កាលពីថ្ងៃពុធក្រុមហ៊ុន Sony បានរាយការណ៍ថា ខ្លួនបានកើនឡើងប្រាក់ចំណេញប្រមាណ 10% កាលពីក្នុងត្រីមាសទី 1។ ការមើលឃើញនូវចំណូលចិត្តជាច្រើនខុសៗគ្នានៃអតិថិជន វាបានធ្វើឲ្យក្រុមហ៊ុន Sony បានងាកទៅផ្តោតលើ អាជីវកម្មហ្គេម តន្ត្រី កម្រងរូបភាពខ្លាំងជាងគេ ហើយជាលទ្ធផលវាពិតអាចជួយឲ្យក្រុមហ៊ុនរបស់ប្រទេសជប៉ុនមួយនេះអាចទទួលបាននូវប្រាក់ចំណេញជាទីគាប់ចិត្ត។
LSEG បានធ្វើការប៉ានប្រមាណថា ការផ្លាស់ប្តូរចក្ខុវិស័យរបស់ CEO Sony/ATV វាបានធ្វើឲ្យក្រុមហ៊ុនMedia ចំរុះជាតិសាសន៍មួយនេះបានទទួលនូវប្រាក់ចំណូលប្រមាណ 3.01 ពាន់ពាន់លានយ៉េនជប៉ុន (20.5 ពាន់លានដុល្លារ) លទ្ធផលមួយនេះផងដែរ វាពិតជាខ្ពស់ជាងការរំពឹងទុករបស់ក្រុមហ៊ុនប្រមាណ 2 ភាគរយ ឬស្មើរនឹង 21 ពាន់លានយ៉េនឯណោះ។
បើយោងតាមការចុះផ្សាយពី CNBC កាលពីថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២៤ បានឲ្យដឹងបន្ថែមថា បន្ទាប់ពីតារាចម្រៀងដ៏ល្បីឈ្មោះរបស់អាមេរិក គឺអ្នកនាង Beyonce បានចេញនូវអាល់ប៊ុមថ្មីដែលមានចំណងជើងថា “Cowboy Carter” ជាការពិតណាស់បទចម្រៀងមួយបទនេះពិតជាទទួលបាននូវការចាប់អារម្មណ៍ពីទស្សនិកនៅទូទាំងពិភពលោកមិនតិចនោះទេ។ Beyoncé បានទាក់ទាញចិត្តអ្នកគាំទ្ររបស់នាង ដោយជាងាកមកប្រើប្រាស់ជាមួយនឹង Sony/ATV ជាបន្តបន្ទាប់។
គួរបញ្ជាក់ថា តារាចម្រៀងស្រីជនជាតិអាមេរិក Beyoncé បានចុះកិច្ចព្រមព្រៀងជាមួយនឹង Sony/ATV ចាប់តាំងពីចុងឆ្នាំ 2018 ម្ល៉េះ។ តែបើទោះជាយ៉ាងណាក៏ដោយ អ្វីដែលធ្វើឲ្យយើងកាន់តែចាប់អារម្មណ៍ខ្លាំងបំផុតនោះវាត្រូវបានអ្នកនិពន្ធរបស់ CNBC បានលើកឡើងថា វត្តមានរបស់តារាល្បីលំដាប់ពិភពលោកវាមិនប្រាកដថាអាចជួយឲ្យក្រុមហ៊ុននោះបានរីកចម្រើននោះទេ ប្រសិនបើថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនមិនយល់ពីតម្រូវការរបស់អតិថិជនច្បាស់នោះ។
ការទាញយកចំណាប់អារម្មណ៍ពីអ្នកគាំទ្រ ដោយបង្ហាញនូវការលេងហ្គេមដ៏ពេញដែលមាននៅក្នុង PlayStation បូករួមជាមួយនឹងកម្មវិធីតន្ត្រី ដែលបានបង្ហាញដោយតារាចម្រៀងស្រីBeyoncé វាគឺជាគំនិតមួយដ៏ល្អ ដើម្បីធ្វើឲ្យអ្នកគាំទ្រនាងជាច្រើនងាកមកប្រើប្រាស់នៅកម្មវិធីកំសាន្តរបស់ Sony ។