តើការធ្លាក់ចុះនៃតម្លៃរបស់មាស វាមានទំនាក់ទំនងអ្វីខ្លះជាមួយនឹងការជាប់ឆ្នោតរបស់លោក Donal Trump?

កាលពីថ្ងៃទី 12 ខែវិច្ឆិកា នេះខាងសារព័ត៌មានរបស់ Reuters បានសរសេរថា  តម្លៃមាសបានធ្លាក់ចុះជាង 2% កាលពីថ្ងៃចន្ទ ដែលបណ្តាលមកពីជ័យជំនះរបស់លោក Donald Trump នៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។

តាមដានយើងតាមរយៈ Telegram CPN Daily

Spot Gold បានរាយការថា ការចុះនៃតម្លៃមាសប្រមាណជា 2.5% ដោយយើងគិតត្រឹមម៉ោង 1:54 pm និង (1854 GMT)គឺក្នុងតម្លៃត្រឹមតែ $2,617.96 ក្នុងមួយអោន។ Spot Gold បាននិយាយទៀតថា អនាគតមាសរបស់អាមេរិកបានធ្លាក់ចុះ 2.9% នៅត្រឹម 2,617.70 ដុល្លារថែមទៀតផង។

ផ្ទុយទៅវិញ ទន្ទឹមនឹងនោះសន្ទស្សន៍នៃប្រាក់ដុល្លារវាបានកើនឡើងរហូតដល់ទៅ 0.5% គឺក្នុងកម្រិតមួយដែលខ្ពស់បំផុត ប្រសិនបើយើងគិតចាប់តាំងពីដើមខែកក្កដាមក។

 ប្រសិនបើយើងនិយាយពីគោលនយោបាយរបស់លោក Trump មាសគឺមិនមែនជាចំណូលចិត្តរបស់ក្រុមអ្នកវិនិយោគនោះទេ ហេតុដូច្នេះហើយ បន្ទាប់ពីលោក Donald Trump បានឈ្នះឆ្នោត ប្រាក់ដុល្លាក៏មានសន្ទស្សន៍កើនឡើងច្រើនជាង 1.5% ទៅទៀត។ បើយោងតាមអ្នកជំនាញខាងសេដ្ឋកិច្ចរបស់ TD Securities លោកបាននិយាយថា ការចូលកាន់តំណែងជាប្រធានាធិបតីរបស់ លោក Trump វាបានធ្វើឲ្យយើងកាន់តែដឹងច្បាស់ថា ប្រាក់ដុល្លានឹងក្លាយទៅជាតម្រូវការដ៏រឹងមាំនាពេលអនាគត។

scroll to top