ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ច បានធ្វើឲ្យធនាគារកណ្តាល ឥណ្ឌា ក្លាយជាអ្នកទិញមាសច្រើនជាងគេនៅក្នុងពិភពលោក

ធនាគារកណ្តាលរបស់អារ៉ាប់រួម (UAE)  បានបង្កើនទុនបំរ៉ុងជាមាសប្រមាណ 19.7 ភាគរយជារៀងរាល់ឆ្នាំ ហើយប្រសិនបើយើងគិតត្រឹមចុងខែឧសភា ឆ្នាំ 2024នេះ មាសទាំងអស់នោះគឺមានតម្លៃសរុបប្រហែលជា 20.6 ពាន់លាន AED ​​(5.6 ពាន់លានដុល្លារ)។

តាមដានយើងតាមរយៈ Telegram CPN Daily

បើយោងតាមការប្រកាសពីអាជ្ញាធរត្រួតពិនិត្យ និងគ្រប់គ្រងលើវិស័យធនាគារ និងធានារ៉ាប់រង (CBUAE) បានឲ្យដឹងថា ការបង្កើនទុនបំរុងជាមាសរបស់ខ្លួននាពេលកន្លងមកនេះ វាគឺជាសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ មានន័យថាគឺពួកគេកំពុងតែអនុវត្តនីតិវិធីស្របទៅតាមសកម្មភាពរបស់ប្រជាជាតិដទៃទៀត។ ហើយចំពោះការរក្សានិងតម្តល់ជាមាសទុកនៅធនាគារកណ្តាលនោះ អារ៉ាប់រួមបានចាប់ផ្តើមតាំងពីឆ្នាំ 2018 មកម្ល៉េះ។

មាសវាជាលោហធាតុមួយប្រភេទដែលអាចឆ្លុះបញ្ចាំងថា នៅពេលដែលរាល់បណ្តាលប្រទេសទាំងឡាយណាដែលតម្កល់មាសកាន់តែច្រើននៅក្នុងធនាគារកណ្តាលរបស់ខ្លួននោះ គឺមានន័យថាប្រទេសមួយនោះកាន់តែមានសមត្ថភាពអាចរក្សាបាននូវភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច និងការប្រែប្រួលរូបិយប័ណ្ណរបស់ពួកគេកាន់តែរឹងមាំ។

យ៉ាងណាមិញ បើយោងតាមការការសិក្សា និងស្រាវជ្រាវពី AGBI កន្លងមកបានឲ្យដឹងថា នៅក្នុង ត្រីមាសទី2 នៃឆ្នាំ 2024 ធនាគារជាតិរបស់ប្រទេសប៉ូឡូញ និងធនាគារបម្រុងនៃប្រទេសឥណ្ឌា ពួកគេបានក្លាយទៅជាអ្នកទិញមាសដែលច្រើនជាងគេនៅក្នុងពិភពលោក។ បច្ចុប្បន្នប្រទេសឥណ្ឌាបានទិញមាសបន្ថែមប្រមាណ 19 តោន ដែលធ្វើឲ្យប្រទេសមួយនេះមានមាសរុបច្រើនជាង 377 តោនទៅទៀត។

តម្រូវការនៃមាសបានស្ទុះឡើង ដែលនាំឲ្យតម្លៃរបស់មាសកើនឡើងប្រមាណ 0.1 ភាគរយឬស្មើរនឹង 2,408.77 ដុល្លារក្នុងមួយអោន ហើយចំពោះតម្លៃមួយនេះគឺយើងគិតត្រឹមថ្ងៃទី 26 ខែកក្កដា គឺចំពេលដែលមាសត្រូវបានគេចែកចាយពាសពេញសកល ដោយប្រទេសនីមួយៗនៅក្នុងពិភពលោកមានការភ័យខ្លាចថា សេដ្ឋកិច្ចនិងបន្តធ្លាក់ចុះជាងនេះទៅទៀត។ 

 

scroll to top