ធភាពគ្រប់គ្រាន់សងធនាគារវិញ។

យ៉ាងណាមិញ ដើម្បីឆ្លើយតបទៅនឹងប្រាក់កម្ចីទៅលើការទិញលំនៅឋានមួយដែលប្រកបដោយសុវត្តិភាព លុះត្រាផ្ទះមានតម្លៃថោកសមរម្យ។ នៅពេលដែលប្រជាជនអាចមានជម្រកមួយដ៏សមរម្យ និងមានស្ថិរភាពនោះ វាបានបង្ហាញថា ទាំងនេះគឺភាពខ្លាំងរបស់ថ្នាក់ដឹកនាំ ហេតុដូច្នេះហើយកិច្ចការគោលនយោបាយដ៏សំខាន់សម្រាប់ប្រជាជននាពេលខាងមុខនេះ រដ្ឋាភិបាលត្រូវតែខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីសម្រេចបាននៅគោលដៅដ៏ធំមួយនេះ។

Reporter:
scroll to top