នៅផ្នែកខ្លះនៃតំបន់អង់តាក់ទិក សីតុណ្ហភាពចាប់ផ្តើមក្តៅខ្លាំងជាបណ្តើរៗហើយ គឺចាប់ពីពាក់កណ្តាលខែកក្កដាមកម្ល៉េះ។
បើយោងតាមការចុះផ្សាយពី CNN កាលពីថ្ងៃទី 04 ខែសីហា បានឲ្យដឹងថាក្នុងតំបន់ប៉ូលមួយចំនួនគឺកំដៅបានឡើងរហូតដល់ទៅ 50 អង្សាហ្វារិនហៃ។រលកកំដៅបានចូលទៅបំបែកឯតទគ្គកម្មក្នុងតំបន់សមុទ្រអាកទិក
ហើយវាក៏បានលាតត្រដាងឲ្យយើងដឹងកាន់តែច្បាស់ថា តំបន់ដែលធ្លាប់តែត្រជាក់បំផុតនៅក្នុងភពផែនដីវាកំពុងតែរងនូវហានិភ័យកាន់តែខ្លាំងឡើងៗ រហូតដល់ធ្វើឱ្យអ្នកវិទ្យាសាស្ត្របានលើកឡើងថា ផលប៉ះពាល់នៃទ្វីបអង់តាក់ទិកវានឹងនាំឲ្យមានផលប៉ះពាល់ដល់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក។
បច្ចុប្បន្នក្នុងតំបន់សមុទ្រទឹកកកគឺមានកំដៅដូចរដូវក្តៅចំពោះបាតុភូតបែបនេះវាត្រូវបានក្រុមអ្នកវិទ្យានិយាយថា វាបង្ករឡើងដោយសារតែការឡើងកំដៅនៃផែនដី។យ៉ាងណាមិញចំពោះសីតុណ្ហភាពក្តៅខ្លាំង យើងក៏អាចផ្លាស់ប្តូរសកម្មភាពប្រចាំថ្ងៃឲ្យស្របទៅតាមកំដៅដែលកើតឡើងជាក់ស្តែងបាន តែផ្ទុយទៅវិញប្រសិនបើផែនដីទទួលរងដោយការឡើងកម្រិតនៃទឹកសមុទ្រវិញនោះ ប្រាកដណាស់យើងពិតជាមិនអាចមានអ្វីទៅស្រោចស្រង់វាបាននោះទេ។
អ្នកវិទ្យាសាស្ត្របានលើកថាទឹកកកភាគច្រើនរបស់ភពផែនដីដែលត្រូវបានរក្សាទុកនៅតំបន់ប៉ូល ប្រសិនបើវារលាយអស់ ច្បាស់ណាស់កម្រិតទឹកសមុទ្រប្រាកដជាកើនឡើងមិនលើសពី 150 ហ្វីត នោះទេ កំថាឡើយផ្ទាំងទឹកកកយក្សសូម្បីតែដុំទឹកកកតូចៗដែលនៅទីនោះរលាយអស់ វាអាចបង្កើនកម្រិតទឹកសមុទ្រវានិងកើនឡើងច្រើនជាង10 ហ្វីតផងដែរ។
លោក Thomas Bracegirdle នាយករងផ្នែកវិទ្យាសាស្ត្រនៃផ្នែកវិទ្យាសាស្ត្របាននិយាយប្រាប់ CNN ថាសីតុណ្ហភាពនៅក្នុងដើមខែសីហានេះគឺវាបានចូលទៅបំបែកកំណត់ត្រា ហើយវាក៏ជាសញ្ញាសំខាន់នៃអ្វីដែលអាចនឹងមកដល់ក្នុងរយៈពេលខាងមុខនេះដែរ។ លោកអ្នកអាចនិយាយថា កំដៅចន្លោះត្រឹមតែ 10 ទៅ 20 អង្សាវាអាចជារឿងធម្មតាសម្រាប់ការរស់នៅរបស់អ្នក តែចំពោះតំបន់ប៉ូលមួយនេះវិញ សីតុណ្ហភាពមួយនេះវាគឺជារលកកំដៅមួយដែលគួរឲ្យបារម្មណ៍បំផុត។
ទឹកកកអាចរលាយយឺតឬលឿនគឺវាអាស្រ័យទៅលើកម្រឹតនៃសីតុណ្ហាភាពក្នុងតំបន់នោះ តែផ្ទុយទៅវិញចំពោះកំដៅដែលបានកើតឡើងនេះគឺវាអាចមានសមត្ថភាពទៅរំលាយទឹកកកនៅទីនោះរួចទៅហើយ។តំបន់ប៉ូលខាងត្បូងបានឡើងកំដៅ ខ្លាំងជាង 3 ដង នៃអត្រាមធ្យមសកលកាលពីឆ្នាំ 1989 ដល់ឆ្នាំ 2018 ដែលជាការសិក្សាឆ្នាំ 2020 វាត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Nature Climate Change ។ មហាសមុទ្រអង់តាក់ទិកខាងលិច និង ផ្ទាំងទឹកកក Thwaites “Doomsday” វាគឺជារឿងសំខាន់ដែលអ្នកវិទ្យាសាស្ត្រត្រូវតែដឹង។ ក្រុមអ្នកវិទ្យាសាស្ត្របានព្យាយាមស្វែងរកវិធីសាស្ត្រដើម្បីទប់ទល់ជាបន្តបន្ទាប់ ព្រោះតែពួកគេបានដឹងយ៉ាងច្បាស់ថា គ្រោះមហន្តរានឹងកើតឡើងលើផែនដី
ប្រសិនបើផ្ទាំងទឹកកកនៅទីនោះត្រូវដួលរលំ។