ប្រធានក្រុមហ៊ុន Microsof៖ ចិន កំពុងតាមទាន់លោកខាងលិចលើផ្នែកបច្ចេកវិទ្យា

ប្រធាន និងអនុប្រធានរបស់ក្រុមហ៊ុន Microsoft បានផ្ញើរសារព្រមានទៅកាន់បស្ចិមប្រទេសថា ពួកគេមិនគួរសន្មត់ថា ចិនដើរយឺតជាងខ្លួន និងសហរដ្ឋអាមេរិកទៀតនោះទេ។

តាមដានយើងតាមរយៈ Telegram CPN Daily

ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វាបានបង្ហាញថា ចិនគឺកំពុងតែលូតលាស់ទៅលើផ្នែកបច្ចេកវិទ្យាសំខាន់ៗជាច្រើន ដែលធ្វើឲ្យពិភពលោកនឹកស្មានមិនដល់។

 បើយោងតាមការចុះផ្សាយពី CNBC កាលពីថ្ងៃទី 13 ខែវិច្ឆិកា ឆ្នាំ2023 បានឲ្យដឹងបន្ថែមថា កាលពីចុងឆ្នាំមុន ក្រុមហ៊ុន Huawei របស់ប្រទេសចិនបានធ្វើឱ្យទីផ្សារភ្ញាក់ផ្អើលជាមួយនឹងការចេញផ្សាយស្មាតហ្វូនរបស់ខ្លួន ជាមួយនឹងគុណភាព និងតម្លៃថោកសមរម្យ រហូតដល់ក្លាយទៅជាគូរប្រកួតប្រជែងរបស់ Samsung និង iPhone ថែមទៀតផង។

លោក Brad Smith ដែលជាប្រធានរបស់ Microsoft បាននិយាយប្រាប់ CNBC ថា ”បើយើងក្រឡេកទៅមើលសកម្មភាពរបស់ចិន ពួកគេបានប្រើប្រាស់នីតិវិធីជាច្រើន គឺធ្វើយ៉ាងណាដើម្បីឲ្យប្រទេសរបស់ខ្លួនអាចតាមទាន់បច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។

លោក Smith បានព្យាករណ៍ទុកទៀតថា ក្រុមហ៊ុនបច្ចេកវិទ្យាចិន នឹងក្លាយទៅជាដៃគូរប្រកួតប្រជែងរបស់អាមេរិកស្ទើរតែគ្រប់មុខ ជាពិសេសជាងគេនោះគឺទៅលើបច្ចេកវិទ្យានាពេលអនាគតដ៏ឆ្ងាយថែមទៀតផង។

scroll to top