មូលហេតុជាច្រើនដែលបានធ្វើឲ្យក្រុមហ៊ុន Grab ទទួលបាននូវប្រាក់ចំណូលច្រើនជាង 2 ពាន់លានដុល្លារក្នុងមួយឆ្នាំ

លោក Anthony Tan ដែលជាសហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ដឹកជញ្ជូន Grab បានលើកឡើងថា បន្ទាប់ពី Grab ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2012 កន្លងមក បច្ចុប្បន្នកម្មវិធីមួយនេះគឺកាន់តែបានរីកចម្រើនជាលំដាប់។

តាមដានយើងតាមរយៈ Telegram CPN Daily

ក្រុមហ៊ុន Grab Holdings Inc. វាគឺជា ក្រុមហ៊ុនបច្ចេកវិទ្យា ពហុជាតិមួយដែលប្រកបទៅដោយភាពច្នៃប្រឌិតខ្ពស់ ហើយវាមានទីស្នាក់ការនៅ One-North ,ក្នុងប្រទេសសឹង្ហបុរី។ លោក Anthony Tan បានបង្ហើបប្រាប់ CNBC ថា ការបង្កើតកម្មវិធីដឹកជញ្ជូន Grab នេះឡើងគឺលោកមានគោលបំណងចង់បង្ហាញថា ប្រជាជនអាស៊ីគឺមានសមត្ថភាពអាចផលិតនូវកម្មវិធីនៅក្នុងទូរស័ព្ទដៃបានយ៉ាងទំនើប ហើយ App មួយនោះផងដែរវាក៏អាចជួយសម្រួលដល់ប្រជាជនជាច្រើន ដោយគ្រាន់តែបញ្ជាពីទូរស័ព្ទដៃរបស់ពួកគេទៅតាមតាមតម្រូវការរបស់ខ្លួនបានយ៉ាងងាយស្រួលនិងឆាប់រហ័ស។ លោក Anthony Tan បានបន្ថែមទៀតថា ឥឡូវនេះកម្មវិធី Grab គឺបានសាយភាយស្ទើតែពាសពេញអាស៊ីអាគ្នេយ៍ទៅហើយ ដោយក្នុងនោះកម្មវិធីរបស់លោកមួយនេះបានដំណើរការនៅក្នុងប្រទេសដូចជា សិង្ហបុរី ម៉ាឡេស៊ី កម្ពុជា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និងវៀតណាម។

Grab គឺជាកម្មវិធីដ៏ពេញនិយមមួយ ដែលត្រូវបានលោកយកទៅចុះបញ្ជីនៅក្នុង Nasdaq ហើយវាក៏មានអ្នកប្រើប្រាស់ច្រើនជាង 35 លាននាក់នៅទូទាំង 8 ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយយើងគិតត្រឹមឆ្នាំ 2023។

លោក Anthony Tan គាត់គឺជាពាណិជ្ជករម៉ាឡេស៊ី-សិង្ហបុរីដ៏ឆ្នើមមួយរូប ដោយរូបលោកត្រូវបានទស្សនាវដ្តី Forbes បានចុះផ្សាយថា គាត់គឺជាមហាសេដ្ឋីមួយរូបរបស់ប្រទេសសិង្ហបុរី ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ 790 លានដុល្លា។

តែបើទោះជាយ៉ាងណាក៏ដោយ លោក Anthony Tan បានសង្កត់ធ្ងន់ថា ថ្វីត្បិតតែលោកបានបញ្ចប់ការសិក្សានៅក្នុងសាលា Harvard Business School ក៏ពិតមែន តែអ្វីដែលជាមូលហេតុចម្បងនៃភាពជោគជ័យរបស់លោកនោះ គឺលោកតែងតែយល់ថា​ភាព​ជោគជ័យ​របស់មនុស្សម្នាក់ៗគឺ​មិន​ងាយ​ស្រួលនោះ​ទេ។ Grab បានជួបរឿងរ៉ាវជាច្រើន ជាពិសេសគឺដៃគូរប្រកួតប្រជែងដ៏ធំដូជា Uber ។ តែឧបសគ្គដែលលោកបានជួយបកន្លងមកនេះវាបានបង្រៀនលោកឲ្យកាន់តែតស៊ូ និងជម្នះវាដោយរុញរា។ ហើយលោកតែងតែនិយាយពាក្យមួយឃ្លាថា វត្តមានរបស់គូរប្រជែង វាបានជួយគាត់រូបលោកកាន់តែបង្កើននូវចំនេះដឹង នឹងមានដំណោះស្រាយកាន់តែលឿនជាងមុន​​»​។

scroll to top