យន្តហោះខ្នាតតូចមួយគ្រឿងបានរអិលចេញពីផ្លូវរត់ក្នុងរដ្ឋធានី Kathmandu របស់ប្រទេសនេប៉ាល់ កាលពីថ្ងៃពុធ ហើយវាក៏បានធ្វើឲ្យមនុស្សយ៉ាងតិច 18 បានបាត់បង់ជីវិត។
បើយោងតាមការចុះផ្សាយពី CNN នៅល្ងាចថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យបន្ថែមថា បច្ចុប្បន្នគឺមានតែអ្នកបើកយន្តហោះប៉ុណ្ណោះដែលអាចនៅរស់ ហើយគាត់ក៏កំពុងតែទទួលការព្យាបាលនៅមន្ទីរពេទ្យ។
ប្រភពមួយនេះបាននិយាយបន្តថា យន្តហោះបានធ្លាក់ក្នុងអំឡុងពេលហោះហើរពីទីក្រុង Kathmandu ទៅកាន់ទីក្រុង Pokhara នៅម៉ោងប្រហែល 11 ព្រឹក ម៉ោងក្នុងស្រុក តែជាអកុសលនៅពេលដែលយន្តហោះនោះត្រូវបើកចុះចត តែបែរជារអិលធ្លាក់ពីលើផ្លូវទៅវិញ។
គួររលឹកថា ចំពោះគ្រោះថ្នាក់នៃការធ្លាក់យន្តហោះ ក្រុមអ្នកយកព័ត៌មានបានលើកឡើងថា ជារឿយៗនៅក្នុងព្រលានយន្តហោះមួយនេះគឺតែងតែមានគ្រោះថ្នាក់បែបនេះជាញឹកញាប់ ហើយបើយោងទៅតាមអ្នកជំនាញខាងផ្នែកភូមិសាស្ត្រពួកគេបានលើកឡើងថា ដោយសារតែទីតាំងនៃព្រលានយន្តហោះគឺជាតំបន់ភ្នំ។
គួរបញ្ជាក់ថា នេប៉ាល់គឺជាប្រទេសមួយដែលមានភ្នំមួយដែលខ្ពស់ជាងគេ គឺភ្នំហិម៉ាឡៃយ៉ាន ភ្នំមួយនេះគឺត្រូវបានគេចាត់ទុកថា វាជាភ្នំខ្ពស់ជាងបំផុតក្នុងចំណោមភ្នំទាំង 14 របស់ពិភពលោក ដោយរួមទាំងអេវឺរ៉េសថែមទៀតផង។ អ្នកជំនាញបាននិយាយបន្តថា ចំពោះកំណត់ត្រានៃគ្រោះថ្នាក់យន្តហោះដែលធ្លាក់ គឺវាអាចបណ្តាលមកពីកក្តាអាកាសធាតុផងដែរ។ ខ្យល់ភ្លៀងវាបានផ្លាស់ប្តូរភ្លាមៗដោយអាស្រ័យទៅតាមបរិយាសនៃជួរភ្នំ ហេតុដូច្នេះហើយទើបធ្វើឲ្យរាល់ជើងហោះហើរខ្នាតតូចភាគច្រើនគឺមានគ្រោះថ្នាក់ញឹកញាប់បែបនេះ។
ក្រុមការងាររបស់ CNN បានបង្ហាញបន្ថែមទៀតថា នៅក្នុងរបាយការណ៍សុវត្ថិភាពនៃប្រទេសនេប៉ាល់កាលពីក្នុងឆ្នាំ ឆ្នាំ 2019 អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសមួយនេះបានឱ្យដឹងថា យន្តហោះដែលមានកៅអី 19 ឬតិចជាងនេះទំនងជាមានគ្រោះថ្នាក់ដោយសារតែភាពលំបាកនៃតំបន់ដែលចោទខ្លាំងដូចនៅទីនេះ។ ហើយចំពោះកក្តាមួយផ្សេងទៀតនោះ គឺវាបណ្តាលមកពីយន្តហោះដែលយើងរត់វាចាស់ទ្រុតទ្រោមខ្លាំងពេក។
យើងខ្ញុំសូមរំលឹកសារជាថ្មីថា កាលពីឆ្នាំមុន ប្រទេសនេប៉ាល់បានឃើញការធ្លាក់យន្តហោះដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេលជាង 30 ឆ្នាំ នៅពេលដែលមានមនុស្សយ៉ាងតិច 68 នាក់បានស្លាប់ នៅពេលដែលជើងហោះហើរ Yeti Airlines បានធ្លាក់នៅជិត Pokhara ។ បន្ទាប់មកទៀតនៅខែឧសភា ឆ្នាំ 2022 ជើងហោះហើរ Tara Air ដែលចេញដំណើរពី Pokhara ក៏បានធ្លាក់ចូលទៅក្នុងជ្រលងភ្នំដែលបង្ករឲ្យមានមនុស្សស្លាប់ប្រមាណ 22 នាក់។ នៅដើមឆ្នាំ 2018 វាក៏មានជើងហោះហើរមួយទៀតដែលមានឈ្មោះថា US-Bangla Airlines យន្តហោះនោះបានរត់ពីរដ្ឋធានី Dhaka របស់បង់ក្លាដែស ទៅកាន់ទីក្រុង Kathmandu តែជាអកុសលវាក៏ធ្លាក់នៅពេលចុះចត រួចក៏បង្ករជាអគ្គិសភ័ឆាបឆេះភ្លាមៗ របាយបានបង្ហាញថា ក្នុងនោះគឺមានមនុស្ស 51 នាក់បានស្លាប់។