នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Electronics មួយដែលមានភាពលេចធ្លោជាងគេបំផុតនៅក្នុងទ្វីបអាស៊ី បានប្រកាសថា ខ្លួននិងដណ្តើមយកទីផ្សារបស់សហភាពអឺរ៉ុបជាមួយនឹងការលក់ចិញ្ចៀនឆ្លាតវៃ Galaxy Ring ។
រចនាបថមួយដែលកំពុងតែទទួលបាននៅភាពទាក់ពីអ្នកប្រើប្រាស់ Samsung នៅពេលនេះពួកគេកំពុងតែបោះជំហានទៅមុខបន្តទៀតហើយ ដោយជាការបង្កើតនូវផលិតផលថ្មីនៃចិញ្ចៀនឆ្លាតវ៉ៃរបស់ខ្លួន។
ស្ថាបនិករបស់ Samsung បានលើកឡើងថា ផលិតផលថ្មីរបស់ខ្លួននឹងផ្តល់ជូននូវអត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ ច្រើនជាងគូប្រកួតប្រជែងរបស់ Samsungធ្វេដង។ Galaxy Ring វាជាចិញ្ចៀនឆ្លាតវៃដំបូងរបស់ក្រុមហ៊ុន ហើយវាមានមុខងារជាច្រើនដូចជា ការតាមដានសុខភាពនៅពេលគេង ចង្វាក់បេះដូង អុកស៊ីសែនក្នុងឈាម សីតុណ្ហភាពស្បែក ការហាត់ប្រាណ ហើយទួនាទីសំខាន់ៗទាំងអស់នោះយើងអាចទាញយកមកប្រើប្រាស់ពីក្នុងកម្មវិធី Samsung Health។ ចិញ្ចៀនឆ្លាតវៃ វាអាចមានសមត្ថភាពកត់ត្រាដោយស្វ័យប្រវត្តិ ការវិភាគ និងសមត្ថភាពវិភាគលើសីតុណ្ហភាពថែមទៀតផង។
តើ Samsung Smart Ring មានគម្រោងប្រកួតប្រជែងក្នុងទីផ្សារ យ៉ាងដូចម្តេច?
បើយោងតាមការឃ្លាំមើលពី Fortune Business Insights ពួកគេបានលើកឡើងថា នៅក្នុងទីផ្សាបច្ចេកវិទ្យានាពេលនេះ គឺមានក្រុមហ៊ុនធំៗជាច្រើនតួរយ៉ាងដូចជា៖ Apple, Samsung, Microsoft, Sony, Huawei និង Fossil Group ជាដើម។
បន្ទាប់ពីការមកដល់នៃទូរស័ព្ទដៃ Smart Phone វាក៏មាននាឡិកាឆ្លាតវៃ ខ្សែដៃ វ៉ែនតា សម្លៀកបំពាក់ កាស និងឧបករណ៍តាមដានសុខភាពផ្សេងៗជាច្រើនទៀត ហើយវាក៏សុទ្ធសឹងតែជាផលិតផលដ៏ពេញនិយមបំផុតផងដែរ។ យ៉ាងណាមិញចំពោះវត្តមានរបស់ចិញ្ចៀនឆ្លាតវៃ យើងក៏អាចចាត់ទុកថា វាគឺជាផលិតផលមួយផ្សេងទៀតដែលបំពាក់ដោយបច្ចេកវិទ្យាខ្ពស់មិនចាញ់ នាឡិការ និងវ៉ែនតាប៉ុន្មាននោះទេ។ ចិញ្ចៀនគឺមានទំហំតូច ហើយស្រាល ប៉ុន្តែនៅពេលដែលវាអាចចាប់យករង្វាស់តាមដានសុខភាពបាននោះ វាពិតជារឿងមួយដែលល្អខ្លាំងណាស់។
បើយោងតាមការរៀបរាប់ពីលោក James Kitto អនុប្រធានក្រុមហ៊ុន Samsung ដែលជាប្រធានចក្រភពអង់គ្លេស និងអៀរឡង់ លោកបានប្រាប់ Euronews ថា “យើងដឹងថាអ្នកប្រើប្រាស់នឹងងាកមកចាប់អារម្មណ៍លើចិញ្ចៀនឆ្លាតវៃ ហើយការច្រៀតចូលទៅក្នុងទីផ្សាអឺរុបមួយនេះពួកយើងបានរំពឹងទុកថា វានឹងមានតម្រូវច្រើនយ៉ាងយូបំផុតត្រឹមឆ្នាំ 2030 ។
គួរបញ្ជាក់ថា Galaxy Ring វាត្រូវបានរចនាឡើងដើម្បីផ្តល់ជូននូវការច្នៃប្រឌិតមួយដែលល្អបំផុតរបស់ Samsung ក្នុងទម្រង់មួយដ៏តូចបំផុត ហើយវាក៏ត្រូវបានស្ថាបនិករបស់ Samsung យកមកធ្វើពិសោធន៍ដោយផ្ទាល់ជាមួយអ្នកប្រើប្រាស់ជាយូយាណាស់មកហើយ។
ការគិតគូរទៅលើអ្នកប្រើប្រាស់ វាមិនមែនជាការផ្តល់ជូននូវហ្គេមប្លែកៗនោះទេ ការផ្លាស់ប្តូរបទពិសោធន៍បានឲ្យដឹងថា ចិញ្ចៀនឆ្លាតវៃ វាគឺជាផ្តល់ជូននូវអ្នកជំនាញមួយរូបឲ្យនៅជាមួយលោកអ្នកគ្រប់ពេល ព្រោះថាសុខភាពរបស់អ្នកវាគឺជារឿងសំខាន់ជាងគេបំផុត។