ក្រសួងពាណិជ្ជកម្មរបស់ប្រទេសថៃកំពុងស្វែងរកការសហការជាមួយក្រុមហ៊ុនឯកជនរបស់ខ្លួន គឺដើម្បីចាប់ផ្តើមយុទ្ធនាការកាត់បន្ថយតម្លៃទំនិញ ក៏ដូចជាសេវាកម្មដែលប្រជាជនខ្លួនតែងតែប្រើប្រាស់ជាប្រចាំ នេះបើយោងតាមការចុះផ្សាយពីកាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៤។
បើយោងតាមការរបរាប់ពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកបានមានប្រសាសន៍ថា ការកាត់បន្ថយលើតម្លៃទំនិញនៅក្នុងទីផ្សាលោកនឹងចាប់ផ្តើមអនុវត្តចាប់ពីវិស័យអ៊ីនធឺណេត និងថ្លៃដឹកជញ្ជូនមុនគេ។
គួរបញ្ជាក់ថា នៅក្នុងគម្រោងមួយនៃផែនការរបស់រាជរដ្ឋាភិបាលថៃ លោក ស្រេតថា ថាវីស៊ីនបានបញ្ជាក់ថា ការជួយសម្រាលបន្ទុកទៅលើថ្លៃដើមរបស់សហគ្រាសធុនតូច និងមធ្យម លោកនិងចាប់ផ្តើមអនុវត្តយ៉ាងយូបមផុតត្រឹមថ្ងៃទី 20 ខែសីហា ដល់ថ្ងៃទី 20 ខែវិច្ឆិកា ឆ្នាំ 2024 គឺឲ្យបានមុនថ្ងៃដែលនាយករដ្ឋមន្ត្រីថៃចំណាយប្រាក់10,000 បាតតាមកាបូបឌីជីថល តាមការសន្យារបស់ខ្លួនកាលពីមុនពេលថ្ងៃបោះឆ្នោត។
វិធានការទីមួយដែលនឹងចាប់ផ្តើមនាពេលខាងមុខនេះ វាអាចនឹងជួយដល់អាជីវករជនជាតិថៃឲ្យមានប្រតិបត្តិការណ៍ឡើងមកវិញ ដូចកាលពីមុនមានជំងឺកូវីដ ១៩។ រដ្ឋាភិបាលថៃបានសង្ឈឹមយ៉ាងមុតមាំថា ការផ្តល់ជូនរបស់លោកវានឹងជួយឲ្យតំបន់ដែលស្ងាត់មួយចំនួន ជាពិសេសគឺនៅតាមបណ្តាលខេត្ត វានឹងមានសន្ទុះឡើងមកវិញ។
តែបើទោះជាយ៉ាងណាក៏ដោយ ដើម្បីសម្រេចបាននូវផែនការខាងលើនេះ វាក៏ត្រូវតែមានការចូលរួមពីអ្នកផលិតផងដែរ។ រោងចក្រផលិតក្នុងស្រុកទាំងអស់គប្បីលក់ផលិតផលទៅអ្នកចែកចាយជាមួយនឹងការបញ្ចុះតម្លៃ ហើយយុទ្ធនាការមួយនេះគឺលោកនឹងតម្រូវឲ្យមានអនុវត្តទូទាំងប្រទេសតែម្តង។
ដើម្បីជាការឆ្លើយតបទៅនឹងការផ្តល់ជូនដោយរាជរដ្ឋាភិបាល បច្ចុប្បន្នគឺមានសហគ្រាសឯកជនធំៗប្រហែលជា 150 កន្លែងហើយ ពួកគេបានប្តេជ្ញាចិត្តថា ខ្លួននឹងគាំទ្រយុទ្ធនាការខាងលើនេះ។